នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបជាមួយប្រធានរដ្ឋសភាលោក Andreas Norlen (រូបថត៖ VNA)
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកបង្កើតសន្ទុះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។ ភាគីទាំងពីរនឹងដើរតួរជាស្ពានសម្រាប់គ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍន៍ទំ នាក់ទំនងជាមួយអាស៊ាន និងសហភាពអឺរ៉ុប។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសភាស៊ុយអែតជួយជំរុញឲ្យបណ្តាប្រទេស ជាសមាជិកសហភាពអឺរ៉ុបដែលនៅសេសសល់ ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) និងហើយគណៈកម្មការអឺរ៉ុប (EC) នឹងដកកាតលឿង IUU សម្រាប់ការនាំចេញអាហារសមុទ្រវៀតណាមឱ្យបានឆាប់។ វៀតណាមក៏នឹងលើកទឹកចិត្តសហគ្រាសបច្ចេកវិទ្យាខ្ពស់របស់ខ្លួនមកបណ្តាក់ទុននៅស៊ុយអែតផងដែរ។
រីឯខ្លួនវិញ ប្រធានសភាលោក Andreas Norlen បានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍យ៉ាងល្អ រួមទាំងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរផងដែរ។ ស៊ុយអែតគឺជាប្រទេសលោកខាងលិចដំបូងគេដែលទទួលស្គាល់ និងបង្កើតទំនាក់ទំនងការទូតជាមួយ វៀតណាម ហើយបច្ចុប្បន្នត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ ដើម្បី ជួយវៀតណាមសម្រេចបាននូវគោលដៅ ១០០ ឆ្នាំ ដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។
ក៏នារសៀលថ្ងៃទី ១២ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានជួបពិភាក្សាការងារជាមួយម្ចាស់ក្សត្រី Victoria នៃប្រទេសស៊ុយអែត និងស្វាមី; អញ្ជើញទៅសួរសុខទុក្ខគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រីស៊ុយ អែតលោក Olof Palme ផងដែរ៕