ព័ត៌មាន

ឆ្នាំ២០២២ សេដ្ឋកិច្ចវៀតណាមមានការចាប់ផ្តើមអំណោយផល

របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយ HSBC បានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមបានចាប់ផ្តើមឆ្នាំ ២០២២ ជាមួយ នឹងជំហានដ៏រឹងមាំដែលត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅក្នុងស្ថិតិ ខែមករា។

រូបថត៖ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម

 

ធនាគារ HSBC ជឿជាក់ថា អ្នកបង្កើតគោលនយោបាយរបស់វៀតណាមក្នុងការបណ្តេញតាមយុទ្ធសាស្ត្រ រស់នៅជាមួយមេរោគបណ្តាលឲ្យបង្កើនតម្រូវការឡើងវិញ ជួយកែលម្អរូបភាពនៃការប្រើប្រាស់ក្នុងប្រទេស។ ជាពិសេស បន្ទាប់ពីបានធ្លាក់ចុះជិត ៤% ក្នុងឆ្នាំ ២០២១ ពីមួយឆ្នាំទៅមួយឆ្នាំ ការលក់រាយបានកើនឡើង ១.៣% នៅក្នុងខែមករា ឆ្នាំ ២០២២ បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

HSBC ក៏បានវាយតម្លៃថា កត្តាជំរុញកំណើនសំខាន់របស់វៀតណាមគឺផ្នែកផលិតកម្ម ដែលបានចាប់ផ្តើមមើលឃើញនូវជំហាននៃការងើបឡើងវិញយ៉ាងខ្លាំង ខណៈដែល ស្ថានភាពកង្វះកម្លាំងពលកម្មបន្តមានភាពប្រសើរឡើង។ ក្នុងនោះកំណើននៃការនាំចេញក្នុងខែដំបូងនៃឆ្នាំសម្រេចបាន១,៦%។

រួមជាមួយនឹងសញ្ញាវិជ្ជមាន នៅក្នុងរបាយការណ៍ HSBC បានបង្កើនការព្យាករណ៍អតិផរណាជាមធ្យមសម្រាប់ឆ្នាំ ២០២២ ដល់ ៣% បើប្រៀបនឹងការព្យាករណ៍ពីមុននេះ ២,៧%។ ទោះជាយ៉ាងណាក៏ដោយ HSBC ជឿជាក់ថា អតិផរណាទំនងជាមិនមែនជាកង្វល់ធំសម្រាប់ប្រទេស វៀតណាមក្នុងឆ្នាំ២០២២ នេះទេ ដោយសារតួលេខនេះនៅតែទាបជាងគោលដៅអតិផរណា ៤% ដែលរដ្ឋាភិបាលវៀតណាមបានដាក់ចេញ៕

តាម VOV វិទ្យុសំឡេងវៀតណាម​


top