នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈ
កម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល (គណៈកម្មាធិការដឹកនាំ)។ លោកនាយក រដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏អញ្ជើញចូលរួមកិច្ចប្រជុំនេះដែរ។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
នៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស តូឡឹម បានសង្កត់ធ្ងន់លើតម្រូវការឆ្ពោះទៅធ្វើជាម្ចាស់នៃវិទ្យាសាស្រ្ត បច្ចេកវិទ្យាដោយមានការជ្រើសរើសពីបទពិសោធន៍ អន្តរជាតិ ជាពិសេសពីបណ្តាប្រទេសឈានមុខគេក្នុងវិស័យនវានុវត្តន៍។ លោកអគ្គ លេខាបក្សបានស្នើថា នាពេលខាងមុខ បណ្ដាក្រសួង ផ្នែក និងមូលដ្ឋាន ផ្ដោតសំខាន់ លើការដោះស្រាយការលំបាក ឧបសគ្គក្នុងដំណើរការអនុវត្តន៍។ លើសពីនេះ ក៏ចាំបាច់ ត្រូវបង្កើនកម្មវិធីបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋការ និយោជិក និងពលករអំពីការធ្វើ បរិវត្តកម្មឌីជីថល នវានុវត្តន៍ ជាពិសេសការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចូលក្នុង ជីវភាពប្រចាំថ្ងៃ។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖
“រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អប់រំនិងបណ្តុះបណ្តាល នគរបាល មហាផ្ទៃ កសិកម្មនិងបរិស្ថាន ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវដោះស្រាយការ លំបាក ឧបសគ្គក្នុងការអនុវត្តគំរូសហប្រតិបត្តិការត្រីភាគី (រដ្ឋ-សាលា/វិទ្យាស្ថាន ស្រាវជ្រាវ-សហគ្រាស) ហើយអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ និងអភិវឌ្ឍន៍មណ្ឌលបច្ចេក វិទ្យាខ្ពស់”។
លោកអគ្គលេខាបក្សក៏បានស្នើឱ្យក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្តសម្រប សម្រួលយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការសុក្រិតរបៀបរបប បទប្បញ្ញត្តិច្បាប់ ដើម្បីទាក់ទាញអ្នកមានទេពកោសល្យទាំងក្នុងនិងក្រៅប្រទេស ត្រៀមធនធានមនុស្សឱ្យបានល្អបំផុត ដើម្បីបម្រើឱ្យការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម