• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក តូ ឡឹម ជួបសវនាការជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron

នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានជួបសវនាការជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៥-២៧ ឧសភា។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីបារាំង លោក Emmanuel Macron។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា បារាំងគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំបូងរបស់វៀតណាមនៅក្នុងសហភាពអឺរ៉ុប (EU); អះអាងថា វៀតណាមគោរពនិងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបារាំងលើវិស័យជាច្រើន។ រីឯខ្លួនវិញ លោកប្រធានាធិបតី Emmanuel Macron បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូដែលមានតួនាទី និងឋានៈដ៏សំខាន់ក្នុងគោលនយោបាយរបស់បារាំងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយបញ្ជាក់ថា នេះគឺជាទំនាក់ទំនងដែលមានលក្ខណៈពិសេសជាច្រើន ដែលបានឆ្លងកាត់ដំណាក់កាលផ្សេងៗគ្នាជាច្រើនក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្នត្រូវបានកសាងនៅលើមូលដ្ឋាគ្រឹះនៃការជឿទុកចិត្តខ្ពស់ និងការគោរពគ្នាទៅវិញទៅមក។

ដោយវាយតម្លៃថា ក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-បារាំងគឺជាចំណុចភ្លឺ ក្នុងបរិបទដែលស្ថានការណ៍ពិភពលោកកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សនិងស្មុគស្មាញនោះ មេដឹកនាំទាំងពីរបានឯកភាពបន្តផ្តល់អាទិភាពលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ - ការទូត ការពារជាតិ - សន្តិសុខរួមទាំងសន្តិសុខតាមអ៊ីនធឺណិត សេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ សេដ្ឋកិច្ចសមុទ្រ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការផ្លាស់ប្ដូររវាងប្រជាជនជាមួយប្រជាជន ក្នុងនោះមានវប្បធម៌ ការអប់រំបណ្ដុះបណ្ដាល និងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្តូរថាមពល តាមនោះបារាំងគាំទ្រវៀតណាមក្នុងក្របខ័ណ្ឌនៃភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ពង្រីកទៅកាន់កិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ ការបណ្តុះបណ្តាលធនធានមនុស្ស និងការអនុវត្តបរមាណូក្នុងគោលដៅសន្តិភាពដូចជាក្នុងវិស័យសុខាភិបាល; ខិតខំប្រឹងប្រែងមានគម្រោងសំខាន់ៗជានិមិត្តរូបថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបពិភាក្សាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបពិភាក្សាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងគូឡាឡាំពួរ នាព្រឹកថ្ងៃទី២៧ ឧសភា នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញបានអញ្ជើញជួបជាមួយស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah។

Top