នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Nguyen Hong Dien បានស្នើឱ្យ USABC និងសហគមន៍ធុរកិច្ចអាមេរិកបន្តជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ សម្របសម្រួលក្នុងការផ្សព្វផ្សាយពីសក្តានុពលវិនិយោគ និងឱកាសធ្វើអាជីវកម្មនៅវៀតណាមដល់ដៃគូអាមេរិក។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien ជួបធ្វើការជាមួយប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC)។ រូបថត៖ Pham Huan/VOV-Washington
ភាគីទាំងពីរក៏បានពិភាក្សាលើវិស័យសហប្រតិបត្តិការដ៏មានសក្តានុពលដូចជា៖ ថាមពល ឧស្សាហកម្ម ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ឡូជីស្ទិក និងការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់។ USABC បានសន្យាបន្តរួមដំណើរជាមួយវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
នារសៀលថ្ងៃដដែល រដ្ឋមន្ត្រី Nguyen Hong Dien បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសមាគមកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងអាមេរិក (AAFA) និងសហគ្រាសវាយនភណ្ឌកាត់ដេរ និងស្បែកជើងជួរមុខរបស់សហរដ្ឋអាមេរិក ដូចជា៖ Gap, Levis Strauss, Harnes Brands, Under Amour ...៕