• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមថ្កោលទោសការវាយប្រហារសំដៅទៅលើជនស៊ីវិលក្នុងជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីន

នាថ្ងៃទី១៦ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំជាបន្ទាន់លើកទី៣ក្នុងសប្តាហ៍ស្តីពីភាពតានតឹង កើនឡើងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ


អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីភាពតានតឹងកើនឡើងរវាងអ៊ីស្រាអែលនិងប៉ាឡេទីនដោយមានបរិមាណអ្នកស្លាប់និងរងរបួសកាន់តែកើនឡើង និងអះអាងថាវៀតណាមថ្កោលទោសការវាយប្រហារសំដៅទៅលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវដល់ភាគីទាំងអស់ឲ្យបញ្ឈប់ភ្លាមមួយរំពិកនូវអំពើហិង្សា និងអត់ធ្មត់មិនធ្វើស្ថានភាពកាន់តែស្មុកស្មាញថែមទៀត។

វៀតណាមស្នើឱ្យគ្រប់ភាគី ជាពិសេសគឺអ៊ីស្រាអែល គោរពច្បាប់មនុស្សធម៌អន្តរជាតិ និងអនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីកាត់បន្ថយការអន្តរាយដល់ជនស៊ីវិល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top