• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងយន្តការសម្របសម្រួលអន្តរផ្នែក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានដឹកនាំកិច្ចប្រជុំជាមួយបណ្តាក្រសួង ផ្នែក ស្តីពីយន្តការសម្របសម្រួលអន្តរផ្នែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ដឹកនាំកិច្ចប្រជុំ។ រូបថត៖ VNA

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឱ្យក្រសួងកសិកម្មនិងបរិស្ថានធ្វើជាអធិបតីនិងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវនិងស្នើយន្តការដោះស្រាយជម្លោះអភិវឌ្ឍន៍ ជ្រើសរើសដំណោះស្រាយដោយផ្អែកលើសសរស្តម្ភនៃប្រសិទ្ធភាពបរិស្ថាន សេដ្ឋកិច្ច និងសមត្ថភាពបង្កើតការងារ...; សិក្សាស្រាវជ្រាវ និងបង្កើតកញ្ចប់ឧបករណ៍ដើម្បីគាំទ្រការវិភាគនិងចេញសេចក្តីសម្រេចចិត្តសម្រាប់ករណីមានវិវាទអន្តរផ្នែក; យន្តការសម្របសម្រួលសម្រាប់ការជំរឿននិងស្ទាបស្ទង់ធនធានបរិស្ថានសមុទ្រ បម្រើការអនុវត្តយុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ; ស្នើយន្តការហិរញ្ញវត្ថុសម្រាប់សកម្មភាពជំរឿនកសាងមូលដ្ឋានទិន្នន័យជាតិនិងមូលដ្ឋានស្តីពីធនធានបរិស្ថានសមុទ្រ។

មុននេះ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម និងបរិស្ថាន បន្ទាប់ពីរយៈពេល ៧ ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ វិស័យសេដ្ឋកិច្ចសមុទ្រសំខាន់ៗដូចជា៖ ទេសចរណ៍-សេវាកម្មសមុទ្រ សេដ្ឋកិច្ចសមុទ្រ ការធ្វើអាជិវកម្មប្រេងនិងឧស្ម័ន ជលផល ថាមពលកកើតឡើងវិញ និងវិស័យសេដ្ឋកិច្ចសមុទ្រថ្មីមួយចំនួនមានការអភិវឌ្ឍន៍ជាវិជ្ជមាន។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនិងតំណាងក្រសួងការបរទេស ក្រសួងការពារប្រទេស ក្រសួងយុត្តិធម៌ ក្រសួងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក៏បានចាត់ទុកថា ការបង្កើតយន្តការសម្របសម្រួលអន្តរផ្នែក មិនត្រឹមតែស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ររបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងឆ្លើយតបនឹងនិន្នាការអន្តរជាតិ នៅពេលដែលប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) និងជុំវិញពិភពលោក បានបង្កើតយន្តការស្រដៀងគ្នា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា កិច្ចប្រជុំលើកទី ៤៣ នៃគណៈកម្មាធិ ការ អចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិបណ្តាគណ បក្សនយោបាយអាស៊ី (ICAPP) និងសន្និសីទសន្តិសុខអាស៊ី-អឺរ៉ុបបានប្រព្រឹត្តទៅនៅទីក្រុង Perm ប្រទេសរុស្ស៊ី។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀត ណាមដឹកនាំដោយលោក Ngo Le Van អនុរដ្ឋមន្ត្រីក្រសួងការបរទេសបានចូលរួម ក្នុងព្រឹត្តិការណ៍នេះ។

Top