នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ (តាមម៉ោងវៀតណាម) កីឡាករ ឡេវ៉ាន់កុង ( Le Van Cong ) យ៉ាងឆ្នើមដណ្តើមបានមេដាយមាស Paralympic Rio ២០១៦ ក្នុងវគ្គបុរសទម្ងន់៤៩គីឡូក្រាម ជាមួយលើកទម្ងន់សរុប១៨៣គីឡូក្រាម ដាច់ឆ្ងាយគូប្រជែង ដែលដំណើមបានមេដាយប្រាក់ជនជាតិ Jordan Omar Qarada (លើកទម្ងន់កម្រិត១៧៧គីឡូក្រាម) និងកីឡាករដំណើមបានមេដាយសំរឹទ្ធជនជាតិ Hungary Nandor Tunkel (លើកទម្ងន់កម្រិត១៥៥គីឡូក្រាម)។ ជាមួយមេដាយមាសដ៏មានតម្លៃនេះ ឡេវ៉ាន់កុង ( Le Van Cong ) បានក្លាយជាមនុស្សដ៏អស្ចារ្យថ្មីរបស់កីឡាវៀតណាម។ មុនពេញទទួលកិត្តិនាមល្បីខ្ទរខ្ទាយនៅ Paralympic ជីវិតឡេវ៉ានកុង ( Le Van Cong ) គឺជាដំណើរដ៏វែងឆ្ងាយក្នុងការធ្វើដំណើរដណ្តើមយកជ័យជំនះ ដោយជោគជ័យ ។
ភូមិកំណើតនៅខេត្តហាទិញ (Ha Tinh) កីឡាករ ឡេវ៉ាន់កុង ( Le Van Cong ) ត្រូវរងជម្ងឺស្វិតសាច់ដុំ និង ពិការជើងទាំងគូ តាំងពីពេលទើបតែសម្រាល ដូចនេះរាល់សកម្មភាពរបស់បង សុទ្ធតែពឹងផ្អែកទៅលើដៃទាំងគូ និង រទេះរុញជំនួយទាំងអស់។ គ្រាមួយ បងទស្សនាមើលកម្មវិធីកីឡាតាមកញ្ចក់ទូរទស្សន៍ ឃើញផ្ទាល់ភ្នែកនូវរូបភាពកីឡាករមានកម្លាំងមាំមួនពូកែ សាច់ដុំរឹងមាំ ពេលលើកទម្ងន់ប្រឡងប្រជែង ធ្វើឲ្យបងស្រឡាញ់វិញ្ញាសាកីឡានេះ។ តាមបងកុង (Cong) ចងចាំបាន ពេលនោះ បងគ្រាន់តែគិតសាមញ្ញថា ខ្លួនត្រូវពិការជើង គួរជួយឲ្យដៃទាំងគូបានមាំមួនពូកែ ដើម្បីប៉ះប៉ូវក៏ជាប្រការសមស្រប់ម្យ៉ាងដែរ។
នៅឆ្នាំ២០០៥ ឡេវ៉ាន់កុង (Le Van Cong) ធ្វើដំណើរទៅទីក្រុងហូជីមិញ រៀនមុខរបរអេឡិកត្រូនិកគ្រួសារ នៅសាលាឧត្តមសិក្សាបច្ចេកទេសទីពីរ និងចូលរួមក្លឹបពិគ្រោះអាជីពសម្រាប់មនុស្សពិការ។ ក្រោយមក បងបន្តចូលរួមក្លឹបលើកទម្ងន់នៅខណ្ឌតឹនបិញ (Tan Binh)។ នៅទីនេះ បងកុង (Cong) បានលោកគ្រូ ង្វៀនហុងភុក (Nguyen Hong Phuc) ហ្វឺកហាត់ផ្ទាល់ និង បង្កើនសមត្ថភាពលើកទម្ងន់របស់បង។