• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំ២០២២ សេដ្ឋកិច្ចវៀតណាមមានការចាប់ផ្តើមអំណោយផល

របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយ HSBC បានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមបានចាប់ផ្តើមឆ្នាំ ២០២២ ជាមួយ នឹងជំហានដ៏រឹងមាំដែលត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅក្នុងស្ថិតិ ខែមករា។

រូបថត៖ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម

 

ធនាគារ HSBC ជឿជាក់ថា អ្នកបង្កើតគោលនយោបាយរបស់វៀតណាមក្នុងការបណ្តេញតាមយុទ្ធសាស្ត្រ “រស់នៅជាមួយមេរោគ” បណ្តាលឲ្យបង្កើនតម្រូវការឡើងវិញ ជួយកែលម្អរូបភាពនៃការប្រើប្រាស់ក្នុងប្រទេស។ ជាពិសេស បន្ទាប់ពីបានធ្លាក់ចុះជិត ៤% ក្នុងឆ្នាំ ២០២១ ពីមួយឆ្នាំទៅមួយឆ្នាំ ការលក់រាយបានកើនឡើង ១.៣% នៅក្នុងខែមករា ឆ្នាំ ២០២២ បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

HSBC ក៏បានវាយតម្លៃថា កត្តាជំរុញកំណើនសំខាន់របស់វៀតណាមគឺផ្នែកផលិតកម្ម ដែលបានចាប់ផ្តើមមើលឃើញនូវជំហាននៃការងើបឡើងវិញយ៉ាងខ្លាំង ខណៈដែល ស្ថានភាពកង្វះកម្លាំងពលកម្មបន្តមានភាពប្រសើរឡើង។ ក្នុងនោះកំណើននៃការនាំចេញក្នុងខែដំបូងនៃឆ្នាំសម្រេចបាន១,៦%។

រួមជាមួយនឹងសញ្ញាវិជ្ជមាន នៅក្នុងរបាយការណ៍ HSBC បានបង្កើនការព្យាករណ៍អតិផរណាជាមធ្យមសម្រាប់ឆ្នាំ ២០២២ ដល់ ៣% បើប្រៀបនឹងការព្យាករណ៍ពីមុននេះ ២,៧%។ ទោះជាយ៉ាងណាក៏ដោយ HSBC ជឿជាក់ថា អតិផរណាទំនងជាមិនមែនជាកង្វល់ធំសម្រាប់ប្រទេស វៀតណាមក្នុងឆ្នាំ២០២២ នេះទេ ដោយសារតួលេខនេះនៅតែទាបជាងគោលដៅអតិផរណា ៤% ដែលរដ្ឋាភិបាលវៀតណាមបានដាក់ចេញ៕

តាម VOV វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top