• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងកូស្តារីកា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

ក្នុងឱកាសចូលរួមវេទិកាហិរញ្ញវត្ថុ និងសេដ្ឋកិច្ចបៃតងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ (UNOC ៣) នៅប្រទេសបារាំង នាថ្ងៃទី ៨ មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយប្រធានាធិបតីកូស្តារីកា លោក Rodrigo Chaves។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា កូស្តារីកា គឺជាដៃគូឈានមុខគេរបស់វៀតណាមនៅអាមេរិកកណ្តាល និងតំបន់ការីបៀន។ នាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្មទ្វេភាគី ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

រីឯខ្លួនវិញ លោកប្រធានាធិបតី Rodrigo Chaves យកចិត្តទុកដាក់ជាពិសេសលើវិស័យទេសចរណ៍វៀតណាម ដោយបានសម្តែងការចាប់អារម្មណ៍នៅពេលលោកដឹងថា ក្នុងឆ្នាំ២០២៤ វៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិប្រមាណ២០លាននាក់។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ជួបជាមួយលោក Rodrigo Chaves ប្រធានាធិបតីកូស្តារីកា។ រូបថត៖ VOV

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពដឹកនាំក្រសួង និងសាខាពាក់ព័ន្ធរបស់ភាគីទាំងពីរ សម្របសម្រួលក្នុងការស្វែងរកទិសដៅនិងវិធានការថ្មី ដើម្បីជំរុញកិច្ច

សហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ដោយផ្អែកលើសក្តានុពល និងតម្រូវការរបស់ភាគីទាំងពីរ។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការការពារមហាសមុទ្រ ដោយផ្តោតលើបញ្ហាដូចជាការប្រយុទ្ធប្រឆាំងនឹងកាកសំណល់ប្លាស្ទិក ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងជាពិសេស លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន តាមរយៈការអប់រំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំប្រទេសនានានៅខាងក្រៅ UNOC ៣

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំប្រទេសនានានៅខាងក្រៅ UNOC ៣

នាថ្ងៃទី ៩ មិថុនា) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលមហាសមុទ្រលើកទី ៣ របស់អង្គការសហប្រជាជាតិ (UNOC ៣) នៅទីក្រុង Nice (ប្រទេសបារាំង) នាយករដ្ឋមន្ត្រី លោក ហ្វាមិញ ជិញ បានជួបជាមួយអនុប្រធានរដ្ឋចិន Han Zheng។

Top