សិក្ខាសាលានេះមានការចូលរួមពីប្រជាជនវៀតណាមជាច្រើនជំនាន់នៅបារាំង និងមិត្តភក្តិបារាំងដែលស្រឡាញ់វៀតណាម។ មតិនានាក្នុងសិក្ខាសាលាបានវាយតម្លៃថា ជ័យជំនះថ្ងៃទី ៣០ មេសា ជា “បន្ទរដ៏អស្ចារ្យលំដាប់ពិភពលោក” មិនមែនគ្រាន់តែជាព្រឹត្តិការណ៍របស់វៀតណាមតែ មួយ ឬទំនាក់ទំនងវៀតណាម-អាមេរិកនោះទេ។ សិក្ខាសាលាបានវិភាគអំពីហេតុផលញាំងដល់ជ័យជំនះរបស់ប្រជាជនវៀតណាម ហើយបានចែក រំលែកអំពីសាមគ្គីភាពរបស់បណ្តាជនជាតិជាមួយប្រជាជនវៀតណាម ក្នុងនោះនៅបារាំង មានចលនាប្រឆាំងសង្គ្រាមរីករាលដាលប្រឆាំងអាមេរិក និងអំពាវនាវឱ្យមានការជួយឧបត្ថម្ភវៀតណាម ទាំងខាងនយោបាយ សម្ភារៈ និងស្មារតី។
នាថ្ងៃដដែល ទទួលជួបគណៈប្រតិភូគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនៅវេណេហ្ស៊ុយអេឡា ប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro បានសម្តែងការកោតសរសើរចំពោះប្រវត្តិសាស្ត្រដ៏រុងរឿងរបស់វៀតណាម ព្រមទាំងបានអះអាងថា យុវជនជំនាន់ក្រោយរបស់វៀតណាមនឹងក្លាយជាអ្នកបន្តសរសេរវីរភាពអមតៈនៃមហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ - ជ័យជំនះបើកចេញយុគ្គសម័យករាជ្យ បង្រួបបង្រួមសម្រាប់វៀត ណាម។
ក្នុងពេលជាមួយគ្នានោះ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានប្រចាំនៅតៃវ៉ាន់ (ចិន) អ្នកប្រាជ្ញ និងបញ្ញវន្តក្នុងតំបន់បានអះអាងថា មេរៀនដែលនាំទៅរកជ័យជំនះថ្ងៃទី ៣០ មេសា ១៩៧៥ គឺជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាមឈានចូលយុគសម័យថ្មីយ៉ាងរឹងមាំ ក្នុងនោះមានស្មារតីសាមគ្គីភាពជាតិ ភាពខ្លួនទីពឹងខ្លួន សុទ្ធតែជាកត្តាសំខាន់នៃតម្លៃយូរអង្វែង។ កម្លាំងពលំផ្ទៃក្នុងមិនចេះរីងស្ងួតនោះ គឺជាអ្វីដែលធ្វើឱ្យវៀតណាមមានភាពខុសប្លែកគ្នានៅ លើផែនទីអភិវឌ្ឍន៍ពិភពលោកនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត់៕