• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អបអរសាទរខួប ១០ ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរុប

“ក្រោយរយៈពេល១០ឆ្នាំនៃការចុះហត្ថលេខា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរុប បានក្លាយជាកម្លាំងចលករដើម្បីជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគរវាងភាគីទាំងពីរ”។ នេះជាការវាយតម្លៃរួមរបស់តំណាងប្រទេសនានាក្នុងសន្និសីទសារព័ត៌មាន អបអរសាទរខួបលើកទី ១០ ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀង (២០១៥-២០២៥) ដែលរៀបចំដោយស្ថានទូតរុស្ស៊ីនាព្រឹកថ្ងៃទី ២៩ ឧសភា នៅទីក្រុងហាណូយ។
សន្និសីទសារព័ត៌មានដើម្បីអបអរសាទរខួបលើកទី ១០ ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។ រូបថត៖ Thuy Ngoc/VOV

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពសេដ្ឋកិច្ចអាស៊ី-អឺរុប  ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០១៥ និងចូលជាធរមានចាប់ពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៦។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងដែលសហភាពសេដ្ឋកិច្ចអាស៊ី-អឺរុប បានចុះហត្ថលេខាជាមួយដៃគូបរទេស ដោយបង្ហាញពីទំនុកចិត្ត ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ។

អស់រយៈពេល ១០ឆ្នាំកន្លងមក ទោះបីជាមានការលំបាកបណ្តាលមកពីស្ថានភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ និងការលេចចេញនូវជំងឺរាតត្បាត Covid-១៩ ក៏ដោយ ក៏កិច្ចព្រមព្រៀងនៅតែជាកម្លាំងចលករដ៏ខ្លាំងក្លា ដើម្បីជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងបណ្តាប្រទេសក្នុងសហភាពសេដ្ឋកិច្ចអាស៊ីអឺរុប។ ក្នុងនោះទំហំពាណិជ្ជកម្មរបស់វៀតណាមជាមួយរុស្ស៊ីបានកើន ១,៣ ដង; បេឡារុសកើន ៣៤%; កាហ្សាក់ស្ថានកើន ៤,២ ដង; កៀហ្ស៊ីស៊ីស្ថានកើន ១៤,៥ ដង និងអាមេនីកើន ៦១ ដង។ ដោយឡែកក្នុងឆ្នាំ ២០២៤ ប្រាក់ចំណូលនៃការនាំចេញរបស់វៀតណាមទៅកាន់បណ្តាប្រទេសនៅក្នុងសហភាពសេដ្ឋកិច្ចអាស៊ីអឺរុប កើន ៣០% ហើយផ្ទុយទៅវិញបានកើន ២០% ។ លោក Ta Hoang Linh ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារបរទេស ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម មានប្រសាសន៍ថា៖ "អត្រានៃការប្រើប្រាស់វិញ្ញាបនបត្រអនុគ្រោះនៃប្រភពដើម (C/O) របស់កិច្ចព្រមព្រៀងគឺខ្ពស់ណាស់ ប្រហែល ៧៨,៥% ខ្ពស់ជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដទៃទៀត។ ប្រការនេះ បានបង្ហាញថាសហគ្រាសក្តាប់ជាប់ឱកាសដែលកិច្ចព្រមព្រៀងនាំមកជូន ហើយកំពុងទាញយកអត្ថប្រយោជន៍យ៉ាងសកម្ម”

នាបច្ចុប្បន្ន វិស័យសហប្រតិបត្តិការសំខាន់ៗរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអាស៊ីអឺរុប រួមមាន៖ ការគ្រប់គ្រងនិងត្រួតពិនិត្យអាសន្នរោគ លើសត្វ និងរុក្ខជាតិ ការដឹកជញ្ជូន ឡូជីស្ទិក បញ្ហាការពារបរិស្ថាន។ ភាគីទាំងពីរក៏កំពុងសម្របសម្រួលកសាងប្រព័ន្ធអេឡិចត្រូនិកដើម្បីបញ្ជាក់និងផ្ទៀងផ្ទាត់ប្រភពដើមទំនិញ ហើយទន្ទឹមនឹងនោះ រៀបចំការចុះហត្ថលេខាលើពិធីសារ និងផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិករវាងសហភាពសេដ្ឋកិច្ចអាស៊ីអឺរុប និងវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា កិច្ចប្រជុំលើកទី ៤៣ នៃគណៈកម្មាធិ ការ អចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិបណ្តាគណ បក្សនយោបាយអាស៊ី (ICAPP) និងសន្និសីទសន្តិសុខអាស៊ី-អឺរ៉ុបបានប្រព្រឹត្តទៅនៅទីក្រុង Perm ប្រទេសរុស្ស៊ី។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀត ណាមដឹកនាំដោយលោក Ngo Le Van អនុរដ្ឋមន្ត្រីក្រសួងការបរទេសបានចូលរួម ក្នុងព្រឹត្តិការណ៍នេះ។

Top