នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VNA)
អញ្ជើញថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះ អាងថា វៀតណាមកំណត់ការបន្សាំបម្រែបម្រួលអាកាសធាតុនៅតំបន់ ដីសណ្ត មិនត្រឹមតែជាតម្រូវការបន្ទាន់និងបរានុម័តប៉ុណ្ណោះទេ ថែមទាំងជាបេសកកម្មជាប្រវត្តិសាស្ត្រទៀតផង។ វៀតណាមបាននិងកំពុងសកម្ម និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេស និងតំបន់ក្នុងការអនុវត្តគោល ដៅពីរ ក្នុងការរួមចំណែកធានាសន្តិសុខស្បៀងពិភពលោក ខណៈខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅទូទាំងពិភពលោក។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកប ដោយប្រសិទ្ធភាព នៅក្នុងបណ្តាញដីសណ្តពិភពលោក ដោយផ្តោតលើការផ្ទេរបច្ចេកវិទ្យា ការចែករំលែកព័ត៌មាននិងការចែក រំលែកបទពិសោធន៍។ ទន្ទឹមនឹងនោះ អះអាងថា វៀតណាមប្តេជ្ញាអនុវត្ត “ការត្រៀមលក្ខណៈ៣” រួមមាន៖ “ជាដំបូង ត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបទពិសោធន៍គ្រប់គ្រង និងគំនិតផ្តួចផ្តើមសម្រាប់ការអភិវឌ្ឍ។ ទីពីរ ចូលរួមក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ និងយន្តការផ្តួចផ្តើមសម្រាប់តំបន់ ដីសណ្ត។ ទី៣ ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីសម្របខ្លួនដោយភាពបត់បែនចំពោះការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់អវិជ្ជមានផ្សេងទៀត”។
លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទាំងចក្ខុវិស័យ និងសកម្មភាពក្នុងការការពារទន្លេ និងដីសណ្ដ៕