នាយប់ថ្ងៃទី ១១ មិថុនា ប្រធានាធិបតីនៃសាធារណរដ្ឋលីទុយអានី លោក Gitanas Nauseda និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋលីទុយអានី បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមិថុនា តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង។
នេះជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមក្នុងប្រវត្តិសាស្ត្ររបស់ប្រមុខរដ្ឋលីទុយអានី។ ដំណើរទស្សនកិច្ចនេះ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ ជំរុញខ្លាំងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ចំណុចលេចធ្លោមួយនៃដំណើរទស្សនកិច្ចនេះគឺវេទិកាធុរកិច្ចលីទុយអានី-វៀតណាម ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែមិថុនា នៅសណ្ឋាគារ Melia (ហាណូយ)។
ប្រធានរដ្ឋវៀតណាម លោក លឿងគឿង បានរៀបចំពិធីបដិសណ្ឋារកិច្ចចំពោះប្រធានាធិបតី លីទុយអានី លោក Gitanas Nauseda។ រូបថត៖ VNA |
អមដំណើរលោកប្រធានាធិបតី Gitanas Nauseda និងលោកជំទាវ ក្នុងដំណើរ ទស្សនកិច្ចផ្លូវការនៅវៀតណាម មានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបក្នុងរដ្ឋាភិបាលលីទុយអានី ដូចជា៖ លោក Zygimantas Vaiciunas រដ្ឋមន្ត្រីក្រសួងថាមពល; លោក Darius Indriunas អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងនវានុវត្តន៍; លោក Julijus Glebovas អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងផ្សព្វផ្សាយ; លោក Janus Kizenevic អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ; លោក Gediminas Tamasauskis អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម…៕
តាម VOV5 - វិទ្យុសម្លេងវៀតណាមo