អគ្គលេខាបក្សលោក តូ ឡឹម អញ្ជើញទទួលជួបប្រធានសាជីវកម្ម Qualcomm ទទួលបន្ទុកអភិបាលកិច្ចសកល លោក Alex Rogers (រូបថត៖ Van Hieu/VOV)
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយអាមេរិក ដោយមានបំណង ថា ទំនាក់ទំនងទ្វេភាគីនឹងកាន់តែស៊ីជម្រៅ កាន់តែមានប្រសិទ្ធភាព និងស្ថិរភាពលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍។
លោកអគ្គលេខាបក្សបានស្នើឲ្យ Qualcomm បង្កើនច្ចសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាម ជំរុញការផ្ទេរបច្ចេកវិទ្យា គាំទ្រនិងចែករំលែកបទពិសោធន៍ជាមួយដៃគូវៀតណាម ដើម្បីលើកកំពស់សមត្ថភាពធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ព្រមទាំងជួយឧបត្ថម្ភសហគ្រាស វៀតណាមចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្សបានស្នើឲ្យលោក Alex Rogers និងធុរកិច្ចអាមេរិកដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម បន្តគាំទ្រការចរចាទ្វេភាគីសម្រេចបានលទ្ធផលដំបូង រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដើម្បីអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងនិរន្តរភាព បំពេញផលប្រយោជន៍ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោក Alex Rogers ប្រធានទទួលបន្ទុកអភិបាលកិច្ចសកលនៃក្រុមហ៊ុន Qualcomm គ្រុបបានឲ្យដឹងថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះគឺដើម្បីបើកដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI R&D) នៅទីក្រុងហាណូយ។ នេះគឺជាមជ្ឈមណ្ឌលស្រាវ ជ្រាវមួយក្នុងចំណោមមជ្ឈមណ្ឌលស្រាវជ្រាវចំនួនបី នៅខាងក្រៅសហរដ្ឋ អាមេរិក នៃសាជីវកម្ម Qualcomm។ លោកបានវាយតម្លៃថា កម្រិតអ្នកជំនាញ AI របស់វៀតណាមបច្ចុប្បន្នស្ថិតក្នុងលំដាប់កំពូលទាំង ២០ នៅលើពិភពលោក។ នេះគឺជាសក្ដានុពលដ៏អស្ចារ្យសម្រាប់វៀតណាមក្នុងការក្លាយជាមជ្ឈមណ្ឌលអំពី AI និង semiconductors ក្នុងតំបន់។
លោក Alex Rogers ជឿជាក់ថា ក្រោមការដឹកនាំ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់លោកអគ្គលេខាបក្ស តូ ឡឹម និងថ្នាក់ដឹកនាំវៀតណាម វៀតណាមនឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានដាក់ចេញជាក់ជាពុំខាន៕