នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ រដ្ឋាភិបាលអេស្ប៉ាញបានគ្រប់គ្រងជាផ្លូវការ នូវអាជ្ញាធរតំបន់ Catalunya ជាមួយនឹងការ ដែលនាយករដ្ឋមន្រ្តីលោក Mariano Rajoy ទទួលការងារប្រតិបត្តិទាំងអស់ របស់មេដឹកនាំតំបន់នេះ។

ដើរដង្ហែក្បួនគាំទ្របូរណភាពដែនដីអេស្ប៉ាញ (រូបថត៖ AFP/TTXVN)
ប៉ុន្តែ លោក Rajoy បានផ្ទេរប្រគល់ការងារនេះសំរាប់ឧបនាយករដ្ឋមន្រ្តី Soraya Saenz de Santamaria។ ក្រសួងនានាក្នុងរដ្ឋាភិបាលអេស្ប៉ាញ ក៏បានទទួលការងារផ្សេងៗក្នុងអាជ្ញាធរ តំបន់ Catalunya ដែរ។ បម្រែបម្រួលពោលខាង លើកើតមានឡើងមួយថ្ងៃក្រោយ ពីស្ថាប័ននីតិបញ្ញាត្តិ Catalunya ប្រកាសដោយឯកតោភាគីនូវឯករាជ្យផ្ដាច់ពី អេស្ប៉ាញ បង្ខំឲ្យនាយករដ្ឋមន្រ្តីលោក Rajoy សំរេចរំសាយស្ថាប័ននេះ បណ្ដេញមេដឹកនាំលោក Carles Puigdemont និងថ្នាក់ដឹកនាំតំបន់ស្វ័យត្ននេះចេញពី តំណែង ព្រមទាំងបញ្ជាឲ្យដំណើរការបោះឆ្នោតមុនកាលកំណត់នៅតំបន់នេះ នាថ្ងៃទី២១ ខែធ្នូខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម