• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមនិងប្រធានាធិបតីហុងគ្រីចូលរួមពិធីបើកការតាំងពិព័រណ៍រូបថតរបស់អ្នកថតរូប Dezso Bozoky

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នារសៀលថ្ងៃទី២៨ ខែឧសភា នៅសណ្ឋាគារ Metropole ទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវ រួមជាមួយប្រធានាធិបតីហុងគ្រី លោក Sulyok Tamas និង លោកជំទាវ បានអញ្ជើញចូលរួមពិធីបើកការតាំងពិព័រណ៍រូបថតដែលរៀបចំដោយ ស្ថានទូតហុងគ្រីប្រចាំនៅវៀតណាម បង្ហាញស្នាដៃរបស់វេជ្ជបណ្ឌិត-អ្នកថតរូបហុងគ្រី លោក Bozoky Dezso (១៨៧១ - ១៩៥៧)។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងប្រធានាធិបតីហុងគ្រី លោក Sulyok Tamas កាត់ខ្សែបូបើកការតាំងពិព័រណ៍រូបថត។ (រូបថត៖ Viet Cuong/VOV)

រូបថតដែលត្រូវបានតាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍នេះរបស់អ្នកថតរូប Bozoky Dezso គឺជាកំណែចម្លងឌីជីថលពីការសម្រាំងនៃសារមន្ទីរវិចិត្រសិល្បៈ Budapest - សារមន្ទីរសិល្បៈអាស៊ី Ferenc Hopp ដែលបង្ហាញពីអគារលេចធ្លោជា ច្រើន ឬតំបន់មួយចំនួននៅដើមសតវត្សរ៍ទី ២០ នៃទីក្រុង Sai Gon ពីសម័យមុន ដែលបច្ចុប្បន្នជាទីក្រុងហូជីមិញ ហើយនៅតែគងវង្សរហូតដល់សព្វថ្ងៃនេះដូចជា៖ វិថី Catinat (ឥឡូវជាវិថី Dong Khoi) សួនរុក្ខសាស្ត្រ រោងមហោស្រព Sai Gon (ឥឡូវជារោងមហោស្រពក្រុង) និងសាលាក្រុង Sai Gon (បច្ចុប្បន្នជាទីស្នាក់ការគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញ) ប្រឡាយ Ben Nghe  ឬវត្តពុទ្ធសាសនានៅផ្សារ ធំ។ នេះជាលើកទីមួយហើយដែលរូបថតទាំងនេះត្រូវបានគេឧទ្ទេសនាម ដល់សាធា រណជនវៀតណាមយ៉ាងទូលំទូលាយ។

ថ្លែងសុន្ទរកថាក្នុងពិធីបើក ប្រធានាធិបតីហុងគ្រី លោក Sulyok Tamas បាន សង្កត់ធ្ងន់ថា ការតាំងពិព័រណ៍រូបថត គឺជាសក្ខីភាពដែលបង្ហាញឲ្យឃើញថា ប្រជាជន ហុងគ្រី និងវៀតណាមបានស្គាល់គ្នាតាំងពីយូរយារណាស់មកហើយ មុនពេលដែល ប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត (ឆ្នាំ១៩៥០) ជាពិសេសគឺប្រជាជនហុងគ្រី បានស្គាល់ទឹកដីនិងមនុស្សវៀតណាមតាមរយៈរូបថតតាំងពីដើមសតវត្សរ៍ទី២០។ ដូច្នេះ ពិព័រណ៌គឺជាសកម្មភាពវប្បធម៌គំរូ ដើម្បីអបអរសាទរទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ វៀតណាម និងហុងគ្រី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា កិច្ចប្រជុំលើកទី ៤៣ នៃគណៈកម្មាធិ ការ អចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិបណ្តាគណ បក្សនយោបាយអាស៊ី (ICAPP) និងសន្និសីទសន្តិសុខអាស៊ី-អឺរ៉ុបបានប្រព្រឹត្តទៅនៅទីក្រុង Perm ប្រទេសរុស្ស៊ី។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀត ណាមដឹកនាំដោយលោក Ngo Le Van អនុរដ្ឋមន្ត្រីក្រសួងការបរទេសបានចូលរួម ក្នុងព្រឹត្តិការណ៍នេះ។

Top