• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំប្រទេសនានានៅខាងក្រៅ UNOC ៣

នាថ្ងៃទី ៩ មិថុនា) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលមហាសមុទ្រលើកទី ៣ របស់អង្គការសហប្រជាជាតិ (UNOC ៣) នៅទីក្រុង Nice (ប្រទេសបារាំង) នាយករដ្ឋមន្ត្រី លោក ហ្វាមិញ ជិញ បានជួបជាមួយអនុប្រធានរដ្ឋចិន Han Zheng។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីចិនផ្តល់អាទិភាពកំពូលក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្លូវដែក ដោយប្តេជ្ញាចាប់ផ្តើមសាងសង់ខ្សែផ្លូវ Lao Cai – Ha Noi - Hai Phong នៅឆ្នាំនេះ; ស្នើឱ្យចិនយកចិត្តទុកដាក់ចំពោះការគាំទ្រឥណទានអនុគ្រោះ ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស។ រីឯខ្លួនវិញ អនុប្រធានរដ្ឋចិន លោក Han Zheng បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចដើម្បីបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្ត និងបង្កើតការយល់ឃើញរួមរវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ; ពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្រ្តកម្រិតខ្ពស់ ពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ; ជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗ ដើម្បីសម្រេចបាននូវវឌ្ឍនភាពជាក់ស្តែង នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។

នាថ្ងៃដដែល ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីក្រិក Kyriakos Mitsotakis នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើឲ្យក្រិកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យកសិកម្ម ធានាសន្តិសុខស្បៀង អភិវឌ្ឍន៍កងនាវាចរសមុទ្រ; ពិចារណាលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីសម្រួលដល់ការផ្លាស់ប្តូរគណៈប្រតិភូ និងការផ្លាស់ប្តូររវាងប្រជា ជននៃប្រទេសទាំងពីរ រួមទាំងកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រិកជួយដល់សភា អឺរ៉ុបក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ វៀត ណាម-សហភាពអឺរ៉ុប (EVIPA) ក៏ដូចជាជំរុញឱ្យ EU ដកកាតលឿងសម្រាប់គ្រឿងសមុទ្រវៀតណាម (IUU)។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa (រូបថត៖ VNA)

ក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអេស្ប៉ាញ ដែលជាដៃគូយុទ្ធសាស្ត្រដំបូងរបស់វៀតណាមនៅ EU។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថានឹងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យលើសពី ៨ ពាន់លានដុល្លារនាពេលខាងមុខ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញជួបជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen (រូបថត៖ VNA)

នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការ ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa និងជួបពិភាក្សាការ ងារខ្លីជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen។

លោកនាយករដ្ឋមន្ត្រីបានស្នើថា ភាគីទាំងពីរផ្តោតលើការលើកកំពស់ទំនាក់ទំនងវៀតណាម - EU ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ; បន្តជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA; និងស្នើឱ្យ EC ពិចារណាដកកាតលឿង IUU សម្រាប់គ្រឿងសមុទ្រវៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានអះអាងដែរថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានសម្រាប់ EU ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ីអាគ្នេយ៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ

វៀតណាមចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ

កាលពីថ្ងៃទី ៨ ខែមិថុនា គណៈកម្មការរៀបចំសន្និសីទលើកទី ៣ របស់អង្គការ សហប្រជាជាតិអំពីមហាសមុទ្រនៅទីក្រុង Nice ប្រទេសបារាំង បានប្រកាសជាលើក ដំបូងនូវបញ្ជីឈ្មោះប្រមុខរដ្ឋ និងរដ្ឋាភិបាលដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

Top