ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នេះ កិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ បានឈានចូលដល់ថ្ងៃធ្វើការទី៦។
ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការមជ្ឈិមបក្សបានពិភាក្សាអំពីគម្រោងតម្រង់ទិសនៃផែនការមេជាតិដំណាក់កាល
២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។ លោកនាយករដ្ឋមន្ត្រី Pham Minh
Chinh តាងនាមការិយាល័យនយោបាយអញ្ជើញជាប្រធានកិច្ចពិភាក្សា។
នារសៀលថ្ងៃដដែល
គណៈកម្មាធិការមជ្ឈិមបក្សបានសិក្សាលើឯកសារ
និងផ្តល់យោបល់លើរបាយការណ៍ស្តីពីការងារសំខាន់ៗ
ដែលការិយាល័យនយោបាយបានដោះស្រាយបន្ទាប់ពីសន្និបាតលើកទី ៥ ដល់សន្និបាតលើកទី ៦
នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាល ១៣
និងរបាយការណ៍ការងារហិរញ្ញវត្ថុរបស់បក្ស។ បន្ទាប់មក ការិយាល័យនយោបាយបានបើកកិច្ចប្រជុំផ្តល់យោបល់លើការទទួល
បកស្រាយរាល់ខ្លឹមសារដោយគណៈកម្មាធិការមជ្ឈិមលើកមកពិភាក្សា
ស្តីពីរបាយការណ៍ស្ថានភាពសេដ្ឋកិច្ច-សង្គម ថវិការដ្ឋឆ្នាំ ២០២២
និងគម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ថវិការដ្ឋឆ្នាំ ២០២៣
និងផែនការហិរញ្ញវត្ថុនៃថវិការដ្ឋសម្រាប់ឆ្នាំ ២០២៣ - ២០២៥; គម្រោងតម្រង់ទិសផែនការមេថ្នាក់ជាតិសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ ២០៣០
ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៥០៕