គណៈប្រតិភូបានចូលរួមពិធីបើក ទស្សនាស្តង់ទំនិញ និងកន្លែងដាក់តាំងបង្ហាញផលិតផលរបស់សហគ្រាសនិងសាជីវកម្មធំៗមួយចំនួននៅលើពិភពលោក ហើយមានជំនួបសន្ទនាជាមួយដៃគូនានា។
គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ត្រី Nguyen Ba Luc អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម។ រូបថត៖ PV/VOV-ឥណ្ឌូនេស៊ី |
ដោយប្រធានបទ “ភាពជាដៃគូការពារជាតិ ដើម្បីសន្តិភាព និងស្ថិរភាពសកល” វេទិកានេះគឺជាព្រឹត្តិការណ៍យុទ្ធសាស្ត្រដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងវិស័យការពារជាតិ។ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែមិថុនា Indo Defence មានការចូលរួមពីអ្នកតាំងពិព័រណ៍ចំនួន ១.១៨០ មកពី ប្រទេសចំនួន ៦០។
គណៈប្រតិភូបានចូលរួមពិធីបើក ទស្សនាស្តង់ទំនិញ និងកន្លែងដាក់តាំងបង្ហាញផលិតផលរបស់សហគ្រាសនិងសាជីវកម្មធំៗមួយចំនួននៅលើពិភពលោក។ រូបថត៖ PV/VOV-ឥណ្ឌូនេស៊ី |
ក្រសួងការពារប្រទេសវៀតណាមបានបញ្ជូនគណៈប្រតិភូទៅចូលរួម Indo Defence ឆ្នាំ ២០២៥ គឺជាសកម្មភាពសហប្រតិបត្តិការអន្តរជាតិមួយ ដើម្បីអនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការកសាងនិងអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិរបស់វៀតណាមក្នុងទិសដៅសកម្ម ខ្លួនទីពឹងខ្លួន ពហុគោលបំណង ទំនើប ជាពិសេសសេចក្តីសម្រេចចិត្តលេខ ០៨ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិដល់ឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៕