• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

បង្កើនទំនាក់ទំនងសាមគ្គី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម – កម្ពុជា

ដំណើរទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅប្រទេស​វៀតណាម​របស់​សម្តេច​តេជោ ហ៊ុនសែន​ នាយករដ្ឋមន្ត្រី​ នៃព្រះ​រាជាណាចក្រកម្ពុជា (ចាប់ពីថ្ងៃទី ២០ ដល់​ ថ្ងៃទី ២១ ខែ​ធ្នូ ឆ្នាំ២០១៦) គឺ​ជា​ព្រឹត្តការណ៍​សំខាន់​មួយដែល​​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុ​ង​ការ​ជំរុញ​ទំនាក់ទំនង​​សាម​គ្គីភាព មិត្តភាព ប្រពៃណី​ និង​កិច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យ អភិវឌ្ឍន៍ដ៏ចីរភាព​​​រវាង​វៀតណាម - កម្ពុជា។ ក្នុង​នោះ​ការ​ឆ្ពោះ​ឈានទៅកាន់ទិសដៅ​នូវ​​ការ​បង្កើន​តំលៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឡើង​ដល់ ៥ ពាន់​លាន​ដុល្លារ​អាមេរិកក្នុង​បណ្តា​ឆ្នាំ​ខាង​មុខនេះ។

ក្នុង​​បណ្តាជំនួប​និងកិច្ច​ពិភាក្សាការងារ ថ្នាក់​ដឹក​នាំ​នៃប្រទេសទាំងពីរ​បាន​ឯកភាព​៖ ការ​ពង្រឹង​និង​អភិវឌ្ឍន៍​ទំនាក់ទំនង​មិត្ត​ភាព កិច្ចសហប្រតិបត្តិការ​រវាងវៀតណាម -កម្ពុជា​មានអត្ថន័យ​សំខាន់ ចំពោះ​ប្រទេសទាំង​ពីរ​ សន្យា​បន្ត​ការ​ពង្រឹង​និងអភិវឌ្ឍន៍ទំនាក់ទំនង​នៃប្រទេសទាំងពីរ​តាម​ទិសស្លោក៖ “ភាពជាអ្នកជិតខាងល្អ មិត្តភាព​ជាប្រពៃណី កិច្ចសហ​ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថេរភាពយូរអង្វែង ” គោរព​ឯករាជ្យ អធិបតេយ្យភាព​​និង​បូរណភាពទឹក​ដី​ទៅ​វិញ​ទៅមក មិន​ជ្រៀតជ្រែកកិច្ច​ការផ្ទៃក្នុង មិនអនុញ្ញត្តិឲ្យ​កម្លាំង​អមិត្រ​​ណាមួយប្រើប្រាស់ទឹក​ដី​របស់​ខ្លួន ដើម្បីគំរាម​កំហែងសន្តិសុខប្រទេសមួយ​ទៀត ដោះ​ស្រាយ​បណ្តា​បញ្ហា​កើត​ឡើងរវាង​ប្រទេសទាំងពីរ​​តាមរយៈសន្តិភាព។


ពិធីទទួលស្វាគមន៍សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំយ៉ាងមហោឡារិក
នៅវិមានប្រធានរដ្ឋ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក បានជួបសវនាការជាមួយ សម្តេចតេជោ  ហ៊ុនសែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជានៅវិមានរដ្ឋាភិបាល។ រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក បានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ  ហ៊ុនសែន
នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជានៅវិមានរដ្ឋាភិបាល។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ មួយចំនួន។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អំពី​បញ្ហា​ព្រំដែន ភាគីទាំងពីរ​បាន​គោរព​និងអនុវត្តន៍​យ៉ាងពេញ​លេញ​នូវ​បណ្តា​សន្ធិសញ្ញា​កំណត់​ព្រំដែន​និង​បណ្តា​កិច្ច​ព្រម​ព្រៀង​ពាក់ព័ន្ធអំពីបញ្ហាព្រំដែន ដែលបានចុះហត្ថលេខារវាង​រដ្ឋាភិបាលទាំងពីរ។ ភាគីទាំងពីរបាន​កោតសរសើរយ៉ាង​ជ្រាល​ជ្រៅចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់គណៈកម្មាការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែនគោក​ ដែល​បាន​សម្រេចបានជាង​ ៨៣% នៃការងារ​ខណ្ឌសីមានិង​បោះ​បង្គោលព្រំដែន​គោក​ក្នុងរយៈពេល​កន្លងមក។

ដោយឈរ​លើមូលដ្ឋាន​នៃសន្ធិសញ្ញាកំណត់​ព្រំដែនរវាង​ប្រទេសទាំងពីរ។  ភាគីទាំងពីរ​បាន​ប្តេជ្ញាចិត្ត​នឹង​ស្វែង​រក​ដំណោះ​ស្រាយ​ជា​ស្ថាពរនូវកំណត់​ខ្សែ​ព្រំដែន ដែល​នៅ​សេសសល់ ដើម្បី​បញ្ចប់​ការ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​គោកឲ្យ​បាន​ឆាប់​រហ័ស និង​បញ្ចប់​ឯកសារខណ្ឌសីមា​ពាក់ព័ន្ធឲ្យ​បាន​ឆាប់តាម​ដែល​អាចធ្វើ​បាន ដើម្បី​ក​សាង​បន្ទាត់​ព្រំដែននៃសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​ និង អភិវឌ្ឍន៍ប្រកបដោយ​ចីរភាព

ដោយ​ឈរលើ​ស្មារតី​ភាព​ជិតខាង​ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំវៀតណាម​សង្ឃឹម​ថា កម្ពុជា​បន្ត​ចាត់​វិធានការ​សមស្រប​ក្នុង​ការធានាសិទ្ធិស្របតាមច្បាប់របស់អាណិកជន​វៀតណាម ​នៅ​​កម្ពុជា ដែល​ត្រូវបាន​ប្រព្រឹត្តដោយស្មើភាព ដូច​ជនបរទេសដទៃទៀតដែល​រស់​នៅ​កម្ពុជា​​ស្របតាមច្បាប់និង​លិខិតបទដ្ឋានរបស់​ប្រទេស​កម្ពុជា ដែល​នឹង​រួម​ចំណែក​ដល់​ការ​ពង្រឹងនិង​បង្កើន​ទំនាក់ទំនងមិត្តភាពជា​ប្រពៃណីរវាងប្រជាជន​នៃប្រទេសទាំងពីរ។
 


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ក្នុងបរិបទស្ថានភាព អន្តរជាតិ និង​ក្នុងតំបន់​មាននិន្នាការកាន់តែស្មុគស្មាញ​កើត​ឡើង​ដូច​បច្ចប្បន្ន​នេះ​ ភាគីទាំងពីរ​បាន​ឯកភាព​បង្កើនការសហការ​ ចែករំលែកព័ត៌មាន​ និងការគាំទ្រ​គ្នាទៅ​វិញទៅមក​ក្នុង​វេទិកាពហុភាគី ជាពិសេសក្នុងតំបន់ ASEAN។ ភាគីទាំងពីរបាន​សង្កត់​ធ្ងន់​នូវ​តួនាទីសំខាន់ៗ ក្នុង​ការថែរក្សា​សន្តិភាព ស្ថិរភាព និងសន្តិសុខនៅ​សមុទ្រខាងកើត ដោះស្រាយជម្លោះនានា​ដោយ​សន្តិវិធី ការអត់​ធ្មត់ ការ​ជៀសវាងការគំរាមកំហែងនិង​ការ​ប្រើប្រាស់កម្លាំង ស្របតាម​គោលការណ៍​ដែល​ទទួលស្គាល់ជាសកល​ រួមមាន អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពី​ច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS)។  ភាគីទាំងពី​របាន​ប្តេជ្ញាប្រឹង​ប្រែង​រួមគ្នា​​ក្នុង​ការអនុវត្តន៍​យ៉ាង​ពេញ​លេញ​និង​មានប្រសិទ្ធិភាព​នូវសេចក្តី​ប្រកាស​អំពី​ការប្រព្រឹត្តិរបស់​ភាគីនានានៅ​សមុទ្រខាងកើត (DOC) និង​ការបញ្ចប់​ឲ្យ​បានឆាប់​រហ័ស​ក្រម​សិលធម៌​អំពី​ការ​ប្រព្រឹត្តិ​របស់​ភាគី​នានា​នៅ​សមុទ្រខាងកើត ​(COC)។

ភាគីទាំង​ពីរ​ក៏បាន​សន្យា​ផងដែរថា និង​បន្តធ្វើការយ៉ាង​ជិតស្និទ្ធជាមួយគ្នា និង​ជាមួយ​សមាជិក​ផ្សេងៗ ទៀត​ក្នុងគណៈកម្មការ​ទន្លេមេគង្គ កិច្ច​សហប្រតិបត្តិការ​មេគង្គ -ឡាន​ឆាង និង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ផ្សេងៗទៀតសំដៅ​ធានាការ​គ្រប់​គ្រងនិង​ការ​ប្រើប្រាស់​ធនធាន​ទឹក​ក្នុងអាង​ទន្លេមេគង្គប្រកបដោយ​ចីរភាព​ ស្របទៅតាម​ការ​អនុវត្តន៍ជាអន្តរជាតិ ក៏ដូចជាការធ្វើ​សុខដុមនិយកម្មនៃផលប្រយោជន៍​របស់​បណ្តា​ប្រទេសជាប់​ដង​ទន្លេមេគង្គ ក្នុងគោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព​ក្នុងតំបន់។

ក្នុ​ងឱកាសនេះ ភាគីទាំងពីរក៏បាន​ឯកភាព​ផងដែរថា សហការជាមួយគ្នា ដើម្បីរៀបចំ​បណ្តា​សកម្មភាព​រំលឹក​ខួបអនុស្សាវរីយ៍ ៥០ ឆ្នាំនៃថ្ងៃ​បង្កើតទំនាក់ទំនង​ការទូតវៀតណាម -កម្ពុជា (​ថ្ងៃទី ២៤ ខែ​មិថុនា ឆ្នាំ១៩៦៧ -ថ្ងៃទី ២៤ ខែ​មិថុនា ឆ្នាំ២០១៧) ចុះហត្ថលេខា​លើឯកសារ​នូវ​កិច្ច​សហប្រតិបត្តិការ​សំខាន់​ៗ​មួយចំនួន និងឯកភាព​ដឹកនាំបញ្ជា​បណ្តា​ក្រសួង ផ្នែកពាក់ព័ន្ធ ដែល​សហការជាមួយគ្នា ដើម្បីបង្កើន​តំលៃពាណិជ្ជកម្ម​ទ្វេភាគី​ឡើងដល់ ៥ ពាន់លាន​ដុល្លារអាមេរិក​ក្នុង​បណ្តា​ឆ្នាំឆាប់ៗ នេះ។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពាក់កម្រងផ្កា
និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ រូបថត៖ ផាមគៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកលេខាបក្សទីក្រុងហូជីមិញ ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ ផាមគៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សម្តេចតេជោ ហ៊ុនសែន ជួប ឧត្តមសេនីយ៍ឯក ផាមវ៉ាន់ត្រា-អតីតរដ្ឋមន្ត្រីនៃក្រសួងការពារជាតិវៀតណាម
និងបណ្តាយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបំពេញភារកិច្ចអន្តរជាតិនៅប្រទេសកម្ពុជាក្នុងបណ្តាសម័យកាល។
រូបថត៖ ថាញ់វូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកទស្សនានៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ
ក្រុម ១២៥ នៅភូមិឡុងយ៉ាវ ស្រុក ខេត្តដុងណាយ។ ក្រុម ១២៥មានប្រភពដើមគឺកងកម្លាំងប្រដាប់អាវុធ
សាមគ្គីសង្គ្រោះជាតិកម្ពុជា ។ រូបថត៖ ស៊ីទៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សម្តេចតេជោ ហ៊ុនសែន អញ្ជើញអូជធួបនិងគោរពវិញ្ញាណក្ខនវិរៈយុទ្ធជនកម្ពុជា ៤៩ នាក់​
នៅ​បូជនីយដ្ឋានយុទ្ឋជនពលី​ ដែល​ស្ថិតក្នុង​កេរ្តិ៍ដំណែល​ប្រវត្តិសាស្តរ​ក្រុម ១២៥
នៅ​ភូមិឡុងយ៉ាវ ស្រុកកឹមមី ខេត្តដុងណាយ។
រូបថត៖ ស៊ីទៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាព​វៀតណាម

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម និងអូស្ត្រាលីបានកសាងទំនាក់ទំនងដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយដោយឈរលើទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក។ 

Top