• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍អន្តរជាតិត្រូវធ្វើសកម្មភាពឲ្យលឿនជាង ខ្លាំងក្លាជាងដើម្បីថែរក្សានិងប្រើប្រាស់សមុទ្របៃតងប្រកបដោយនិរន្តរភាព

ក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលមហាសមុទ្រលើកទី៣ របស់អង្គការ សហប្រជាជាតិ (UNOC ៣) ដែលប្រព្រឹត្តទៅនៅទីក្រុង Nice ប្រទេសបារាំង នាយករដ្ឋមន្រ្តី វៀត ណាម លោក ហ្វាម មិញ ជិញ បានតំណាងឲ្យប្រទេសចំនួន ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្លែងសុន្ទរកថាដ៏សំខាន់មួយ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ។ រូបថត៖ VNA

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានសង្កត់ធ្ងន់ថា តំបន់សមុទ្ររបស់អាស៊ានកំពុងប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដូចជាការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្រិតទឹកសមុទ្រ ការបាត់បង់ជីវចម្រុះ ការបំពុលសមុទ្រ ការធ្វើអាជីវកម្មអាហារសមុទ្រហួសបរិមាណ និងភាពតានតឹងភូមិសាស្ត្រនយោបាយជាដើម។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ លោកនាយករដ្ឋមន្ត្រីបានចែករំ លែកទិសដៅអាទិភាពចំនួនបួនរបស់បណ្តាប្រទេសអាស៊ាន រួមមានៈ ការរក្សាសមុទ្រ និងមហាសមុទ្រដោយតែងតែស្ថិតក្នុងលំហនៃសន្តិភាព កិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ និងការទទួលខុសត្រូវរួម; កំណត់សមុទ្រ និងមហាសមុទ្រជាកម្លាំងចលករស្នូលសម្រាប់ការអភិវឌ្ឍន៍វិបុលភាព និងអំពាវនាវឱ្យមានការពង្រឹងអភិបាលកិច្ច មហាសមុទ្រពិភពលោកបន្ថែមទៀត ដោយផ្អែកលើកិច្ចសហប្រតិបត្តិការជាជាងការប្រកួតប្រជែង ដើម្បីពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ ១៤។ លោកនាយករដ្ឋមន្ត្រីបានអះអាងសារជាថ្មីនូវគោលជំហររបស់អាស៊ានក្នុងការប្រកាន់ខ្ជាប់នូវតម្លៃនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងកិច្ចព្រមព្រៀងអនុវត្តអនុសញ្ញា; ដោយបញ្ជាក់ថា នេះគឺជាក្របខ័ណ្ឌច្បាប់ដ៏ទូលំទូលាយមួយដែលគ្រប់គ្រងរាល់សកម្មភាពនៅសមុទ្រនិងក្នុងមហាសមុទ្រ។

បន្ទាប់មក ក្នុងនាមជាតំណាងវៀតណាមថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពលឿនជាង ខ្លាំងក្លាជាង ដោយមានការរួមដៃពីបណ្តាប្រទេស តំបន់ និងពិភព លោកទាំងមូលក្នុងការអភិរក្ស និងប្រើប្រាស់សមុទ្រខៀវប្រកបដោយនិរន្តរភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើទិសដៅសំខាន់ៗចំនួន៦  ក្នុងនោះមានការជំរុញការតភ្ជាប់អន្តរតំបន់ អន្តរជាតិ អន្តរទ្វីប បង្កើតបណ្តាញមជ្ឈមណ្ឌលសេដ្ឋកិច្ចមហាសមុទ្របៃតងក្នុងតំបន់ និងពិភពលោក។ លើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការអភិរក្ស អភិវឌ្ឍន៍សមុទ្រ និងមហាសមុទ្រប្រកបដោយចីរភាព។

លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា វៀតណាមបាននិងកំពុងរួមជាមួយដៃគូ ចាត់វិធានការយ៉ាងទូលំទូលាយ និងខ្លាំងក្លានៅកម្រិតផ្សេងៗគ្នាជាច្រើន ដើម្បីសម្រេចគោលដៅអភិរក្ស និងប្រើប្រាស់បរិស្ថានសមុទ្រប្រកបដោយនិរន្តរភាព (SDG ១៤) ក្នុងស្មារតី “៣ សកម្ម”៖ អនុវត្តយ៉ាងសកម្មនូវគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចសមុទ្របៃតង និងស្តារប្រព័ន្ធអេកូឡូស៊ីសមុទ្រឡើងវិញ; ជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយប្រទេស អង្គការអន្តរជាតិ និងភាគីពាក់ព័ន្ធ ជាពិសេសក្នុងការចែករំលែកចំណេះដឹង និងការផ្ទេរបច្ចេកវិទ្យា; ស្នើយ៉ាងសកម្ម និងចូលរួមយ៉ាងសកម្មក្នុង និងអនុវត្តគំនិតផ្តួចផ្តើមនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានប្រកាសថា វៀតណាមបានចុះបញ្ជីការប្តេជ្ញាចិត្តស្ម័គ្រចិត្តចំនួន ១៥ លើវិស័យផ្សេងៗ នៃអភិបាលកិច្ចសមុទ្រនិងមហាសមុទ្រ។

នៅចុងបញ្ចប់នៃសុន្ទរកថា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានផ្ញើសារថា៖ “សូមឲ្យយើងធ្វើសកម្មភាពរួមគ្នា  ការទទួលខុសត្រូវ សកម្ម និងច្នៃប្រឌិតដើម្បីឲ្យសមុទ្រជានិច្ចកាលជាលំហនៃសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគតកាល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមនៅសល់ខេត្ត-ទីក្រុងចំនួន ៣៤ ជាផ្លូវការ

វៀតណាមនៅសល់ខេត្ត-ទីក្រុងចំនួន ៣៤ ជាផ្លូវការ

តាមនោះ ប្រទេសវៀតណាមទាំងមូលមានអង្គភាព រដ្ឋបាលចំនួន ៣៤ ក្នុងនោះមានទីក្រុងក្រោមឱវាទមជ្ឈិមចំនួន ៦ និងខេត្តចំនួន ២៨។

Top