• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួប ថ្នាក់ដឹកនាំកម្ពុជានិងឡាវ ដែលអញ្ជើញមកគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋ លោក Le Duc Anh


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាឱកាសអញ្ជើញមកចូលរួមពិធីបុណ្យសពថ្នាក់ជាតិ អតីតប្រធានរដ្ឋ លោក Le Duc Anh
 

 តាងនាមបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​ថ្លែង​អំណរ​គុណយ៉ាង​ជ្រាលជ្រៅដល់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិ​បាលនិងប្រជាជនកម្ពុជានិងឡា​វ ដែលបាន​ចូលរួម​រំលែក​ទុក្ខ ចំពោះ​មរណភាពរបស់អតីតប្រធាន​រដ្ឋ លោក Le Duc Anh ជាពិសេសគឺ​បាន​បញ្ជូន​គណៈប្រតិភូជាន់​ខ្ពស់​មក​​ចូល​រួម​ពិធីបុណ្យសពថ្នាក់ជាតិ ដោយបង្ហាញពីទំនាក់ទំនង​អ្នកជិតខាងជិតស្និទ្ធ​ រួមសុខ​រួមទុក្ខជា​មួយគ្នា​ទៅវិញ​ទៅ​មក។
 
នាល្ងាចថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួល​ជួប​គណៈ​ប្រតិ​ភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ឡាវ ​ដែលដឹកនាំដោយសមាជិកការិយាល័យនយោបាយ​ និងជា​ប្រធាន​មជ្ឈិមរណសិរ្ស​ឡាវ​ កសាងប្រទេស លោ​កSaysomphone Phomvihane ដែលបាន​អញ្ជើញ​មក​គោរព​វិញ្ញាក្ខ័ន្ធ​​អតីតប្រធានរដ្ឋ លោក Le Duc Anh។

 
 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Saysomphone Phomvihane សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេស ដែលអញ្ជើញចូលរួមពិធីបុណ្យសពអតីតប្រធានរដ្ឋ លោក Le Duc Anh 
 

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​សម្តែង​នូវការ​សោក​ស្តាយ​យ៉ាង​ក្រៃលែង​និង​ការ​ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់ អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ លោក Le Duc Anh។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា លោក Le Duc Anh ជាមិត្តដ៏ជិតស្និទ្ធមួយរូប ជា​សមមិត្ត​មួយរូបដែល​មានគុណបំណាច់ជួយរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ចំណែក​​ឯប្រធានមជ្ឈិមរណសិរ្សឡាវកសាងប្រទេស លោក Saysomphone Phomvihane បាន​គោរ​ព​ផ្ញើ​រសេចក្តី​ចូល​រួម​រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងរណសិរ្សឡាវកសាងប្រទេស ជូនចំពោះ​បក្ស​ រដ្ឋ រដ្ឋសភា រដ្ឋាភិបាលនិងរណរិស្សមាតុភូមិវៀតណាម ចំពោះមរណភាណរបស់អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍​ Le Duc Anh។ លោក Saysomphone Phomvihane បានវាយតម្លៃខ្ពស់​ចំពោះ​ការ​រួម​ចំណែក​ដ៏ថ្លៃ​ថ្លារ​បស់លោក Le Duc Anh ក្នុងបុព្វហេតុបដិវត្តន៍របស់បក្សនិង​ប្រជាជនវៀតណាម ក៏ដូចជា​ការកសាង ពង្រឹង​និង​អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសនិង​កិច្ច​សហប្រតិ​បត្តិការ​លើគ្រប់​ជ្រុង​ជ្រោយ រវាងវៀត​ណាមនិងឡាវ។

តាង​នាមបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅដល់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាលនិងប្រជាជនកម្ពុជានិងឡាវ ដែលបានចូល​រួម​រំលែក​ទុក្ខ​ ចំពោះម​រណភាពរបស់អតីតប្រធានរដ្ឋ លោក Le Duc Anh ជាពិសេសគឺបាន​បញ្ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​មកចូល​រួមពិធី​បុណ្យសពថ្នាក់ជាតិ ដោយបង្ហាញពីទំនាក់ទំនងអ្នកជិ​តខាងជិតស្និទ្ធ រួម​សុខរួម​ទុក្ខ​ជាមួយ​គ្នាទៅ​វិញ​ទៅមក។

ក្នុងឱកាស​នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងជាថ្មីម្តងទៀតថា  វៀតណាម​យក​ចិត្ត​ទុកដាក់ពិសេស ដល់ទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រ​តិបត្តិកា​រ​លើ​គ្រប់​ជ្រុង​ជ្រោយ​រវាង​វៀត​ណាមនិងកម្ពុជា; ទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាព​ពិសេស​និង​កិច្ច​សហប្រតិ​បត្តិការ​គ្រប់​ជ្រុង​ជ្រោយ​រវាងវៀតណាមនិងឡាវ។ លើកពីនេះទៅទៀត ​លោក Nguyen Xuan P​huc បានឯក​ភាព​សហការ​យ៉ាង​ជិត​ស្និទ្ធជាមួយកម្ពុជានិងឡាវ ​ដើម្បីនាំទំនាក់ទំនងវៀតណាម - កម្ពុជា, វៀត​ណាម - ឡាវបន្ត​អភិវឌ្ឍន៍​យ៉ាង​ទូលំ​ទូលាយ​ថែមទៀត៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top