• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តល់ អាទិភាពចម្បងដល់ការជំរុញកិច្ចសហប្រតិបត្តិការផ្លូវដែក ដោយប្តេជ្ញាចិត្តបើកការ សាងសង់ខ្សែផ្លូវដែក ឡាវ កៃ - ហាណូយ - ហាយហ្វុង នៅឆ្នាំនេះ; ស្នើឱ្យភាគីចិនយកចិត្តទុកដាក់ដល់ការផ្តល់ឥណទានអនុគ្រោះ ផ្ទេរបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង។ (រូបថត៖ VNA)

នារសៀលថ្ងៃទី ២៧ ឧសភា ក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានស្នើថា ភាគីទាំងពីររក្សាការផ្លាស់ប្តូរជាន់ខ្ពស់ជាប្រចាំ; ជំរុញយ៉ាងខ្លាំងក្លា នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ពង្រីកកិច្ចសហប្រតិបត្តិ ការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ដើម្បីឱ្យវិស័យទាំងនេះក្លាយជាចំណុច ភ្លឺ និងកម្លាំងចលករថ្មីនៃទំនាក់ទំនងទ្វេភាគី។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តល់ អាទិភាពចម្បងដល់ការជំរុញកិច្ចសហប្រតិបត្តិការផ្លូវដែក ដោយប្តេជ្ញាចិត្តបើកការ សាងសង់ខ្សែផ្លូវដែក ឡាវ កៃ - ហាណូយ - ហាយហ្វុង នៅឆ្នាំនេះ; ស្នើឱ្យភាគីចិនយកចិត្តទុកដាក់ដល់ការផ្តល់ឥណទានអនុគ្រោះ ផ្ទេរបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស។

នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានឯកភាពជាមួយការផ្តោតសំខាន់ៗក្នុង កិច្ចសហប្រតិបត្តិការ ដែលលោកនាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើង ដោយ បញ្ជាក់ថា រដ្ឋាភិបាលចិនប្តេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេចធ្វើការជាមួយរដ្ឋាភិបាល វៀតណាម ដើម្បីអនុវត្តន៍ជាក់ស្ដែងនូវការយល់ដឹងរួមរវាងថ្នាក់ដឹកនាំកំពូលនៃបក្ស ទាំងពីរ និងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា កិច្ចប្រជុំលើកទី ៤៣ នៃគណៈកម្មាធិ ការ អចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិបណ្តាគណ បក្សនយោបាយអាស៊ី (ICAPP) និងសន្និសីទសន្តិសុខអាស៊ី-អឺរ៉ុបបានប្រព្រឹត្តទៅនៅទីក្រុង Perm ប្រទេសរុស្ស៊ី។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀត ណាមដឹកនាំដោយលោក Ngo Le Van អនុរដ្ឋមន្ត្រីក្រសួងការបរទេសបានចូលរួម ក្នុងព្រឹត្តិការណ៍នេះ។

Top