ព័ត៌មាន

រដ្ឋាភិបាលអេស្ប៉ាញគ្រប់គ្រងជាផ្លូវការនូវអាជ្ញាធរតំបន់ Catalunya

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០​១៧ រដ្ឋាភិបាលអេស្ប៉ាញបានគ្រប់​គ្រងជាផ្លូវ​ការ នូវអាជ្ញាធ​រ​តំបន់ Catalunya ជាមួយ​នឹង​ការ ដែល​នាយករដ្ឋមន្រ្តី​លោក Mariano Rajoy ទទួលការងារ​ប្រតិបត្តិទាំង​អស់ របស់​មេដឹក​នាំ​តំបន់​នេះ។​

 
ដើរដង្ហែក្បួនគាំទ្របូរណភាពដែនដីអេស្ប៉ាញ (រូបថត៖ AFP/TTXVN)

ប៉ុន្តែ លោក Rajoy បាន​ផ្ទេរប្រគល់​ការងារនេះសំរាប់​ឧបនាយករដ្ឋមន្រ្តី Soraya Saenz de Santamaria។ ក្រសួង​នានា​ក្នុង​រដ្ឋាភិបាល​អេស្ប៉ាញ ក៏​បានទទួលការងារផ្សេងៗក្នុ​ងអាជ្ញាធរ​ តំបន់ Catalunya ដែរ។ បម្រែ​បម្រួល​ពោល​ខាង លើ​កើតមានឡើងមួយថ្ងៃក្រោយ ​ពីស្ថាប័ន​នីតិបញ្ញាត្តិ​ Cat​alunya ប្រកាស​ដោយ​ឯកតោ​ភាគី​នូវ​ឯករាជ្យ​ផ្ដាច់​ពី អេស្ប៉ាញ បង្ខំឲ្យនាយក​រដ្ឋមន្រ្តី​លោក Rajoy សំរេចរំសាយស្ថាប័​ននេះ ​បណ្ដេញ​​មេដឹក​នាំលោក Carles Puigdemont និង​ថ្នាក់ដឹកនាំតំប​ន់ស្វ័យ​ត្ននេះចេញ​ពី តំណែង ព្រមទាំង​បញ្ជា​ឲ្យដំណើរ​ការ​បោះឆ្នោត​មុនកាល​កំណត់​នៅតំបន់​នេះ នាថ្ងៃទី២១ ខែធ្នូខាង​មុខ​៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top