• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មន្ត្រីវៀតណាមទៅកាន់ប្រទេសស៊ុយអែត នឹងបង្កើត កម្លាំងចលករដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅ កាន់ស៊ុយអែតក្នុងរយៈពេល៧ឆ្នាំកន្លងមក។
នាព្រឹកថ្ងៃទី ១១ មិថុនា នៅទីក្រុងប៉ារីស ប្រទេសបារាំង នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានដាក់កម្រងផ្កានៅមណ្ឌលរំលឹកខួបអនុ ស្សាវរីយ៍លោកប្រធានហូជីមិញនៅទីក្រុង Montreuil; ចូលរួមវេទិកាធុរកិច្ចវៀតណាម - បារាំង និងទទួលជួបសហគ្រាសបារាំងមួយចំនួន។ នេះជាសកម្មភាពចុងក្រោយរបស់ គណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅប្រទេសបារាំង។
នៅរសៀលថ្ងៃដដែល (ម៉ោងក្នុងតំបន់) លោកនាយករដ្ឋមន្ត្រី និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីសាធារណរដ្ឋបារាំង បញ្ចប់ដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron។
ទីបង្អង់ដំណើរបន្ទាប់របស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម គឺព្រះរាជាណាចក្រ ស៊ុយអែត។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅ កាន់ស៊ុយអែតក្នុងរយៈពេល៧ឆ្នាំកន្លងមក។ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ មិថុនា នៅប្រទេសស៊ុយអែត នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នឹងចូលរួម សកម្មភាពទ្វេភាគីមួយចំនួន តាមនោះបង្កើតកម្លាំងចលករដល់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងប្រទេសទាំងពីរលើវិស័យជាច្រើន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមនៅសល់ខេត្ត-ទីក្រុងចំនួន ៣៤ ជាផ្លូវការ

វៀតណាមនៅសល់ខេត្ត-ទីក្រុងចំនួន ៣៤ ជាផ្លូវការ

តាមនោះ ប្រទេសវៀតណាមទាំងមូលមានអង្គភាព រដ្ឋបាលចំនួន ៣៤ ក្នុងនោះមានទីក្រុងក្រោមឱវាទមជ្ឈិមចំនួន ៦ និងខេត្តចំនួន ២៨។

Top