ភូមិកំណើតនៅខេត្តហាទិញ (Ha Tinh) កីឡាករ ឡេវ៉ាន់កុង ( Le Van Cong ) ត្រូវរងជម្ងឺស្វិតសាច់ដុំ និង ពិការជើងទាំងគូ តាំងពីពេលទើបតែសម្រាល ដូចនេះរាល់សកម្មភាពរបស់បង សុទ្ធតែពឹងផ្អែកទៅលើដៃទាំងគូ និង រទេះរុញជំនួយទាំងអស់។ គ្រាមួយ បងទស្សនាមើលកម្មវិធីកីឡាតាមកញ្ចក់ទូរទស្សន៍ ឃើញផ្ទាល់ភ្នែកនូវរូបភាពកីឡាករមានកម្លាំងមាំមួនពូកែ សាច់ដុំរឹងមាំ ពេលលើកទម្ងន់ប្រឡងប្រជែង ធ្វើឲ្យបងស្រឡាញ់វិញ្ញាសាកីឡានេះ។ តាមបងកុង (Cong) ចងចាំបាន ពេលនោះ បងគ្រាន់តែគិតសាមញ្ញថា ខ្លួនត្រូវពិការជើង គួរជួយឲ្យដៃទាំងគូបានមាំមួនពូកែ ដើម្បីប៉ះប៉ូវក៏ជាប្រការសមស្រប់ម្យ៉ាងដែរ។
នៅឆ្នាំ២០០៥ ឡេវ៉ាន់កុង (Le Van Cong) ធ្វើដំណើរទៅទីក្រុងហូជីមិញ រៀនមុខរបរអេឡិកត្រូនិកគ្រួសារ នៅសាលាឧត្តមសិក្សាបច្ចេកទេសទីពីរ និងចូលរួមក្លឹបពិគ្រោះអាជីពសម្រាប់មនុស្សពិការ។ ក្រោយមក បងបន្តចូលរួមក្លឹបលើកទម្ងន់នៅខណ្ឌតឹនបិញ (Tan Binh)។ នៅទីនេះ បងកុង (Cong) បានលោកគ្រូ ង្វៀនហុងភុក (Nguyen Hong Phuc) ហ្វឺកហាត់ផ្ទាល់ និង បង្កើនសមត្ថភាពលើកទម្ងន់របស់បង។
កីឡាករ ឡេវ៉ាន់កុង (Le Van Cong) និង លោកគ្រូរបស់ខ្លួន - គ្រូបង្វឹកង្វៀនហុងភុក (Nguyen Hong Phuc)។ រូបថត៖ ង្វៀនឡឹន មុនពេលធ្វើដំណើរទៅប្រឡងប្រជែងនៅ Paralympic Rio ២០១៦ កីឡាករឡេវ៉ាន់កុង (Le Van Cong) ខិតខំហាត់ពត់ ក្រោមការណែនាំយ៉ាងអស់ពីចិត្តពីថ្លើម របស់គ្រូបង្វឹក ង្វៀនហុងភុក (Nguyen Hong Phuc)។ រូបថត៖ ង្វៀនឡឹន កីឡាករ ឡេវ៉ាន់កុង (Le Van Cong) បានជ្រើសរើសជាកីឡាករពិការឆ្នើមបំផុតទូទាំងប្រទេសឆ្នាំ២០១៥។ រូបថត៖ ង្វៀនឡឹន ឯតទគ្គកម្មពិភពលោក ដែលកីឡាករលើកទម្ងន់ពិការ ឡេវ៉ាន់កុង (Le Van Cong) កំពុងតែរក្សានៅកម្រិតទម្ងន់៤៩គីឡូក្រាម រួមមាន៖ អាស៊ាន Para ហ្គេម (ទម្ងន់១៧៦គីឡូក្រាម) Asian Para ហ្គេម (ទម្ងន់១៨១,៥គីឡូក្រាម) និង រង្វាន់ជើងឯកលើកទម្ងន់ពិការអាស៊ី២០១៥ (ទម្ងន់១៨២គីឡូក្រាម)។រូបថត៖ ឯកសា កីឡាករ ឡេវ៉ាន់កុង (Le Van Cong) ក្នុងពិធីបើកអាស៊ាន Para ហ្គេមលើកទី៨ នៅប្រទេសសឹង្ហបូរីឆ្នាំ២០១៥។ រូបថត៖ ឯកសា កីឡាករ ឡេវ៉ាន់កុង (Le Van Cong) ត្រៀមបម្រុងឈានចូលវគ្គប្រឡងរបស់ខ្លួន នៅអាស៊ាន Para ហ្គេមលើកទី៨ (ខែធ្នូ ឆ្នាំ២០១៥)។ រូបថត៖ ឯកសា បុរសអត្តពលិកពិការ ឡេវ៉ាន់កុង (Le Van Cong) ជាមួយមេដាយមាស នៅមហាសន្និបាតកីឡាមនុស្សពិការ អាស៊ីអាគ្នេយ៍ឆ្នាំ២០១៥ ( ASEAN Para ហ្គេមលើកទី៨) នៅប្រទេសសឹង្ហបូរី (ខែធ្នូឆ្នាំ២០១៥)។ រូបថត៖ ឯកសា កីឡាករ ឡេវ៉ាន់កុង (Le Van Cong) រួមនឹងមិត្តរួមក្រុម និងគ្រូបង្វឹក ង្វៀនហុងភុក (Nguyen Hong Phuc) ក្នុងលើកហ្វឺកហាត់ នៅប្រទេសជប៉ុន។ រូបថត៖ ឯកសារ បុរសអត្តពលិកពិការអាយុ៣២ឆ្នាំ ក្បែរគ្រួសារសុភមង្គលរបស់ខ្លួន។ រូបថត៖ ឯកសា |
បីឯតទគ្គកម្មពិភពលោកផ្សេងៗ ដែលកីឡាករពិការ ឡេវ៉ាន់កុង (Le Van Cong) កំពុងតែរក្សានៅកម្រិតទម្ងន់៤៩គីឡូក្រាម រួមមាន៖ អាស៊ាន Para ហ្គេម លើកទី៨ ឆ្នាំ២០១៤ ជាមួយលទ្ធផល លើកទម្ងន់១៧៦គីឡូក្រាម, Asian Para ហ្គេមលើកទី២ឆ្នាំ២០១៤ ជាមួយលទ្ធផលលើកទម្ងន់១៨១,៥គីឡូក្រាម និងរង្វាន់ជើងឯកមនុស្សពិការអាស៊ី២០១៥ ជាមួយលទ្ធផលលើកទម្ងន់១៨២គីឡូក្រាម។ ជាមួយលទ្ធផលដ៏ចំណាប់អារម្មណ៍ខាងលើ ឡេវ៉ាន់កុង (Le Van Cong) បានជ្រើសរើសជាកីឡាករពិការដ៏ឆ្នើមទូទាំងប្រទេសឆ្នាំ២០១៥ គ្រូបង្វឹកង្វៀនហុងភុក (Nguyen Hong Phuc) ទទួលកិត្តិនាមជាគ្រូបង្វឹកជនពិការឆ្នើមទូទាំងប្រទេស។ |
ចាប់ពីឆ្នាំ២០០៧ បងកុង (Cong) ចាប់ផ្តើមការប្រឡងប្រជែងជំនាញ នៅរង្វាន់ប្រកួតកម្រិតតំបន់និងអន្តរជាតិ។ ព្រឹត្តិការណ៍ប្រឡងប្រជែងកំពូល ដែលបងកុង (Cong) ចាំជាក់បំផុត គឺទទួលបានមេដាយមាសកម្រិតបុរសទម្ងន់៤៩គីឡូក្រាម លើកទម្ងន់កម្រិត១៥២,៥គីឡូក្រាម នៅអាស៊ាន Para ហ្គេម២០០៧ - រង្វាន់អន្តរជាតិលើកដំបូងរបស់បង។ ចាប់ពីពេលនោះមក បងកុង (Cong) ក្លាយជា “សសរទ្រូង” របស់ក្រុមជម្រើសលើកទម្ងន់ជនពិការវៀតណាម បន្តបន្ទាប់ទទួលបានលទ្ធផលខ្ពស់។ ការបំបែកបានឯតទគ្គកម្មពិភពលោកទាំងបី អំឡុងរយៈពេលមួយឆ្នាំមកនេះ ជាលទ្ធផលចំណាប់អារម្មណ៍បំផុត ដែលបងកុង (Cong) ទទួលបានលើវិថីយកឈ្នះក្តីចំណូលចិត្ត និង យកឈ្នះលើភាពពិការនៃរាងកាយ។
ប៉ុន្តែម្តងនេះ ព្រហ្មលិខិតបែរជាប្រលែងលេងជាមួយបង។ គ្រោះថ្នាក់ទោចក្រយានយន្តយ៉ាងធ្ងន់មួយនៅឆ្នាំ២០១១ ធ្វើឲ្យបងកុង (Cong) ត្រូវសម្រាកពីការប្រឡងប្រជែង ក្នុងរយៈពេលវែង។ ពីរឆ្នាំក្រោយមក បងកុង (Cong) មិនអាចកាន់ដុំទម្ងន់បាន។ Paralympic ទីក្រុងឡុងដ៍ ក្លាយជាអារម្មណ៍ស្រមៃឆ្ងាយដាច់អាល័យ។
ពីរឆ្នាំត្រដាប់ត្រដួសជាមួយស្ថានភាពលំបាក រកស៊ីចិញ្ចឹមជីវិតផង ព្យាបាលរងរបួសផង ទីបំផុតឡេវ៉ាន់កុង (Le Van Cong) បានវិលត្រឡបមកវិញ។ នៅកម្រិតបុរសទម្ងន់៤៩គីឡូក្រាម ក្នុងរង្វាន់ជើងឯកជនពិការអាស៊ី២០១៣ អត្តពលិក ឡេវ៉ាន់កុង (Le Van Cong) យ៉ាងឆ្នើមដំណើមបានមេដាយមាស។ ចាប់តាំងពីនោះមក បុព្វហេតុរបស់បងឡើងដូចខ្លែងប៉ះខ្យល់។
ត្រឡប់មកពីមហាសន្និបាតិកីឡាជនពិការ នៅអាស៊ីអាគ្នេយ៍២០១៥ (អាស៊ាន Para ហ្គេនលើកទី៨) នៅប្រទេសសឹង្ហបូរី (ខែធ្នូឆ្នាំ២០១៥) ជាមួយមេដាយមាស ឡេវ៉ាន់កុង (Le Van Cong) ប្រញាប់ឃ្មាតខ្មីហ្វឺកហាត់ នៅមជ្ឈមណ្ឌលហ្វឺកហាត់កីឡាជាតិទីពីរ (ខណ្ឌធូឌឹក - Thu Duc, ទីក្រុងហូជីមិញ) ជាមួយបរិយាកាសសកម្មស្វាហាប់។ បុរសអត្តពលិកពិការភូមិកំណើតនៅខេត្តហាទិញ (Ha Tinh) ជឿជាក់ឲ្យដឹងថា៖ “បានលេងលើកទម្ងន់ និង បំបែកឯតទគ្គកម្មពិភពលោក ជាក្តីសុបិនរបស់ខ្ញុំ ឥឡូវប្រការនោះបានក្លាយជាការពិត។ ចូលរួម Paralympic ២០១៦ ជារង្វាន់មួយផង ជាការសាកល្បងមួយផងដែលខ្ញុំត្រូវទៅដល់គោលដៅ។” Paralympic ហ្គេម ២០១៦ ជាលើកដំបូង បងរួមវត្តមានក្នុងទីលានប្រកួតពិភពលោក ហេតុនោះបងបង្ហាញពីទឹកចិត្តប្តេជ្ញា និង រំភើបយ៉ាងខ្លាំង។
អ្វីៗដែលប្រព្រឹត្តទៅ ក្រោយមកបានក្លាយជាប្រវត្តិសាស្រ្ត។ កម្រិតលើកទម្ងាន់១៨១គីឡូក្រាម លើកទីបី និង លើកទម្ងាន់១៨៣គីឡូក្រាម លើកចុងក្រោយរបស់បងវ៉ាន់កុង (Le Van Cong) បានចោលឆ្ងាយពីកម្រិតលើកទម្ងន់១៧៧គីឡូក្រាម របស់ Omar Qarada។ បងក៏បំបែកទាំងឯតទគ្គកម្មរបស់ខ្លួនឯង បញ្ចូលឯតទគ្គកម្មថ្មីនៅ Paralympic។ ក្រោយកីឡាករ ហ្វាងស្វឹនវិញ (Hoang Xuan Vinh) អ្នកអស្ចារ្យបន្តរបស់កីឡាវៀតណាមបានបង្ហាញខ្លួន។ ក្រោយរលកបោកបាច់ ព្រហ្មលិខិតបានសើចញញឹមជាមួយបង។
កីឡាករ ឡេវ៉ាន់កុង (Le Van Cong) ជឿជាក់ និង ប្តេជ្ញាចិត្តខ្ពស់ មុនពេលធ្វើដំណើរទៅកាន់ទីប្រឡងប្រជែង Paralympic ហ្គេម ២០១៦ នៅ ទីក្រុង Rio de Janeiro, ប្រទេសប្រេស៊ីល។ រូបថត៖ ង្វៀនឡឹន បុរសអត្តពលិកពិការមានភូមិកំណើតនៅខេត្តហាទិញ (Ha Tinh) ជាមួយការហាត់កម្លាំងកាយ ត្រៀមបម្រុងឲ្យអូឡាំពិក សម្រាប់ជនពិការ Paralympic ហ្គេម ២០១៦) នៅទីក្រុង Rio de Janeiro – ប្រទេសប្រេស៊ីល។ រូបថត៖ ង្វៀនឡឹន កីឡាករ ឡេវ៉ាន់កុង (Le Van Cong) ខែមករា ឆ្នាំ២០១៦។ រូបថត៖ ង្វៀនឡឹន កីឡាករ ឡេវ៉ាន់កុង (Le Van Cong) ប្រឡងប្រជែងនៅវគ្គលើកទម្ងន់កម្រិតបុរសទម្ងន់៤៩គីឡូក្រាម នៅ Paralympic ២០១៦។ ទីភ្នាក់ងារសារព័ត៌មានផ្សាយ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម រីករាយជ័យជំនះរបស់កីឡាករ ឡេវ៉ាន់កុង (Le Van Cong) ក្រោយពីសម្រេចវគ្គលើកទម្ងន់កម្រិតបុរសទម្ងន់៤៩គីឡូក្រាម នៅ Paralympic ២០១៦ ទីភ្នាក់ងារសារព័ត៌មានផ្សាយ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម កាលៈទេសៈបំបែកឯតទគ្គកម្មលើកទម្ងន់ កម្រិតបុរសទម្ងន់ ៤៩គីឡូក្រាម នៅអូឡាំពិក សម្រាប់ជនពិការ Paralympic ២០១៦ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល របស់កីឡាករ ឡេវ៉ាន់កុង (Le Van Cong)។ ទីភ្នាក់ងារសារព័ត៌មានផ្សាយ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម កីឡាករ ឡេវ៉ាន់កុង (Le Van Cong) យ៉ាងឆ្នើមដណ្តើមបានមេដាយមាសនិង បំបែកឯតទគ្គកម្មលើកទម្ងន់ កម្រិតបុរសទម្ងន់៤៩គីឡូក្រាម នៅអូឡាំពិកសម្រាប់ជនពិការ Paralympic ២០១៦ ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ ឡេវ៉ាន់កុង (Le Van Cong) (ក្នុងរូបថត នៅកណ្តាល) ជាប់ជើងឯក ពេលឆ្លងកម្រិតសរុបលើកទម្ងន់១៨១គីឡូក្រាម ទន្ទឹមនោះ បំបែកឯតទគ្គកម្ម Paralympic ពីរលើកនៅកម្រិតលើកទម្ងន់នេះ។ មេដាយប្រាក់បានទៅលើកីឡាករ Omar Qarada (រូបថត នៅខាងឆ្វេង) ជនជាតិ Jordan ជាមួយកម្រិតលើកទម្ងន់១៧៧គីឡូក្រាម និង មេដាយសំរឹទ្ធបានជូនដល់កីឡាករ Nandor Tunkel (រូបថត ខាងស្តាំ) របស់ប្រទេសហុងគ្រី ជាមួយកម្រិតលើកទម្ងន់១៥៥គីឡូក្រាម។ ទីភ្នាក់ងារសារព័ត៌មានផ្សាយ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
និយាយអំពីសិស្សសំណព្វចិត្តរបស់ខ្លួន គ្រួបង្វឹកង្វៀនហុងភុក (Nguyen Hong Phuc) យកជាមោទនភាពមួយ៖ “កុង (Cong) ឧស្សហ៍ និង ជំនាញក្នុងការហ្វឺកហាត់ ក៏ដូចជាក្នុងការប្រឡងប្រជែង បងជាក្តីសង្ឃឹមធំបំផុតរបស់ក្រុមជម្រើសជនពិការវៀតណាមសព្វថ្ងៃ”។ បងឡេវ៉ាន់កុង (Le Van Cong) រួមជាមួយ ង្វៀនប៊ិញអាន (Nguyen Binh An) ឌាំងធីឡីញផឿង (Dang Thi Linh Phuong) និង ចូវហ្វាងតៀតឡង (Chau Hoang Tuyet Loan) រួបក្លាយជាក្រុមជម្រើសលើកទម្ងន់ពិការលេខមួយវៀតណាម គ្រប់ស្តង់ដារចូលរួម Paralympic ហ្គេម។
ក្រោយម៉ោងហាត់ និង ប្រឡងប្រជែងហត់នឿយ បុរសអត្តពលិកអាយុ៣២ឆ្នាំ ត្រឡប់មកជួបជុំគ្រួសារនៅខេត្តឡុងអាន (Long An) ជាមួយប្រពន្ធស្លួតបួតពូកែការផ្ទះ និង កូនប្រុសសំណព្វចិត្ត។ ហាងអេឡិកត្រូនិក ដែលបង (Cong) កំពុងធ្វើម្ចាស់ ជាលទ្ធផលនៃថ្ងៃខែខំរៀនមុខរបរផង ហាត់លើកទម្ងន់ផង ការខិតខំ និង ប្តេជ្ញាចិត្តទាំងប៉ុន្មាន របស់បុរសអត្តពលិកពិការ៕
អត្តពលិក ឡេវ៉ាន់កុង (Le Van Cong) ដណ្តើមបានមេដាយមាសដំបូងបង្អស់ជូនគណៈប្រតិភូកីឡាជនពិការវៀតណាម ពេលឆ្លងកាត់កម្រិតសរុបលើកទម្ងន់១៨១គីឡូក្រាម មិនត្រឹមតែប៉ុណ្ណោះ នៅបំបែកឯតទគ្គកម្ម Paralympic ពីរលើក នៅកម្រិតទម្ងន់នោះ។ នេះគឺជាមេដាយមាសដំបូងបង្អស់ របស់កីឡាវៀតណាមនៅអាណត្តិ Paralympics តាំងពីពេលដែលចូលរួមពី២០០០មក។ |
អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន ទីភ្នាក់ងារសារព័ត៌មានផ្សាយ និង ឯកសារ