• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមព្រឹត្តិការណ៍សន្ធិសញ្ញាទាក់ទងនឹងកិច្ចព្រមព្រៀងអំពីសមុទ្រ

នាថ្ងៃទី ៩ មិថុនា (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌនៃសន្និសីទមហាសមុទ្រលើកទី ៣ របស់អង្គការសហប្រជាជាតិ (UNOC ៣) នៅទីក្រុង Nice ប្រទេសបារាំង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងថ្នាក់ដឹកនាំពិភពលោកបានចូលរួមព្រឹត្តិការណ៍ពិសេសមួយដើម្បីលើកទឹកចិត្តនិងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃជីវចម្រុះសមុទ្រនៅតំបន់ក្រៅវិសាលភាពយុត្តាធិការជាតិ (កិច្ចព្រមព្រៀងអំពីសមុទ្រ) និងឯកសារសំខាន់បំផុតអំពីសមុទ្រចាប់ពីដើមសត្តវត្តន៍មកនេះ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន ចូលរួមសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៣ (UNOC ៣) នៅទីក្រុង Nice ប្រទេសបារាំង (រូបថត៖ Duong Giang/TTXVN)

នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់សឺន បានប្រគល់ឯកសារជូនតំណាងអង្គការសហប្រជាជាតិ ដោយប្រកាសអំពីការអនុម័តរបស់រដ្ឋាភិបាលវៀតណាមលើកិច្ចព្រមព្រៀងអំពីសមុទ្រ។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

ការចូលរួមរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងសកម្មភាពដ៏មានអត្ថន័យ ទាក់ទងនឹងកិច្ចព្រមព្រៀងសមុទ្រ បង្ហាញពីការប្តេជ្ញាចិត្តនិងសកម្មភាពជាក់ស្តែងរបស់រដ្ឋាភិបាល វៀត ណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ពិភពលោកក្នុងការកសាងមហាសមុទ្រសន្តិភាព វិបុលភាព និងនិរន្តរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ

វៀតណាមចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ

កាលពីថ្ងៃទី ៨ ខែមិថុនា គណៈកម្មការរៀបចំសន្និសីទលើកទី ៣ របស់អង្គការ សហប្រជាជាតិអំពីមហាសមុទ្រនៅទីក្រុង Nice ប្រទេសបារាំង បានប្រកាសជាលើក ដំបូងនូវបញ្ជីឈ្មោះប្រមុខរដ្ឋ និងរដ្ឋាភិបាលដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

Top