• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោកតូ ឡឹម៖ ឯកសារសម្រាប់មហាសន្និបាត ត្រូវប្រមូលផ្តុំនូវចក្ខុវិស័យថ្មីនិងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ថ្មី

នាព្រឹកថ្ងៃទី ១០ មិថុនានេះ នៅទីក្រុង Viet Tri អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត Phu Tho ខេត្ត Vinh Phuc និងខេត្ត Hoa Binh ស្តីពីស្ថានភាពនិងលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិម; ការរៀបចំក្បាលម៉ាស៊ីនដឹកនាំក្នុងមូលដ្ឋាន; ភាពជាអ្នកដឹកនាំក្នុងការអនុវត្តភារកិច្ចនៃកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងការងារសន្តិសុខសង្គម។
អគ្គលេខាបក្ស លោក តូ ឡឹម ធ្វើជាអធិបតីសម័យប្រជុំជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Phu Tho ខេត្ត Vinh Phuc និងខេត្ត Hoa Binh (រូបថត៖ Van Hieu/VOV)

ក្នុងសម័យប្រជុំនេះ អគ្គលេខាបក្ស លោកតូ ឡឹមបានស្នើឱ្យខេត្តទាំងបីត្រូវបង្ហើយជាបន្ទាន់នូវការរៀបចំក្បាលម៉ាស៊ីនដឹកនាំ ស្របតាមទម្រង់អាជ្ញាធរមូលដ្ឋានពីរកម្រិត ដោយធានានូវគោលការណ៍នៃការសម្រួល ប្រសិទ្ធភាព តម្លាភាព និងប្រតិបត្តិការរលូន;  បន្តកសាងឡើងវិញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមទាំងមូលសម្រាប់ខេត្តថ្មីប្រកបដោយលក្ខណៈជាប្រព័ន្ធ បែបវិទ្យាសាស្ត្រ ជាមួយនឹងចក្ខុវិស័យរយៈពេលវែង។

ទាក់ទងនឹងការរៀបចំមហាសន្និបាតបក្សខេត្តថ្មី និងថ្នាក់ក្រោម លោកអគ្គលេខាបក្សបានកត់សម្គាល់ថា ឯកសារសត្រូវតែឆ្លុះបញ្ចាំងពីទស្សនៈវិស័យថ្មី និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ថ្មី។ ជាមួយគ្នានោះ ត្រូវវាយតម្លៃដោយប្រុងប្រយ័ត្ននូវលក្ខណៈថ្មីបន្ទាប់ពីការរួមបញ្ចូលគ្នា តម្រូវការនៃការធ្វើ សមាហរណកម្ម ការផ្លាស់ប្តូរឌីជីថល បៃតង  បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព អគ្គលេខាបក្ស លោក តូ ឡឹមបានសង្កត់ធ្ងន់ថា៖ “ត្រូវយកចិត្តទុកដាក់លើរចនាសម្ព័ន្ធសមហេតុផល លក្ខណៈមរតក និង នវានុវត្តន៍ ភាពសុខដុមរមនារវាងតំបន់ ក្រុមជនជាតិភាគតិច ជំនាន់ និងយេនឌ័រ ក្នុងការរៀបចំផែនការបុគ្គលិក។ មុខតំណែងសំខាន់ៗត្រូវតែជាអ្នកដែលមានកិត្យានុភាពខ្ពស់ ទទួលបានការជឿទុកចិត្តពីប្រជាជន មានសមត្ថភាពប្រមូលផ្តុំ ដឹកនាំ និងបំផុសគំនិតអភិវឌ្ឍន៍។ ដំណើការរៀបចំមហាសន្និបាតក៏ត្រូវភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយនឹងការងារសតិអារម្មណ៍ ការផ្សព្វផ្សាយ និងការប្រមូលផ្តុំដើម្បីលើកកម្ពស់ការយល់ដឹង បង្កើតការឯកភាពគ្នាក្នុងប្រព័ន្ធបក្ស និងនយោបាយទាំងមូល ជំរុញស្មារតីនៃការទទួលខុសត្រូវ សេចក្តីប្រាថ្នាសម្រាប់ការលះបង់ និងការប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតក្នុងសង្គមទាំងមូល”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ

វៀតណាមចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ

កាលពីថ្ងៃទី ៨ ខែមិថុនា គណៈកម្មការរៀបចំសន្និសីទលើកទី ៣ របស់អង្គការ សហប្រជាជាតិអំពីមហាសមុទ្រនៅទីក្រុង Nice ប្រទេសបារាំង បានប្រកាសជាលើក ដំបូងនូវបញ្ជីឈ្មោះប្រមុខរដ្ឋ និងរដ្ឋាភិបាលដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

Top