• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ មកដល់ទីក្រុងប៉ារីស បន្តសកម្មភាពនៅប្រទេសបារាំង

នាព្រឹកនេះ (១០ មិថុនា ម៉ោងក្នុងស្រុក រសៀលថ្ងៃដដែល ម៉ោងនៅទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយាបានមកដល់ទីក្រុងប៉ារីស បន្តសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋបារាំង។

ពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងភរិយា នៅព្រលានយន្តហោះ Orly ទីក្រុងប៉ារីស (រូបថត៖ Duong Giang/TTXVN)

មុននោះ នាថ្ងៃទី ៩ មិថុនា (ម៉ោងក្នុងតំបន់) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលមហាសមុទ្រលើកទី ៣ របស់អង្គការសហប្រជាជាតិនៅទីក្រុង Nice (បារាំង) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានជួបជាមួយប្រធានាធិបតីប៉េរូ Dina Boluarte និងនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ Luis Montenegro។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបជាមួយប្រធានាធិបតីប៉េរូ លោកស្រី Dina Boluart (រូបថត៖ TTXVN)

 

ក្នុងជំនួបជាមួយប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើថា រដ្ឋាភិបាលប៉េរូ បន្តបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់សហគ្រាសវៀតណាម ពង្រីកកិច្ចសហប្រតិបត្តិការ និងវិនិយោគនៅប៉េរូ រួមចំណែកអភិវឌ្ឍន៍ និងបម្រើផលប្រយោជន៍របស់ប្រជាជនប៉េរូ។ ប្រធានាធិបតី លោកស្រី Dina Boluarte បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ Viettel គ្រុប តាមរយៈគម្រោង Bitel ហើយសង្ឃឹមថា Bitel នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសប៉េរូ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Luis Montenegro (រូបថត៖ TTXVN

 

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Luis Montenegro ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសព័រទុយហ្គាល់ជួយឧបត្ថម្ភសភាអឺរ៉ុប (EP) អនុម័តក្នុងពេលឆាប់ៗ នូវកិច្ចព្រមព្រៀងវៀតណាម-សហភាពអឺរ៉ុប (EU) គាំទ្រ និងជំរុញឲ្យ EU  ដកកាតលឿងសម្រាប់គ្រឿងសមុទ្រវៀតណាម (IUU)។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Luis Montenegro បានអះអាងថា ព័រទុយហ្គាល់ យកចិត្តទុកដាក់ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម; សម្តែងក្តីសង្ឃឹមថា វៀតណាមនឹងគាំទ្របេក្ខភាពព័រទុយហ្គាល់សម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលខាងមុខ; អះអាងថា ព័រទុយហ្គាល់ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្របេក្ខភាពវៀតណាមសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ

វៀតណាមចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ

កាលពីថ្ងៃទី ៨ ខែមិថុនា គណៈកម្មការរៀបចំសន្និសីទលើកទី ៣ របស់អង្គការ សហប្រជាជាតិអំពីមហាសមុទ្រនៅទីក្រុង Nice ប្រទេសបារាំង បានប្រកាសជាលើក ដំបូងនូវបញ្ជីឈ្មោះប្រមុខរដ្ឋ និងរដ្ឋាភិបាលដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

Top