• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Thai Nguyen និងខេត្ត Gyeongsangbuk-do (កូរ៉េខាងត្បូង)

នាយប់ថ្ងៃទី ៩ មិថុនា នៅទីក្រុង Thai Nguyen គណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen បានសម្របសម្រួលជាមួយខេត្ត Gyeongsangbuk-do (កូរ៉េខាងត្បូង) រៀបចំពិធីរំលឹកខួបលើកទី ២០ នៃការបង្កើតកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានរវាងខេត្តទាំងពីរ (២១ កុម្ភៈ ២០០៥ - ២១ កុម្ភៈ ២០២៥)។
គណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen បានប្រគល់ប័ណ្ណសរសើរដល់សមូហភាព និងបុគ្គលចំនួន ១២ ដែលមានស្នាដៃឆ្នើមក្នុងសកម្មភាពកិច្ចការបរទេសរវាងខេត្ត Thai Nguyen និងខេត្ត Gyesongbuk-do (រូបថត៖ Thu Hang/TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Loan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen បានអះអាងថា ក្រោយរយៈពេល ២ ទស្សវត្សរ៍មក ទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Thai Nguyen និងខេត្ត Gyeongsangbuk-do កាន់តែមានការអភិវឌ្ឍយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពលើវិស័យ៖ សេដ្ឋកិច្ច អប់រំ ថែទាំសុខភាព និងការផ្លាស់ប្តូរវប្បធម៌។ ជាពិសេស គំរូ “ភូមិថ្មី Saemaul” នៅ Thai Nguyen គឺជាចំណុចភ្លឺនៃកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន។

រីឯខ្លួនវិញ លោក Kang Seok-Hee អភិបាលរងខេត្ត Gyeongsangbuk-do កូរ៉េខាងត្បូងបានសន្យាថា នឹងបន្តពង្រីកនិងធ្វើឲ្យស៊ីជម្រៅនូវសកម្មភាពកិច្ចសហប្រតិបត្តិការ រួមគ្នាសរសេរជំពូកថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងនៅថ្នាក់មូលដ្ឋាន រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរួមនៃប្រទេសទាំងពីរ។ លោក Kang Seok-Hee សង្ឃឹមថា ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងខេត្តទាំងពីរនឹងក្លាយទៅជាគំរូ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងមូលដ្ឋាននៃប្រទេសកូរ៉េខាងត្បូង និង វៀតណាមនាពេលខាងមុខ។

ក្នុងក្របខ័ណ្ឌនៃការប្រារព្ធពិធីនេះ ក៏នឹងមានសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈដ៏ផុសផុលរវាងតំបន់ទាំងពីរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top