ព័ត៌មាន

វៀតណាម-ស៊ុយអែតនឹងដើរតួរជាស្ពានសម្រាប់គ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយអាស៊ាននិងសហភាពអឺរ៉ុប

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត នារសៀលថ្ងៃទី ១២ មិថុនា នៅសភាស៊ុយអែត នៅទីក្រុង Stockholm នាយករដ្ឋមន្ត្រី លោក ហ្វាមមិញ ជិញ បានជួបជាមួយប្រធានរដ្ឋសភា លោក Andreas Norlen និងថ្នាក់ដឹកនាំគណបក្សនយោបាយស៊ុយអែត។

នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបជាមួយប្រធានរដ្ឋសភាលោក  Andreas Norlen (រូបថត៖ VNA)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកបង្កើតសន្ទុះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។ ភាគីទាំងពីរនឹងដើរតួរជាស្ពានសម្រាប់គ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍន៍ទំ នាក់ទំនងជាមួយអាស៊ាន និងសហភាពអឺរ៉ុប។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសភាស៊ុយអែតជួយជំរុញឲ្យបណ្តាប្រទេស ជាសមាជិកសហភាពអឺរ៉ុបដែលនៅសេសសល់ ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) និងហើយគណៈកម្មការអឺរ៉ុប (EC) នឹងដកកាតលឿង IUU សម្រាប់ការនាំចេញអាហារសមុទ្រវៀតណាមឱ្យបានឆាប់។ វៀតណាមក៏នឹងលើកទឹកចិត្តសហគ្រាសបច្ចេកវិទ្យាខ្ពស់របស់ខ្លួនមកបណ្តាក់ទុននៅស៊ុយអែតផងដែរ។

រីឯខ្លួនវិញ ប្រធានសភាលោក Andreas Norlen បានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍យ៉ាងល្អ រួមទាំងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរផងដែរ។ ស៊ុយអែតគឺជាប្រទេសលោកខាងលិចដំបូងគេដែលទទួលស្គាល់ និងបង្កើតទំនាក់ទំនងការទូតជាមួយ វៀតណាម ហើយបច្ចុប្បន្នត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ ដើម្បី ជួយវៀតណាមសម្រេចបាននូវគោលដៅ ១០០ ឆ្នាំ ដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

ក៏នារសៀលថ្ងៃទី ១២ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានជួបពិភាក្សាការងារជាមួយម្ចាស់ក្សត្រី Victoria នៃប្រទេសស៊ុយអែត និងស្វាមី; អញ្ជើញទៅសួរសុខទុក្ខគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រីស៊ុយ អែតលោក  Olof Palme ផងដែរ៕


top