• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ

កាលពីថ្ងៃទី ៨ ខែមិថុនា គណៈកម្មការរៀបចំសន្និសីទលើកទី ៣ របស់អង្គការ សហប្រជាជាតិអំពីមហាសមុទ្រនៅទីក្រុង Nice ប្រទេសបារាំង បានប្រកាសជាលើក ដំបូងនូវបញ្ជីឈ្មោះប្រមុខរដ្ឋ និងរដ្ឋាភិបាលដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។
នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួម UNOC ៣ ដែលបង្ហាញយ៉ាងច្បាស់នូវគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការរួមដៃគ្នាជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយបញ្ហាសកល - រូបថត៖ VNA

មានប្រមុខរដ្ឋ និងរដ្ឋាភិបាលចំនួន ៦៣ រូប បានមានវត្តមាននៅទីក្រុង Nice ភាគខាង ត្បូងប្រទេសបារាំង។ ខាងភាគីវៀតណាម មានការចូលរួមពីនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងគណៈប្រតិភូ។
សន្និសីទលើកនេះផ្តោតលើបញ្ហាការពារសត្វផ្លេនតុន (plankton) នៅក្នុង សមុទ្រ។ សត្វប្រភេទនេះ ទោះបីជាអរូបដោយភ្នែកទទេក៏ដោយ ប៉ុន្តែវា មានសារៈសំខាន់សម្រាប់ការរស់រានមានជីវិតនៃប្រភេទសត្វសមុទ្ររាប់មិនអស់ ធានា នូវខ្សែសង្វាក់អាហារសម្រាប់សត្វ និងរុក្ខជាតិកម្រជាច្រើន ហើយសំខាន់ជាងនេះទៅ ទៀត គឺធានាខ្សែសង្វាក់អាហារសម្រាប់មនុស្សផងដែរ។ សត្វ Plankton ទាំងនេះកំពុង ស្ថិតក្នុងស្ថានការណ៍គ្រោះថ្នាក់ ហើយទំនងជាប្រឈមនឹងការផុតពូជ នៅពេលដែល មហាសមុទ្រកាន់តែក្តៅឡើងៗ។
សន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ នឹងក្លាយជាឱកាស សម្រាប់មេដឹកនាំពិភពលោក ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយ ក៏ដូចជាការ សន្យាសម្រាប់ការអភិរក្សសមុទ្រក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមនៅសល់ខេត្ត-ទីក្រុងចំនួន ៣៤ ជាផ្លូវការ

វៀតណាមនៅសល់ខេត្ត-ទីក្រុងចំនួន ៣៤ ជាផ្លូវការ

តាមនោះ ប្រទេសវៀតណាមទាំងមូលមានអង្គភាព រដ្ឋបាលចំនួន ៣៤ ក្នុងនោះមានទីក្រុងក្រោមឱវាទមជ្ឈិមចំនួន ៦ និងខេត្តចំនួន ២៨។

Top