• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

៤០ឆ្នាំ ជ័យជំនះ ប៉ុល ពត៖ ដណ្តើមជ័យក្បែរទន្លេស្រែពក

៤០​ឆ្នាំ​កន្លង​ទៅ​ ប៉ុន្តែ​ការ​ចង​ចាំ​អតី​តយុទ្ធជន​​អ៊ំហូ ដែល​ធ្លាប់​​ចូល​រួម​ប្រយុទ្ធ​​រំដោះ​ទឹក​ដី​កម្ពុជា​ រួច​ផុត​អំ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​​ ហើយ​ការ​ចង​ចាំ​នា​​​​ខែ​ឆ្នាំ​នោះ​ មិនដែល​សាបរលាប​ទៅ​។​

ដណ្តើម​ជ័យ​​ក្បែរ​​ទន្លេ​ស្រែ​ពក

ដំណើរ​ឆ្លង​ទន្លេ​ស្រែពក​ វាយ​កំចាត់​កង​ពល​៩២០ ​នៃ​កង​ទ័ព​ប៉ុល​ពត​ រំដោះ​ទីរួម​ស្រុក​​កោះ​ញែក​​ ខេត្ត​មណ្ឌល​គី​រី​របស់​មិត្ត​កម្ពុជា​ ជា​ការ​ដណ្តើម​បាន​ជ័យ​ជំនៈ​មួយ​ក្នុង​ចំណោ​ម​​ជ័យជំនៈ​ដ៏ត្រចះត្រចង​នៃ​កងទ័ព​ និង ​ប្រជា​ជន​ខេត្ត​ដាក់​ឡាក់​ (Dak Lak)។

ចុង​ឆ្នាំ​១៩៧៨ ចលនា​ក្រោក​ឡើង​​នៃ​ប្រជា​ជន ​និងកង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ ប្រឆាំង​កង​ទ័ព​ប៉ុល​ពត​ កាន់តែ​បើកទូលាយ​។ ខែ​ធ្នូ ឆ្នាំ​១៩៧៨ រណសិរ្ស​ជាតិ​​​​រំដោះ​កម្ពុជា​ បាន​បង្កើត​ឡើង​ ​លើកទង់​ប្រមូល​ផ្តុំ​​កង​កម្លាំង​ អនុវត្ត​បុព្វ​ហេតុ​​បដិវត្ត​ន៍​​រំដោះ​​ជាតិ​។​

រណសិរ្ស​​ជាតិ​រំដោះ​​​កម្ពុជា​ និង​ ប្រជាជន​កម្ពុជា​ បាន​ស្នើ​បក្ស​ រដ្ឋ​ វៀតណាម​ ជួយឧបត្ថម្ភ​កង​​កម្លាំង​សហប្រតិបត្តិ​ការ ​​វាយ​កំចាត់​​កងទ័​ព​ប៉ុល​ពត​ នាំ​ទឹក​ដី​កម្ពុជា ​រួច​ផុត​ពី​គ្រោះ​ប្រល័យ​ពូជ​សាសន៍​។

តាមលោក​អនុសេនីយ៍​ឯក​ ផាម​ហុង​សើន​ (Pham Hong Son) យល់​ឃើញ​ថា​ឱកាស​សហប្រតិបត្តិការ​​​ជាមួយ​នឹង​ខេត្ត​មិត្ត​មណ្ឌល​គីរី ​​វាយ​រំលាយ​​របប​ប្រល័យ​ពូជ​​សាសន៍​ប៉ុល​ពត​បាន​មក​ដល់​ យោធា​ភូមិ​ភាគ​៥​បាន​​បញ្ជា មេបញ្ជា​​យោធា​​ខេត្ត​ដាក់​ឡាក់ (Dak Lak) បង្កើត​បន្ថែមកងវរសេនា​​ធំ​​​​ព្រំដែន​ (កង​វរសេនា​ធំ​១៤២​)​។​ ទន្ទឹមនោះ​ យោធា​​ភូមិ​ភាគ​ ​បន្ត​​បញ្ជូន​កង​វរសេនា​ធំ​​ថ្មើ​រជើង២៥០​ ​ជំនួយ​ឱ្យ​ខេត្ត​ដាក់​ឡាក់ (Dak Lak)​​។​

មេបញ្ជា​ការ​យោធាខេត្ត​ដាក់ឡាក់​ (Dak Lak) ពង្រឹង​បន្ថែម​​កង​កម្លាំង​ជូន​កង​វរសេនា​តូច​​៨៣ កងវរសេនា​តូច​៣០៣ និង កងវរសេនាតូច​ពិសេស​​៤០៧​។​ ក្រៅពី​កងកម្លាំង​ស្នូល​ ខេត្ត​ដាក់​ឡាក់​ (Dak Lak) នៅ​​ទាំង​ប្រមូល​​ផ្តុំ​​ពល​ករ​រាប់​ពាន់​នាក់​ ឡាន​ដឹក​ជញ្ជូន​​ទាហាន​ កងវិស្វកម្ម​​បើក​ផ្លូវ​ រៀប​ចំ​មធ្យោបាយ​​ឆ្លង​ទន្លេ​ស្រែក​ពក​​ ធ្វើ​​ដំណើរ​ចូល​ទៅខាងក្នុង​ព្រំប្រទល់​ខេត្ត​​​មណ្ឌល​គីរី​។

លោក​ ​ឡេ​កុង​ត្វឹន​ (Le Cong Tuan) ​អតីត​យុទ្ធជន​​ចំណុះ​​កងវរសេនាតូច​​ ៨៣ សព្វថ្ងៃ​រស់​នៅ​​ភូមិ​២ ឃុំ​ហ្វ័រ​ភង់​ (Hoa Phong) ស្រុក​ក្រុង​បុង​ (Krong Bong) ខេត្ត​ដាក់​ឡាក់ (Dak Lak) ឱ្យ​ដឹង​ថា​៖ “​ខែ​កញ្ញា​ ឆ្នាំ១៩៧៨ បន្ទាប់​ពី​ចូល​​ធ្វើជា​ទាហាន​ ខ្ញុំ​បាន​ក៏ហៅ​ទៅ​​កងវរសេនា​តូច​៨៣។ ​ដើម្បី​ធានា​​ឱ្យ​កង​​កម្លាំង​វៀតណាម​​​ឆ្លង​ទន្លេ​​ស្រែពក​​សុវត្ថិភាព​​​ កងវរសេនា​តូច​​​៨៣​ បញ្ជូន​កង​អនុសេនាតូច​​​នាំ​មុខ​ឆ្លង​​ទន្លេ​ យើង​ខ្ញុំ​ត្រូវ​ប្រើ​អាវ​ភ្លៀង​វេចខ្ចប់​​សម្ភារ​ អាវុធ​​ហែ​ឆ្លង​ទន្លេ​។ បន្ទាប់ពី​ឆ្លង​មក​ដល់​ត្រើយ​ម្នាងនៃ​​ទន្លេ​ យុទ្ធជន​នរណា​ក៏​ហត់​នឿយ​ខ្លាំង ប៉ុន្តែ​ដោយ​​​ស្មារតី​សាមគ្គី​ គាំទ្រ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មកបាន​រួចចាក​ពី​​​​ភាព​លំបាក​ ធានា​ការ​ប្រតិបត្តិសឹក​​បាន​ឆាប់​រហ័ស​ សម្ងាត់​ យើង​ខ្ញុំ​ធ្វើ​សម្រេច​ភារកិច្ច​ល្អ​”​។​

​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ​ ឆ្នាំ​១៩៧៨ កង​កម្លាំង​វៀតណាម​ទាំង​អស់ ​ចែក​ចេញ​ជា​ពីរ​ក្រុម​ប្រើទូក​នាំ​មនុស្ស​ និង ​សម្ភារ​​ប្រយុទ្ធ​ឆ្លង​​ទន្លេ​ស្រែពក​។​

ដល់​ម៉ោង ​១១ ​រាត្រី​​ថ្ងៃដដែល កង​កម្លាំង​ទាំង​អស់​បាន​ឆ្លង​ទន្លេ​សុវត្ថិភាព​ និង​បន្ត​ធ្វើ​ដំណើរ​ឆ្លង​ជ្រោះ​ ដាក់​ដាម (Dak Dam) (​ដង​អូរ​បែង​ចែក​ព្រំប្រទល់ ​រវាង​ខេត្ត​ ដាក់​ឡាក់​ (Dak Lak) សព្វថ្ងៃ​ និង​ ខេត្ត​មណ្ឌល​គីរី​) ចូល​ទី​​​ប្រយុទ្ធ​។​

តាម​ឯកសារ​ប្រវត្តិសាស្រ្ត​​មេបញ្ជាការ​យោធា​ខេត្ត​ដាក់​ឡាក់ (Dak Lak)​ (១៩៦៥ - ២០០០) ព្រឹក​ថ្ងៃ​៧ ខែមករា ឆ្នាំ១៩៧៩ ​រាជធានី​ភ្នំ​ពេញ​បាន​រំដោះ​។​

នៅ​ខេត្ត​មណ្ឌល​គីរី​ កងទ័ព ​ប៉ុល ​ពត ប្រមូល​ផ្តុំ​តែ​នៅ​តំបន់​​ខាង​លិចទន្លេ​​ prostrav និង​អាកាសយាន​ដ្ឋាន​។ យោធភូមិភាគ​ ៥ និង បញ្ជាការដ្ឋានខេត្ត ​ដាក់ឡាក់​ (Dak Lak) បាន​បញ្ជា​កង​កម្លាំង​ឆ្មាំ​ជាប់​ព្រំដែន​ រង​ចាំ​ឱកាស​ល្អ​ វាយ​ប្រហារ​​ចូល​អាកាស​យានដ្ឋាន​ និង ជំរុំ​​កង​​ពល៩២០ របស់​កងទ័ព​ប៉ុល​ពត​។

នៅ​ម៉ោង​២ ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​១៩៧៩ កងកម្លាំង​​វៀតណាម​ទាំងអស់​សហការជាមួយនឹង​​កង​កម្លាំង​​​​នៃខេត្ត​​មណ្ឌល​គីរី​ រួម​គ្នា​វាយប្រហារ​ចូល​ទីរួមខេត្តកោះ​ញែក​​​ ខេត្ត​​មណ្ឌល​គីរី​ ដណ្តើម​បាន​អាកាស​យាន​ដ្ឋាន​និង ​ ដណ្តើម​​បាន​​ទីស្តីការ​ស្ថាបន​​រដ្ឋបាល​ជូន​​ខេត្ត​មណ្ឌល​គីរី​។​​

បន្ទាប់ពី​រំដោះ​ខេត្ត​មណ្ឌល​គីរី​ អង្គភាព​កង​ទ័ព​វៀតណាម​ បន្ត​ធ្វើភារកិច្ច​ស្វែង​រក​កង​កម្លាំង​សេសសល់​នៃ​​កង​ទ័ព​​ ប៉ុ​ល ពត​ លើ​ទូទាំ​ង​សមរភូមិ​ ជួយ​ខេត្ត​មិត្ត​​លំនឹង​ នាំប្រជាជន​ត្រឡប់​ភូមិ​ស្រុក​ លំនឹង​ជីវភាព​​រស់​​នៅ​។​

ខិត​ខំ​ស្តារ​តំបន់ដីមរណៈ​

ក្នុង​ផ្ទះតូច​ក្បែរ​ផ្លូវ​គូ​ចិញ​​ឡាន (Cu Chinh Lan) សង្កាត់​តឹន​ថាញ (Tan Thanh) ទីក្រុង ​​បួន​ម៉ា​ធួក​ (Buon Ma Thuot) ​លោក​តា​ហ្វិញ​ស្វឹន​គឺ (Huynh Xuan Cu) ​(​អាយុ​៨៣ឆ្នាំ​) អតី​ត​ជា​ប្រធាន​ក្រុម​​អ្នក​ឯក​ទេស​​​នៃ​ខេត្ត​ដាក់​ឡាក់ (Dak Lak)​​​ ទៅ​ជួយ​​ខេត្ត​​​មណ្ឌល​គីរី​ ដំណាក់​កាល​ ១៩៨៦ - ​១៩៨៩ រំភើប​​រលឹក​ឡើង​​នូវ​ខែ​ឆ្នាំ ​ដែល​​មិនអាច​ណា​បំភ្លេចបាន​​៖ “ក្រោយ​យុទ្ធនាការ​រដូវ​ប្រាំង​​១៩៨៤ - ​១៩៨៥ មូល​ដ្ឋាន​ស្នូល​​នៃ​កងទ័ព​ប៉ុល​ពត​​នៅ​កម្ពុជា​ បាន​ត្រូវ​កម្ទេច​ កង​ទាហាន​ប៉ុលពត​ដក​​ទ័ព​ត្រឡប់​ទៅព្រំដែន​​ថៃ។ ពេល​នោះ ខេត្ត​មណ្ឌល​គីរី​ ដូចជា​តំបន់​ដី​មរណៈ​ រដ្ឋ​អំណាច​ ​ក្រុម​គណៈកម្មាធិការ​​មិនទាន់​បាន​បង្កើត​ពង្រឹង ជីវភាព​រស់​នៅ​របស់​ប្រជាជន​​លំបាកណាស់​​។ កងកម្លាំង​ប៉ុល​ពត​ទោះបី​ត្រូវ​វាយ​បំបែក​ តែ​នៅតែ​បង្កើត​ជា​ក្រុម​តូច​ៗបង្កប់​ក្នុង​ប្រជាជន​ បំផ្លាញ​សន្តិសុខ​នយោបាយ​”។​

ខែ​មករា ឆ្នាំ​១៩៨៦​ ទទួល​ភារកិច្ច​ពី​មជ្ឈិម ក្រុម​អ្នក​ឯកទេស​នៃ​ខេត្ត​ដាក់​ឡាក់ (Dak Lak) រួម​មាន​២០​នាក់ បន្ត​ដំណើរ​ជំនួយ​ខេត្ត​មិត្ត​ស្ថាបនា​ ពង្រឹង​​ប្រព័ន្ធ​រដ្ឋ​អំណាច​ ស្តារ​ផលិត​កម្ម​។​

ទោះបី​ជួប​ឧបសគ្គ​ អ្នក​ឯកទេស​ខេត្ត​ដាក់​ឡាក់​ (Dak Lak) បាន​ជួយ​ខេត្ត​មិត្ត​ពង្រឹង​ពង្រីក​ម៉ាស៊ីន​រដ្ឋអំណាច​ថ្នាក់​ខេត្ត​ ស្រុក​ ឃុំ។ ចលនា​ប្រជាជន​ធ្វើ​ផ្ទះ​ ធ្វើ​ផ្លូវ​ថ្នល់​ ប្រព័ន្ធធារាសាស្រ្ត​ សកម្មពល​កម្មផលិតឡើង​វិញ​​​ ដើម្បី​លំនឹង​ស្បៀង​អាហារ​។​

តាម​លោកតា​ ហូ​ក្វាង​តាម (Ho Quang Tam) ប្រធាន​សមាគម​មិត្ត​ភាពវៀតណាម​ និង កម្ពុជា​ខេត្ត​ដាក់​ឡាក់​ (Dak Lak) ក្នុង​អំឡុង​១០ឆ្នាំ​ (១៩៧៩ - ​១៩៨៩​) អនុវត្ត​​កាតព្វកិច្ច​អន្តរជាតិ​ខ្ពង់​ខ្ពស់​ ខេត្ត​ដាក់​ឡាក់ (Dak Lak) ​បាន​បញ្ជូន​អ្នក​ឯកទេស​​៣០០​នាក់​ ឆ្លង​ទៅ​ខេត្ត​មណ្ឌល​គីរី​ជួយ​មិត្ត​។

ឆ្នាំ​១៩៨៩ កង​ទាហាន​ស្ម័គ្រ​ចិត្ត​ និង ​អ្នក​​ឯកទេស​​​របស់​​វៀតណាម​​ ត្រឡប់​មក​ប្រទេស​ បន្ទាប់ពី​ធ្វើ​សម្រេច​ភារកិច្ច​។ ក្រោយ​មក​ ខេត្ត​ដាក់ឡាក់ (Dak Lak) ​និង ​ខេត្ត​មណ្ឌល​គីរី​ បាន​ចង​ចំណង​មិត្ត​ភាព​ បន្ត​​ចលនា​ប្រជាជន​ទាំងពីរ​មូលដ្ឋាន​​ ​ ប្រតិបត្តិ​ល្អ​គោល​ការណ៍​​ មាគ៌ា​ គោល​នយោបាយ ​នៃ​ប្រទេសទាំងពីរ​ ជួយ​​ប្រជាជន​តំបន់​ព្រំដែន​ បោះជំហ៊ានសន្សឹមៗ ដើម្បីស្ថេរភាព​ជីវភាពរស់នៅ និង ​អភិវឌ្ឍន៍​​​សេដ្ឋកិច្ច​​​សង្គម​។​

ចាប់ពី​ឆ្នាំ​២០០១ មកដល់​សព្វថ្ងៃ​ ក្រុម ​K​៥១ មេបញ្ជាការ​យោធា​​ខេត្ត​ដាក់ឡាក់ (Dak Lak) និង កង​កម្លាំង​សមត្ថកិច្ច​នៃ​​ខេត្ត​មណ្ឌល​គីរី​ ក៏ខិត​ខំ​ស្វែងរក​ អដ្ឋិ​ធាតុ​យុទ្ធ​ជនស្ម័គ្រ​ចិត្ត និង ​អ្នក​ឯកទេស​​​ពលី​​ ៦៥២​នាក់​ នៅលើ​មូលដ្ឋាន​ខេត្ត​មណ្ឌល​គីរី​។ អដ្ឋិធាតុ​យុទ្ធ​ជន​ពលី​​បាន​នាំ​មក​បញ្ចុះ​នៅ​​វិមាន​យុទ្ធ​ជន​​ពលី​ខេត្ត​ដាក់​ឡាក់​(Dak Lak)​៕​

 

តាម​គេហទំព័រ​ vietnamplus / ​កាសែតរូបភាព​វៀតណាម​
ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top