• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងភរិយា រួមជាមួយនឹងប្រធានា ធិបតីបារាំងនិងភរិយាអញ្ជើញទៅទស្សនា Van Mieu – Quoc Tu Giam

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៥-២៧ ឧសភា នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងភរិយា រួមជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron និងភរិយា បានអញ្ជើញទៅទស្សនា និងស្វែងយល់អំពីវប្បធម៌វៀតណាមនៅ Van Mieu - Quoc Tu Giam។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីបារាំង លោក Emmanuel Macron ទៅទស្សនា Van Mieu - Quoc Tu Giam។ (រូបថត៖ VOV)

លោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា រួមជាមួយនឹងប្រធានាធិបតីបារាំង លោក Emmanuel Macron និងភរិយា បានទៅទស្សនាកេរ្តិ៍ដំណែល Van Mieu - Quoc Tu Giam ដែលបានសាងសង់ឡើងកាលពីជិត ១០០០ ឆ្នាំមុន (ក្នុងឆ្នាំ ១០៧០) ដោយមានសំណង់ស្ថាបត្យកម្មដ៏បុរមបុរាណដូចជា ក្លោងទ្វារ Dai Trung វិមាន Dai Thanh និងសួនសិលាចារឹកបណ្ឌិត; ស្វែងយល់អំពីទីកន្លែងដែលថែរក្សា និងលើកតម្កើង ប្រពៃណី ក៏ដូចជាបង្ហាញយ៉ាងរស់រវើកបំផុតនូវគុណតម្លៃលេចធ្លោនៃវប្បធម៌វៀត ណាម; ទស្សនាការសម្ដែងអាយ៉ងទឹកនៅក្បែរអណ្តូង Thien Quang ទស្សនាតន្ត្រីរាជ វាំង Hue នៅទីធ្លាធំនៃ Van Mieu ហើយរីករាយជាមួយការសម្ដែងតន្ត្រី និងចម្រៀង ប្រជាប្រិយដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអនុវត្តន៍ពិធីទូងស្គរនៅក្នុង Van Mieu – Quoc Tu Giam; ទស្សនាការតាំងពិព័រណ៍រូបថតអំពីព្រឹត្តិការណ៍សំខាន់ៗក្នុងទំនាក់ទំនងរវាង ប្រទេសទាំងពីរ។

នារសៀលថ្ងៃដដែល អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និង ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអញ្ជើញដាំដើមឈើមិត្តភាពនៅ ក្នុងតំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ ហើយថែមទាំងទស្សនាតំបន់កេរ្តិ៍ដំណែលលោក ប្រធានហូជីមិញផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបពិភាក្សាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបពិភាក្សាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងគូឡាឡាំពួរ នាព្រឹកថ្ងៃទី២៧ ឧសភា នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញបានអញ្ជើញជួបជាមួយស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah។

Top