• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបគណៈប្រតិភូនៃគណបក្សទាំងពីរក្នុងសភាតំណាងរាស្ត្រអាមេរិក

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបគណៈប្រតិភូនៃគណៈបក្សទាំង ពីរក្នុងសភាតំណាងរាស្រ្តអាមេរិកដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀត ណាម ដឹកនាំដោយសមាជិកសភាតំណាងរាស្ត្រលោក John Moolenaar រដ្ឋ Michigan សមាជិកនៃគណៈកម្មាធិការគ្រប់គ្រងនិងបែងចែកថវិកានៃសភាតំណាងរាស្ត្រអាមេរិក។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបគណៈប្រតិភូនៃគណៈបក្សទាំងពីរក្នុងសភាតំណាងរាស្រ្តអាមេរិក ដឹកនាំដោយសមាជិកសភាតំណាងរាស្ត្រលោក John Moolenaar។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះការគាំទ្ររបស់អាមេរិកចំពោះប្រទេសវៀតណាមដ៏ “រឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព” ស្វាគមន៍អាមេរិកបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះពុះពារលើផលវិបាកនៃសង្គ្រាម; ស្នើឱ្យសហរដ្ឋអាមេរិកបង្កើនការផ្ទេរបច្ចេកវិទ្យាក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលោក Moolenaar និងសមាជិកសភាអាមេរិកបន្តយកចិត្តទុកដាក់និងគាំទ្រការអភិវឌ្ឍទំនាក់ទំនងរវាងភាគីទាំងពីរ ក្នុងនោះពិចារណាដកវៀតណាមចេញពីបញ្ជីរឹតត្បិតការនាំចេញយុទ្ធសាស្ត្រ (D1-D3) និងជំរុញដំណើរការពិចារណាទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់ វៀតណាម។

ទាក់ទិននឹងបញ្ហាពន្ធដារ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើថា ក្នុងដំណើរការចរចា អាមេរិកគួរតែយកចិត្តទុកដាក់ដល់លក្ខខណ្ឌ និងកាលៈទេសៈ ជាក់លាក់របស់វៀតណាម ហើយមានវិធីសាស្ត្រតុល្យភាពជាងមុន ឆ្ពោះទៅរកទំនាក់ ទំនងពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ភាពស្អាតស្អំ និងស្ថិរភាព នាំមកនូវផល ប្រយោជន៍ជាក់ស្តែងដល់សហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ សមាជិកសភា លោក John Moolenaar និងសមាជិកគណៈប្រតិភូ អាមេរិកបានអះអាងថា វៀតណាមជាដៃគូសំខាន់របស់អាមេរិកក្នុងតំបន់ ដោយបញ្ជាក់ ថា ការជំរុញការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម - អាមេរិកបានទទួលការ គាំទ្រពីគណៈបក្សទាំងពីរនៅក្នុងសភាអាមេរិក; អះអាងជាថ្មីថា អាមេរិកនឹងបន្តដើរ តួនាទីយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាមក្នុងការសម្រេច បាននូវគោលដៅអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ខ្លួន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា កិច្ចប្រជុំលើកទី ៤៣ នៃគណៈកម្មាធិ ការ អចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិបណ្តាគណ បក្សនយោបាយអាស៊ី (ICAPP) និងសន្និសីទសន្តិសុខអាស៊ី-អឺរ៉ុបបានប្រព្រឹត្តទៅនៅទីក្រុង Perm ប្រទេសរុស្ស៊ី។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀត ណាមដឹកនាំដោយលោក Ngo Le Van អនុរដ្ឋមន្ត្រីក្រសួងការបរទេសបានចូលរួម ក្នុងព្រឹត្តិការណ៍នេះ។

Top