• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

អ្នកចំរៀងខាញ់លី (Khanh Ly)- អ្នកចម្រៀងវៀតណាមនៅឯបរទេសដ៏ល្បី ឈ្មោះម្នាក់

ក្នុងចំណោមអ្នកចំរៀងវៀតណាមនៅឯបរទេសខាញ់លី(Khanh Ly) គឺជាអ្នកចំរៀងដ៏ល្បីឈ្មោះមួយរូប​។ ក្នុងអំឡុងពេលជិត ៦០ ឆ្នាំ​នៃអា​ជីពជា​អ្នកច្រៀងលោកស្រី​បានបន្សល់​ទុកនូវចំណាប់​អារម្មណ៍​ដែលមិន​អាចបំភ្លេច​បានទេ ​នៅក្នុ​​ងដួងចិ​ត្តរប​ស់អ្នកគាំទ្រ។ ជាមួយ​នឹងបទចម្រៀងរាប់រយបទ​ដែល​​ដក់​ជាប់ក្នុងដួងចិត្តទស្សនិកជន​គ្រប់រូប​ទស្សនិកជន​ទាំងក្នុ​ងស្រុកនិង​ក្រៅ​ប្រ​ទេ​ស​នឹង​មិន​ដែល​ភ្លេចបាននូវ​​ ខាញ់ លី(Khanh Ly)ជាអ្នកចំរៀង​ម្នាក់​​​ងប់​ងល់​នឹង​បទ​ចំរៀងជាច្រើន​ដែល​បង្ហាញ​អំពី​ក្តី​ស្រឡាញ់​​មាតុភូមិ និង​ក្តី​ស្រឡា​​ញ់​របស់​គូរស្នេហ៍ ហើយ​អ្នកចម្រៀង ខាញ លី(Khanh Ly) ដែល​មាន​​​ទឹក​​ចិត្ត​ប្រកប​ដោយក្តី​មេត្តាចំពោះ​​បទ​ចម្រៀង​ប្រឆាំងនឹ​ងសង្រ្គាម​របស់​តន្ត្រីករទ្រិញកុងសឺន (Trinh Cong Son)ទៀតផង

ដូចអ្នកចូលចិត្តបទចម្រៀងរបស់តន្ត្រីករទ្រិញកុង សឺន(Trinh Cong Son) ជាច្រើនខ្ញុំក៏ចូលចិត្តអ្នកចម្រៀង ខាញ់លី (Khanh Ly)តាំងពីខ្ញុំកំពុងរៀនសូត្រ នៅមហាវិទ្យាល័យ។ សូរសម្លេងមានលក្ខណៈពិសេសប្លែកៗរបស់អ្នកចម្រៀង ខាញ់ លី (Khanh Ly)វាហាក់ដូចជាសារធាតុញៀនសម្រាប់អ្នកដែលចូលចិត្តបទចម្រៀងរបស់តន្រ្តីករទ្រិញកុង សឺន (Trinh Cong Son)។
 


អ្នកចម្រៀងខាញ់លី(Khanh Ly)ដែលជាអ្នកចម្រៀងល្បីឈ្មោះម្នាក់ដោយបានច្រៀងបទចម្រៀង ជាច្រើនរបស់តន្ត្រីករ ទ្រិញកុង សឺន (Trinh Cong Son)។
រូបថត៖ ថាញ់ហ័រ



អ្នកចម្រៀងខាញ់លី (Khanh Ly)សម្តែងជាមួយអ្នកចម្រៀងអាញខ័រ (Anh Khoa) នៅទីក្រុង ដាណាំង (Da Nang)នាខែតុលាឆ្នាំ ២០១៩ ។
រូបថត៖ ថាញ់ហ័រ



អ្នកចម្រៀងខាញ់លី (Khanh Ly)សម្តែងជាមួយអ្នកចម្រៀង អេលវីភឿង (Elvis Phuong) នៅទីក្រុងដាណាំង (Da Nang)កាលពីខែតុលាឆ្នាំ ២០១៩ ។
រូបថត៖ ថាញ់ហ័រ



អ្នកចម្រៀងវ័យក្មេងជនជាតិអាមេរិក Kyo York សប្បាយចិត្តខ្លាំងនៅពេលដែលគាត់បានច្រៀងជាលើកដំបូងជាមួយ idol របស់គាត់គឺអ្នកចម្រៀង ខាញ់លី(Khanh Ly)។
រូបថត៖ ថាញ់ហ័រ



អ្នកចម្រៀងខាញ់លី (Khanh Ly)ហ្វឹកហាត់សម្រាប់កម្មវិធីប្រគុំតន្រ្តី“The Best of Khanh Ly- អរព្រះគុណ” ដែលបានធ្វើឡើងនៅទីក្រុងដាណាំង (Da Nang)ក្នុងខែតុលាឆ្នាំ ២០១៩ ។ រូបថត៖ ថាញ់ហ័រ


អ្នកចម្រៀងខាញ់លី(Khanh Ly)និងសិល្បករនានាក្នុងកម្មវិធីប្រគុំតន្រ្តី“The Best of Khanh Ly - អរព្រះគុណ” នៅទីក្រុងដាណាំង (Da Nang) ក្នុងខែតុលាឆ្នាំ ២០១៩ ។
រូបថត៖ ថាញ់ហ័រ



អ្នកចម្រៀង ខាញ់លី (Khanh Ly)សម្តែងនៅទីក្រុងដាណាំង (Da Nang)។
រូបថត៖ ថាញ់ហ័រ

 

ក្នុងអំឡុងពេល ៧៥ ឆ្នាំនៃជីវិតដោយមានអាជីពជាអ្នកច្រៀងជិត ៦០ ឆ្នាំខាញ់លី(Khanh Ly)ក៏ធ្លាប់ឆ្លងកាត់ភាពសោកសៅអាក់អន់ស្រពន់ចិត្តជាច្រើនក្នុងជីវិតនិងអាជីពរបស់ខ្លួនហើយ។ ក្រោយឆ្នាំ ១៩៧៥ លោកស្រីបានចាកចេញពីស្រុកកំណើតនិងទៅរស់នៅជាមួយក្រុមគ្រួសាររបស់លោកស្រីនៅសហរដ្ឋអាមេរិក។ដោយគិតថាការចាកចេញនេះនឹងជាការចាកចេញ "ដោយគ្មានថ្ងៃត្រឡប់មកវិញនោះទេ"។ក៏ប៉ុន្តែជាចុងក្រោយ ខាញ់លី (Khanh Ly) ក៏បានត្រឡប់មកវិញដែរទោះបីវាយឺតបន្តិចក៏ដោយក៏ប៉ុន្តែលោកស្រីទទួលបានរង្វាន់មួយដែលមិនអាចបំភ្លេចបាន។
 

ថ្មីៗនេះអ្នកចម្រៀងខាញ់លី (Khanh Ly) បានវិញត្រឡប់មកប្រទេសវៀតណាមជាទៀងទាត់ដើម្បីរៀបចំកម្មវិធីប្រគុំតន្រ្តីធំៗជាច្រើនសម្រាប់បម្រើប្រជាជននៅក្នុងប្រទេសនិងចូលរួមកម្មវិធីមនុស្សធម៌ដែលមានអត្ថន័យជាច្រើន។ ជាពិសេសដោយមានការជួយគាំទ្រពីអ្នកចម្រៀងក្វាងថាញ់ (Quang Thanh)ដែលជាអ្នកផ្សារភ្ជាប់និងរៀបចំកម្មវិធីសិល្បៈធំៗជាច្រើនសម្រាប់សិល្បករល្បីៗនៅក្រៅប្រទេសដែលវិលត្រឡប់ មកសម្តែងនៅក្នុងប្រទេសនោះអ្នកចម្រៀង ខាញ់ លី (Khanh Ly) បានចូលរួមយ៉ាងសកម្មក្នុងកម្មវិធី“មូលនិធិនៃក្តីសង្ឃឹម” ដោយរួមបញ្ចូលការសម្តែងតន្រ្តី ជាមួយសកម្មភាពមនុស្សធម៌ដើម្បីជួយដល់ក្មេងកំព្រានិងមនុស្សចាស់ជរាដែលឯកោនៅតាមខេត្តនិងក្រុងជាច្រើននៅទូទាំងប្រទេស ។ 

នេះគឺជាលោកស្រីទទួលបានការស្វាគមន៍ពីទស្សនិកជនក្នុងស្រុករាប់ពាន់នាក់នៅឯកម្មវិធីសម្តែងគួរឱ្យចាប់អារម្មណ៍ជាលើកដំបូងនៅឆ្នាំ២០១៤ នៅទីក្រុងហាណូយ(Ha Noi) ពោលគឺជិត ៤០ឆ្នាំដែលអ្នកចម្រៀង ខាញ លី (Khanh Ly)រស់នៅឆ្ងាយពីប្រទេសវៀតណាម។


ហើយចាប់តាំងពីពេលនោះមក អ្នកចម្រៀងខាញ់លី (Khanh Ly) បានត្រឡប់មកប្រទេសវៀតណាមជាច្រើនដង ហើយរាល់ពេលដែលលោកស្រីត្រឡប់មកវិញលោកស្រីមានអារម្មណ៍ថាទទួលបានការស្រឡាញ់និងការគាំទ្រពីទស្សនិកជនក្នុងស្រុក។
 

ក្រោយរយៈពេលរាប់សិបឆ្នាំនៅឆ្ងាយពីស្រុកកំណើតអ្នកចម្រៀងខាញ់លី (Khanh Ly) បានត្រឡប់មកវិញដោយក្តីរីករាយដែលបានច្រៀងនៅស្រុកកំណើតរបស់ខ្លួនផ្ទាល់និងបានចែករំលែកទឹកចិត្តរបស់ខ្លួនតាមរយៈការសកម្មភាពមនុស្សធ៌មប្រកបដោយក្តីស្រឡាញ់។




អ្នកចម្រៀងខាញ់លី (Khanh Ly)មកទស្សនាវិហារសាសនាកាតូលិក នៃទីក្រុងដាណាំង (Da Nang)។
រូបថត៖ ថាញ់ហ័រ



អ្នកចំរៀងខាញ់លី(Khanh Ly)ចូលរួមក្នុងពិធីបួងសួងមួយនៅថ្ងៃអាទិត្យនៅវិហារសាសនាកាតូលិក នៃទីក្រុងដាណាំង (Da Nang)។
រូបថត៖ ថាញ់ហ័រ



អ្នកចម្រៀង ខាញ់លី (Khanh Ly)ជួបសំណេះសំណាលជាមួយទស្សនិកជនដែលស្រឡាញ់បទចម្រៀងរបស់តន្រ្តីករ ទ្រិញ កុង សឺន (Trinh Cong Son) នៅវិហារសាសនាកាតូលិក នៃទីក្រុងដាណាំង(Da Nang)។រូបថត៖ ថាញ់ហ័រ


អ្នកចម្រៀងខាញ់លី(Khanh Ly)ទៅសួរសុខទុក្ខកុមារកំព្រានៅវត្តក្វាងចូវ(Quang Chau)នៃទីក្រុដាណាំង(Da Nang)។
រូបថត៖ ថាញ់ហ័រ

 


ឥឡូវនេះមាតុភូមិមានការផ្លាស់ប្តូរថ្មីជាច្រើនហើយ ទោះបីជានៅមានការលំបាកជាច្រើនក៏ដោយ ក៏ប៉ុន្តែតែងតែការស្វាគមន៍ចមពោះអ្នកដែលនៅឆ្ងាយ និងវិលត្រឡប់មកកាន់មាតុភូមិជាទីស្រឡាញ់ដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សិល្បករវៀតណាមនៅឯបរទេសជាច្រើននាក់ បានវិលត្រឡប់មកមាតុភូមិវិញហើយសិល្បករល្បីៗនៅក្រៅប្រទេសជាច្រើននាក់ក៏បានវិលត្រឡប់មកវៀតណាមដែរ ដូចជាផាមយុយ (Pham Duy) ឆេលីញ (Che Linh)អេលវី ភឿង (Elvis Phuong) ហឿងឡាន (Huong Lan)យ៉ាវលីញ, (Dao Linh) តួន វូ (Tuan Vu)តួនង៉ុក (Tuan Ngoc) ... ហើយក្នុងនោះរួមទាំងខាញ់លី (Khanh Ly) ផងដែរ។ ពួកគេត្រឡប់មកស្រុកកំណើតវិញ និងបានមើលឃើញនូវការផ្លាស់ប្តូរថ្មីៗដែលកំពុងកើតឡើងជារាល់រាល់ថ្ងៃនៅឯស្រុកកំណើតរបស់ខ្លូនហើយបានរួមវិភាគទានដល់មាតុភូមិតាមរយៈការច្រៀងរបស់ខ្លួនផងដែរ។

ពេលជួបអ្នកចម្រៀង ខាញ់លី (Khanh Ly)នៅកម្មវិធីប្រគុំតន្រ្តី«The Best of Khanh Ly - អរព្រះគុណ»នៅទីក្រុងដាណាំង(Da Nang) ទស្សនិកជាមិនត្រឹមតែឃើញខាន់លី (Khanh Ly) មួយដែលផ្ទុកនូវអនុស្សាវរីយ៍ជាច្រើនប៉ុណ្ណោះទេថែមទាំងឃើញខាញ់ លី (Khanh Ly)មួយដោយមានស្នាមញញឹមដ៏ស្រស់ស្រាយ នៅពេលដែលគាត់បានរកឃើញក្តីសប្បាយរីករាយនិងភាពកក់ក្តៅនៅប្រទេសកំណើតជាទីស្រឡាញ់របស់ខ្លួនផងដែរ./.

ខ្ញុំវិលត្រឡប់មកដើម្បីថ្លែងអំណរគុណចំពោះប្រទេសកំណើត ចំពោះញាតិសន្ដាន ចំពោះមិត្តភក្តិ ចំពោះទស្សនិកជន ចំពោះក្មេងៗនិងមនុស្សចាស់ជរា…ដែលបានស្រឡាញ់ខ្ញុំដែលបានផ្តល់ជីវិតនេះដល់ខ្ញុំ ហើយឱ្យខ្ញុំបានច្រៀងរហូតដល់សព្វថ្ងៃនេះ” ។

(នេះជាការចែករំលែករបស់ អ្នកចំរៀងខាញ់លី (Khanh Ly))

អត្ថបទនិងរូបថត៖ ថាញ់ហ័រ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top