• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចម្លាក់ឈើ "Nhat Long Giang" បង្កើតកំណត់ត្រាអាស៊ី

នៅថ្ងៃទី ៣០ ខែមិថុនា អង្គការកំណត់ត្រាអាស៊ី (ABR) បានរៀបចំពិធីប្រគល់ពានរង្វាន់ កំណត់ត្រាអាស៊ី ដល់លោក Son Kieu Phong ដែលជាម្ចាស់ស្នាដៃ "Nhat Long Giang" ជាស្នាដៃចម្លាក់ឈើពីរមុខ ទទួលបានតម្លៃកំណត់ត្រាតែមួយគត់របស់អាស៊ី។

ស្នាដៃនេះឆ្លាក់ពីគល់ដើមប្រេងបុរាណមានអាយុកាលជាង ៣០០ឆ្នាំ មានទំហំ ០៦ម៉ែត្រ x ០៤ម៉ែត្រ ទម្ងន់ ៨,៧តោន។ នៅផ្នែកខាងមុខចម្លាក់ មានមុខនាឡិកាបង្ហាញពីម៉ោង ១១:៣០   ហ៊ុំព័ទ្ធដោយសត្វសក្តិសិទ្ធទាំង ១២ ក្បាល តាមរចនាបទវប្បធម៌ខ្មែរ និងសត្វព្រាបចំនួន ១២ ក្បាល តំណាងឱ្យសន្តិភាព ភាពរុងរឿង និងសេរីភាព។ ផ្នែកខាងក្រោយគឺរូបចម្លាក់នៃសត្វចំនួន ៧០ ក្បាលដែលរស់នៅក្នុងតំបន់ចំនួន ៣ គឺនៅលើដី ក្នុងទឹក និងក្នុងលំហអាកាស តំណាងឱ្យភាពសម្បូរបែបនៃធម្មជាតិ។

ចម្លាក់ឈើ "Nhat Long Giang" ។ រូបថត៖ Kyluc.vn

 

អត្ថន័យនៃដៃនាឡិកាចង្អុលម៉ោង ១១:៣០ គឺជានិមិត្តរូបនៃជ័យជំនះនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ នៅពេលដែលទង់បដិវត្តន៍បានបក់រវិកលើកំពូលវិមានឯករាជ្យ គូសសញ្ញាសម្គាល់ពីឯករាជ្យរបស់ប្រទេសជាតិ បន្ទាប់ពីយុទ្ធនាការហូជីមិញទទួលបានជ័យជម្នះទាំងស្រុង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top