• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ទំនាក់ទំនងពិសេសវៀតណាម -ឡាវគឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្ងៃបាន

លោក​អគ្គលេខាបក្ស ង្វៀន​ភូត្រុង ទើប​បាន​បញ្ចប់​​ទស្សនកិច្ច​​ជា​ផ្លូវ​ការ​នៅ​សាធារណ​រដ្ឋ​​ប្រជាធិបតេយ្យ​​​​ប្រជាមានិត​ឡាវ (ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ២០១៦)។ នេះ​គឺជាដំណើរ​ទស្សនកិច្ច​ទៅ​កាន់បរទេស​ដំបូង​របស់​លោកអគ្គ​លេខា​ ង្វៀនភូត្រុង បន្ទាប់ពី​​មហា​សន្និបាត​​​​បក្ស​ទូទាំង​​ប្រទេស​វៀតណាម​​លើកទី ១២​ បាន​បញ្ចប់​ប្រកបដោយ​ជោគជ័យ​។ ទស្សនកិច្ច​​លើកនេះ​បាន​បង្ហាញ​​​ពីមនោសញ្ចេតនា​ជិត​ស្និទ្ធ​វិសេសវិសាលរវាង​ប្រទេស​ទាំងពីរ ប្រជាជន​វៀតណាម  - ឡាវ គឺជាឱកាស​ដែល​បង្កើន​ចំណង​មិត្តភាព​ពិសេស កិច្ច​សហប្រតិបត្តិការ​​លើគ្រប់វិស័យ​រវាង​វៀតណាម  -  ឡាវ ក្នុង​ដំណាក់កាល​ថ្មី។

ក្នុង​ដំណើរ​ទស្សនកិច្ច​លើកនេះ ភាគីទាំងពីរ​បាន​បញ្ជាក់​​៖ ចំណង​មិត្តភាព​ប្រពៃណី សាមគ្គីភាពពិសេស ​និង​កិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យរវាង​វៀតណាម - ឡាវ​គឺជា​ទ្រព្យ​សម្បត្តិ​មួយ​ដោយមិនអាចកាត់​ថ្លៃបានរបស់​បក្សទាំងពីរ ប្រជាជន​ទាំងពីរ គឺ​ជា​បទបញ្ញត្តិរស់​នៅនិង​អភិវឌ្ឍន៍​របស់​ប្រទេសនិមួយៗ។ ហេតុនេះ ភាគីទាំងពីរសង្កត់​ធ្ងន់​​ការ​ពារ រក្សា​និង​អភិវឌ្ឍន៍​​ចំណង​មិត្តភាពប្រពៃណី សាមគ្គីភាពពិសេស​និង​កិច្ច​សហប្រតិបត្តិការ​វាង​ប្រទេស​វៀតណាម - ឡាវគឺជា​ការទទួល​ខុសត្រូវ​រួម​របស់​បក្សទាំងពីរ រដ្ឋទាំងពីរ​និង​ប្រជាជន​នៃ​ប្រទេសទាំងពីរ ជាពិសេស​គឺ​​ស្រទាប់​យុវជន ប្រវត្តិសាស្ត្រ​​របស់​ប្រជាជាតិ​ទាំងពីរ​មាន​អត្ថន័យ​សំខាន់ណាស់ ​​ក្នុង​ការ​ធានា​ការ​អភិវឌ្ឍន៍​​យ៉ាង​ចីរភាព​និង​អនាគត​របស់​ប្រទេសទាំងពីរ រួម​ចំណែក​យ៉ាង​សកម្មក្នុង​សន្តិភាព ស្ថេរភាព​ កិច្ច​សហប្រតិបត្តិការក្នុង​តំបន់​និង​លើពិភពលោក។


ពីធីទទួលស្វាគមន៍លោកអគ្គលេខាបក្ស ង្វៀនភូត្រុង បានរៀបចំយ៉ាងមហោឡារិកនៅវិមានប្រធានរដ្ឋ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជួបពិភាក្សាការងារជាមួយ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ
Bounhang Volachith។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង និង លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ Bounhang Volachith អញ្ជើញធ្វើ
ជាសាក្សីក្នុងពិធីចុះហត្ថលេខាលើបណ្តាឯកសារនូវកិច្ចសហប្រតបត្តិការរវាងប្រទេសទាំងពីរ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជួបពិភាក្សការងារជាមួយ លោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ទទួលជួប លោកប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាង
មាតុភូមិ Saysomphone Phomvihane។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញមកសួរសុខទុក្ខ លោកអតីតប្រធានបក្សនិងជាអតីតប្រធានរដ្ឋឡាវ
Khamtai Siphandon។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ភាគីទាំងពីរ​​បានឯកភាព​បង្កើនការ​ជួបប្រាស្រ័យ កិច្ច​សហប្រតិបត្តិការ​លើ​បណ្តាវិស័យ៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ បច្ចេកវិទ្យា - បច្ចេកទេស… ជំរុញ​ការ​ឃោសនា អប់រំ​អំពី​ទំនាក់ទំនង​ពិសេស​រវាង​វៀតណាម​ - ឡាវ​​ចំពោះ​កម្មាភិបាល បក្សជន និង​ប្រជាជន ជា​ពិ​សេស​​គឺ​ស្រទាប់​​យុវជន​នៃ​ប្រទេសទាំង​ពីរ សហការ​យ៉ាង​ជិតស្និទ្ធ​ ​ដើម្បីរៀបចំ​យ៉ាង​ល្អប្រសើរ​បណ្តា​សកម្មភាព​រំលឹក​ខួប​អនុស្សាវរីយ៍ ៥៥ ឆ្នាំ​នៃ​ថ្ងៃបង្កើត​ទំនាក់ទំនង​ការទូត​និង ៤០ ឆ្នាំ​នៃ​ថ្ងៃ​ចុះ​ហេត្ថលេខាលើសន្ធិសញ្ញា​​មិត្តភាព​និង​កិច្ច​សហប្រតិបតិ្តការ​នា​ឆ្នាំ២០១៧។

ភាគីទាំងពីរបាន​ឯកភាពចែក​រំលែកព័ត៌មាន​ជាបន្ទាន់​និង​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​បណ្តា​វេទិកា​អន្តរជាតិ​និង​ក្នុងតំបន់ សង្កត់​ធ្ងន់​តួនាទីសំខាន់ៗ​ ក្នុងការរក្សា​សន្តិភាព ស្ថេរភាព សុវត្ថិភាព​នៅ​សមុទ្រ​ខាង​កើត ឯកភាពជំរុញ​ការដោះស្រាយ​បណ្តា​ជម្លោះ​នៅ​សមុទ្រ​ខាង​កើត​ដោយ​សន្តិវិធីដែល​ផ្អែក​ទៅលើ​ច្បាប់អន្តរជាតិ ក្នុង​នោះ​មាន​អនុសញ្ញា​នូវ​ច្បាប់​សមុទ្រ (UNCLOS ១៩៨២) រួមជាមួយ​បណ្តាភាគី​ពាក់ព័ន្ធ​​អនុវត្តន៍​​សេចក្តី​ប្រកាសអំពី​ការ​ប្រព្រឹត្តិ​របស់​ភាគីនានា​នៅ​សមុទ្រ​ខាង​កើត ​(DOC) ប្រកបដោយ​ពេញលេញ​និង​ប្រសិទ្ធិភាព ​ឆាប់រហ័ស​កសាង​ក្រុម​សិលធម៌​ពីការ​ប្រព្រឹត្តិរបស់​ភាគីនានា​នៅសមុទ្រ​ខាង​កើត (COC)  រួម​ចំណែក​ក្នុង​ការ​រក្សា​សន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​ក្នុង​តំបន់​និង​លើពិភពលោក។

ក្នុងឱកាសនេះ បក្ស រដ្ឋ​ និង​ប្រជាជន​វៀតណាម​បាន​ជូន​បក្ស រដ្ឋ និង​ប្រជាជន​ឡាវសំណង់​​អគារ​រដ្ឋសភា​នៅ​ទីលាន That Luang នៅ​រដ្ឋធានីវៀងចន្ទ​ និង​លោកអគ្គលេខាបក្ស ង្វៀន​ភូត្រុង​ ជូន​​សំណង់​សាលាអនុវិទ្យាល័យនៅ​ខេត្ត ។ ភាគី​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​លើឯកសារ​ចំនួន ៧​ លើបណ្តា​វិស័យ។ ក៏​ក្នុង​ក្របខ័ណ្ឌទស្សនកិច្ច​នេះ ភាគីទាំងពីរ​បាន​ចេញ​សេចក្តីប្រកាស​រួម​វៀតណាម -ឡាវ ។


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង បានថ្លែងសន្ទរកថាចំពោះមុខកម្មាភិបាល លោកគ្រូ អ្នកគ្រូនិងនិស្សិត
ចំនួនជាង ២.០០០ នាក់ នៅមហាវិទ្យាល័យជាតិឡាវ។ 
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញមកទស្សនាខេត្ត Bolikhamxay។ 
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញចូលរួមក្នុងពិធីចង់ដៃគឺជាទំនៀមទម្លាប់មួយប្រកបដោយវប្បធម៌ប្រពៃណី
របស់ជនជាតិឡាវ ដើម្បីបួងសួងទំនាក់ទំនងវៀតណាម-ឡាវស្ថិតស្ថេរជាអមតៈ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាព​វៀតណាម

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម និងអូស្ត្រាលីបានកសាងទំនាក់ទំនងដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយដោយឈរលើទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក។ 

Top