បន្តរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) នារសៀលថ្ងៃទី២៦ ឧសភា នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ និងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ាន និងទីម័រ ខាងកើតបានអញ្ជើញចូលរួមសម័យប្រជុំបង្អៀតដើម្បីពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
ថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចែករំលែកជាមួយការវាយតម្លៃរបស់ប្រទេសនានាអំពីស្ថានភាពពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់ រហ័ស និងស្មុគស្មាញ។ នាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ ត្រូវប្រកាន់ខ្ជាប់នូវមាគ៌ានៃកិច្ចសន្ទនា ជំនួសឱ្យការប្រឈមមុខដាក់គ្នា កិច្ចសហប្រតិ បត្តិការជំនួសឱ្យការប្រកួតប្រជែង សាមគ្គីភាពជំនួសឱ្យការបែកបាក់ និងខ្លួនទីពឹងខ្លួន ជំនួសឱ្យការពឹងផ្អែក។ ជាងពេលណាៗទាំងអស់ អាស៊ានត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង លើកកម្ពស់តួនាទីមជ្ឈភាពរបស់ខ្លួន រក្សាទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយ ប្រទេសធំៗ ដោយប្រើប្រាស់យន្តការដែលមានស្រាប់របស់អាស៊ានប្រកបដោយ ប្រសិទ្ធភាព។
ចែករំលែកការព្រួយបារម្មណ៍អំពីផលប៉ះពាល់នៃការកែសម្រួលគោលនយោបាយពន្ធដារទៅលើប្រទេសនានា ក្នុងនោះមានអាស៊ានផងដែរ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា នេះជាឱកាសឲ្យអាស៊ានលើកកម្ពស់ស្វ័យភាព ភាពខ្លួនទីពឹងខ្លួន និងរៀបចំរចនាសម្ព័ន្ធទំនាក់ទំនងពាណិជ្ជកម្មឡើងវិញ។ អាស៊ាន គួរតែផ្តល់អាទិភាពដល់ការពង្រឹងកម្លាំងផ្ទៃក្នុង និងការពង្រីកកិច្ចសហប្រតិបត្តិ ការតាមរយៈការបង្កើនពាណិជ្ជកម្ម និងការវិនិយោគក្នុងប្លុក ធ្វើអាជីវកម្មឲ្យបាន អតិបរមានូវកម្លាំងចលករកំណើនថ្មីដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ជំរុញការប្រើប្រាស់ក្នុងប្លុក និងការតភ្ជាប់ថាមពល និងការដឹកជញ្ជូន ដើម្បីសម្រួល ដល់ការធ្វើចរាចរណ៍ទំនិញ។
ចែករំលែកការព្រួយបារម្មណ៍អំពីស្ថានការណ៍ស្មុគស្មាញនៅសមុទ្រខាងកើត លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា អាស៊ានត្រូវខិតខំប្រឹងប្រែងច្រើន បន្ថែមទៀតដើម្បីបញ្ជាក់តួនាទីមជ្ឈភាពរបស់ខ្លួនក្នុងបញ្ហាសមុទ្រខាងកើត ដែលជា បញ្ហាទាក់ទងផ្ទាល់ទៅនឹងសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ហើយបានស្នើឲ្យ អាស៊ានបន្តរក្សាសាមគ្គីភាព និងជំហរជាគោលការណ៍លើបញ្ហាសមុទ្រខាងកើត។
ទាក់ទិននឹងស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា នាយករដ្ឋមន្ត្រីវៀតណាមបានស្វាគមន៍ ចំពោះប្រធានអាស៊ានដែលមានការបោះជំហានដោយម្ចាស់ការ និងទាន់ពេលវេលា ដើម្បីលើកកម្ពស់តួនាទីអ្នកសម្រុះសម្រួលការផ្សះផ្សា ក្នុងនោះមានការទាក់ទងជាមួយ ភាគីពាក់ព័ន្ធ ដើម្បីជំរុញកិច្ចព្រមព្រៀងជាឯកឆន្ទ ៥ ចំណុច៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម