នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាឱកាសអញ្ជើញមកចូលរួមពិធីបុណ្យសពថ្នាក់ជាតិ អតីតប្រធានរដ្ឋ លោក Le Duc Anh
តាងនាមបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាលនិងប្រជាជនកម្ពុជានិងឡាវ ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់អតីតប្រធានរដ្ឋ លោក Le Duc Anh ជាពិសេសគឺបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មកចូលរួមពិធីបុណ្យសពថ្នាក់ជាតិ ដោយបង្ហាញពីទំនាក់ទំនងអ្នកជិតខាងជិតស្និទ្ធ រួមសុខរួមទុក្ខជាមួយគ្នាទៅវិញទៅមក។
នាល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ឡាវ ដែលដឹកនាំដោយសមាជិកការិយាល័យនយោបាយ និងជាប្រធានមជ្ឈិមរណសិរ្សឡាវ កសាងប្រទេស លោកSaysomphone Phomvihane ដែលបានអញ្ជើញមកគោរពវិញ្ញាក្ខ័ន្ធអតីតប្រធានរដ្ឋ លោក Le Duc Anh។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Saysomphone Phomvihane សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេស ដែលអញ្ជើញចូលរួមពិធីបុណ្យសពអតីតប្រធានរដ្ឋ លោក Le Duc Anh
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងនិងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់ អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ លោក Le Duc Anh។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា លោក Le Duc Anh ជាមិត្តដ៏ជិតស្និទ្ធមួយរូប ជាសមមិត្តមួយរូបដែលមានគុណបំណាច់ជួយរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ចំណែកឯប្រធានមជ្ឈិមរណសិរ្សឡាវកសាងប្រទេស លោក Saysomphone Phomvihane បានគោរពផ្ញើរសេចក្តីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងរណសិរ្សឡាវកសាងប្រទេស ជូនចំពោះបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាលនិងរណរិស្សមាតុភូមិវៀតណាម ចំពោះមរណភាណរបស់អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh។ លោក Saysomphone Phomvihane បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ថ្លៃថ្លារបស់លោក Le Duc Anh ក្នុងបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជនវៀតណាម ក៏ដូចជាការកសាង ពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងឡាវ។
តាងនាមបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាលនិងប្រជាជនកម្ពុជានិងឡាវ ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់អតីតប្រធានរដ្ឋ លោក Le Duc Anh ជាពិសេសគឺបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មកចូលរួមពិធីបុណ្យសពថ្នាក់ជាតិ ដោយបង្ហាញពីទំនាក់ទំនងអ្នកជិតខាងជិតស្និទ្ធ រួមសុខរួមទុក្ខជាមួយគ្នាទៅវិញទៅមក។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងជាថ្មីម្តងទៀតថា វៀតណាមយកចិត្តទុកដាក់ពិសេស ដល់ទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា; ទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ លើកពីនេះទៅទៀត លោក Nguyen Xuan Phuc បានឯកភាពសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ ដើម្បីនាំទំនាក់ទំនងវៀតណាម - កម្ពុជា, វៀតណាម - ឡាវបន្តអភិវឌ្ឍន៍យ៉ាងទូលំទូលាយថែមទៀត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម