• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

អ្នកចងស្ពានវប្បធម៌ និង អប់រំ រវាងវៀតណាម - ជប៉ុន

ជាមួយ​នឹ​ង​សកម្មភាព​ពន្លឿនការ​រួម​ប្រាស្រ័យ​​​វប្បធម៌​ សេដ្ឋកិច្ច​ រវាង​ប្រទេស​ទាំង​ពីរ​ សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ងោ មិញ​ធ្វី​ (Ngo Minh Thuy) នាយក​រង​នៃ​សកលវិទ្យាល័យ​ភាសាបរទេស​ (​សកលវិទ្យាល័យ​ជាតិ​ហាណូយ​) ថ្មីៗនេះ បាន​​រដ្ឋាភិបាល​ជប៉ុន​ ផ្តល់​កិត្តិយសជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជាជន​ជាតិ​​វៀត​ណាម​​ទាំង​៤នាក់​ ​ បាន​រួម​ចំណែក​ក្នុង​ការ​​បង្កើន​​ភាព​យល់ដឹង​រវាង​វៀតណាម​ - ជប៉ុន និង​ក្នុង​ការ​បណ្តុះបណ្តាល​ភាសា​ជប៉ុន​ប្រចាំ​ នៅ​វៀតណាម​។​

​សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ងោ ​មិញ​ធ្វី (Ngo Minh Thuy) រៀន​ភាសា​រុស្ស៊ី​តាំងពីតូច​ ក្រោយ​មក​ក្លាយជា​គ្រូបង្រៀន​នៃ​សកលវិទ្យាល័យ​ភាសា​បរទេស​ បងស្រី​នៅតែ​​ប្រើប្រាស់​ទ្វេភាសា​អង់គ្លេស​ រុស្ស៊ី​ ក្នុងការ​បង្ហាត់​បង្រៀន​ និង ការ​ស្រាវ​ជ្រាវ​។ ឧបនិស្ស័យមក​ជាមួយ​​​​នឹង​ភាសា​ជប៉ុន​ របស់​បងស្រី​ គឺ​ពេល​​ភាសា​នេះ បាន​បង្រៀន​ដូច​ជា​ភាសាបរទេសមួយ​​ ​​នា​​ឆ្នាំ​១៩៩២ នៅ​សកលវិទ្យាល័យ​ភាសាបរទេស​។​

ឆ្នាំ​១៩៩៦ បងស្រី​ ងោ ​មិញ​ធ្វី (Ngo Minh Thuy) ចូលរួម​ប្រឡង​អាហារូបករណ៍​នៃ​រដ្ឋាភិបាល​ជប៉ុន​។ នៅ​ពេល​នោះ បងស្រី​បាន​ធ្វើសម្រេច​និក្ខេបបទ​អនុបណ្ឌិត​​ភាសា​រុស្ស៊ី​ និង បញ្ចប់​ការសិក្សា​ជំនាញ​ខាង​ភាសា​អង់គ្លេស​​នៃ​​​សកលវិទ្យាល័យ​។ ពេលបងស្រី​ចម្រើន​​អាយុ​៣២ឆ្នាំ​ ​បងស្រី​ធ្វី​ (Thuy) ចាប់​ផ្តើម​រៀន​ភាសាជប៉ុន​ ហើយ​ក៏​ជា​អ្នក​មានទេពកោសល្យ​​ក៏​ដូចជា​មានបទពិសោធន៍​សិក្សា​រៀន​សូត្រ​ បង្រៀន​ភាសារុស្ស៊ី​ និង ភាសា​អង់គ្លេស​ ម្លោះហើយ​​បងស្រី​បន្សាំ​​យ៉ាង​ឆាប់​រហ័ស​ ព្រមទាំង​​ធ្វើ​សម្រេច​និក្ខេបបទ​អនុបណ្ឌិត​​ នៅ​សកល​វិទ្យាល័យ​ Tsukuba បន្ទាប់ពី​៤ឆ្នាំ​សិក្សា​។​

ឆ្នាំ​២០០៣ រដ្ឋាភិបាល​ប្រទេសទាំងពីរ​ នាំ​ភាសា​ជប៉ុន​​ចូល​ពិធី​បង្ហាត់បង្រៀន​សាក​ល្បង ​នៅ​​តាម​​អនុ​វិទ្យាល័យ​​​​ក្នុង​ប្រទេស​​​វៀតណាម​។ បងស្រី​ ងោ ​មិញ​ធ្វី​ (Ngo Minh Thuy) បាន​ជ្រើស​ជា​សហ​និពន្ធ​នាយក​ ​កសាង​កម្មវិធី​ សៀវ​ភៅ​ពុម្ព​ភាសា​ជប៉ុន ​​​សម្រាប់​ឱ្យ​សិស្សសកល​​។​ រួម​ជាមួយនឹង​ការអភិវឌ្ឍ​​ភាសា​ជប៉ុន ​នៅ​កម្រិត​អនុវិទ្យាល័យ​ នៅ​សកលវិទ្យាល័យ​ភាសា​បរទេស​ បងស្រី​រួមនឹង​សហការី ពី​​មួយ​​ជំហានទៅ​មួយ​ជំហាន​ អភិវឌ្ឍន៍​កម្មវិធី​ភាសា​ជប៉ុន​ផ្សេង​ៗដូច​ជា៖ បើក​កម្រិត​​​គរុកោសល្យ​ភាសាជប៉ុន​ បើក​កម្មវិធី​អប់រំ​ភាសា​ជប៉ុន​ សម្រាប់​ឱ្យ​សិស្សសកល​ជំនាញខាង​ភាសាបរទេស​ ប្រព័ន្ធ​បណ្តុះ​បណ្តាល​​ភាសា​ជប៉ុន​សម្រាប់​អ្នក​​រៀន​ផង​ ធ្វើការផង​ បណ្តុះបណ្តាល​​អនុបណ្ឌិត​ជំនាញ​ខាង​ភាសា​ជប៉ុន​​ បណ្តុះបណ្តាល​ភាសាជប៉ុន​គុណភាព​ខ្ពស់​ជាដើម​។​

 


សាស្រ្តាចារ្យ​រង បណ្ឌិត​ ងោ​ មិញ​ធ្វី​ (Ngo Minh Thuy) នាយករង​សកលវិទ្យាល័យ​​ភាសាបរទេស​ (សកលវិទ្យាល័យ​ជាតិ​ហាណូយ​)  ជា​អ្ន​ក​ចង​ស្ពាន​វប្បធម៌​​វៀតណាម​ - ជប៉ុន​។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង


 តាងនាម​សកល​វិទ្យាល័យ​ភាសាបរទេស​ សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ងោ​ មិញ​ធ្វី​ (Ngo Minh Thuy) ​ទទួល​​បណ្ណសរសើរ​​របស់​ឯក​អគ្គរដ្ឋទូត​ជប៉ុន​ ស្តីពី​ការ​​​រួម​ចំណែក​របស់​សាលា​ចំពោះ​សកម្មភាព​​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​ លើកទី​៤៥ឆ្នាំ បង្កើត​ទំនាក់ទំនង​ការ​​ទូត ​រវាង​ប្រទេស​ទាំង​ពីរ​។ រូបថត៖ ឯកសារ​ NVCC


 សាស្រ្តាចារ្យរង​ បណ្ឌិត​ ងោ មិញ​ធ្វី (Ngo Minh Thuy) ចូលរួម​កិច្ច​ប្រជុំ​ប្រចាំ​ ASJA នៅ​ក្រុង​ហាណូយ​​ឆ្នាំ​២០១៥។​ រូបថត៖ ឯកសារ​ NVCC


 សាស្រ្តាចារ្យរង​ បណ្ឌិត ងោ មិញ​ធ្វី ថតរូប​រួមនឹង​ឯកអគ្គរដ្ឋទូត​ជប៉ុន​ Umeda Kunio ពេល​អញ្ជើញទៅ​ទស្សនៈកិច្ច​​​ស្ថានទូត​ជប៉ុន​។ រូបថត៖ ឯកសារ​ NVCC


 ថ្នាក់​ដឹក​នាំ​សមាគម​អតីត​សិស្ស​នៃប្រទេសនានា នៅ​អាស៊ី​អាគ្នេយ៍​ នៅ​ជប៉ុន ចូលរួម​កិច្ច​ប្រជុំ​ប្រចាំ​នៃ​ថ្នាក់ដឹក​នាំ​ ASJA និង ASCOJA នៅ​តូក្យូ​​ឆ្នាំ​២០១៩ សាស្រ្តាចារ្យ​រង បណ្ឌិត​ ងោ មិញ​ធ្វី​ (Ngo Minh Thuy) (ឈរ​ទី​៥ ​រាប់ពី​ស្តាំ​ទៅ​)​។ រូបថត៖ ឯកសារ​ NVCC


 សាស្រ្តាចារ្យរង​ បណ្ឌិត​ ងោ​ មិញ​ធ្វី​ (Ngo Minh Thuy) ចូលរួម​កិច្ច​ប្រជុំ​ប្រចាំ ​នៃ​ក្រុម​ប្រឹក្សា​សកល​វិទ្យា​ល័យ​វៀតណាម​ជប៉ុន​​ ក្នុងនាម​ជា​សមាជិក​លេខាធិការ​ក្រុម​ប្រឹក្សា​។ រូបថត៖ ឯកសារ​ NVCC

 

ឆ្លងកាត់​ច្រើន​ឧបសគ្គ​​ បងស្រី​ធ្វី (Thuy)​ ពីមួយ​ជំហានទៅ​មួយ​ជំហាន​រួមនឹង​​សហការី​​​បង្កើត​ចលនា​រៀន​ភាសា​ជប៉ុន​​ បើកទូលាយ​គ្រប់​វិស័យ​អប់រំ​។ ចំពោះតែ​ប្រព័ន្ធ​សកល៖ ចាប់ពី​ថ្នាក់រៀន​សាក​ល្បងមួយ ​​នៅ​​អនុវិទ្យាល័យ​​ ជូ វ៉ាន​អាន (Chu Van An)​ ​ឆ្នាំ​២០០៤ មកដល់សព្វថ្ងៃ​មាន​សិស្ស​ជប៉ុន​​ជាង​២៥.០០០​​នាក់​។ សព្វថ្ងៃ​ភាសា​ជប៉ុន​ បន្ត​បាន​ដាក់​បញ្ចូល​បង្រៀន​នៅ​បឋម​សិក្សា​។

ចំពោះការ​​អប់រំ​សកលវិទ្យាល័យ​ ឆ្នាំ​២០០២​ បងស្រី​ធ្វី (Thuy) បាន​ប្រគល់ធ្វើជា ​​លេខាធិការ​នៃ​គណៈ​កម្មការ​រៀបរៀង​​កម្ម​វិធី​ បណ្តុះបណ្តាល​ភាសា​ជប៉ុន កម្រិត​​សកលវិទ្យាល័យ​។ បងស្រី​​ និង​ សហការី​កសាង​កម្មវិធី​ថ្មីៗ​ ជា​ច្រើនក្នុងនោះ​​កម្មវិធី​បណ្តុះបណ្តាល​បរិញ្ញាបត្រ​ភាសា​ជប៉ុន​ កម្រិត​​​គរុកោសល្យ​​ភាសា​ជប៉ុន​។ មកដល់សព្វថ្ងៃ​ នៅ​តែ​ជា​កម្មវិធី​បណ្តុះបណ្តាល​គ្រូបង្រៀន​ភាសា​ជប៉ុន​ដំបូង​បង្អស់​ និង តែមួយគត់​ នៅតាម​សកលវិទ្យាល័យ​របស់​វៀតណាម​។

​​​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៩ ជនជាតិ​វៀតណាម​៤នាក់ ក្នុងនោះ​មាន​សាស្រ្តាចារ្យ​​រង បណ្ឌិត​ ងោ មិញ​ធ្វី​ (Ngo Minh Thuy) ​បាន​ក្រសួង​ការបរទេស​ជប៉ុន ប្រគល់​បណ្ណសរសើរ​ចំពោះ​ការ​រួម​ចំណែក​បង្កើន​ការ​យល់​ដឹង​ រវាង​វៀតណាម​ និង ជប៉ុន ក៏ដូចជា​លទ្ធផល​ក្នុង​ការ​បណ្តុះបណ្តាល​ភាសា​ជប៉ុន​នៅវៀតណាម​។


រួមនឹង​ការ​អភិវឌ្ឍ​កម្មវិធី​បណ្តុះបណ្តាល​ បណ្ឌិត​ ងោ មិញ​ធ្វី  (Ngo Minh Thuy) បាន​សហការ​រៀប​ចំ​ព្រឹត្តិការណ៍​មានលក្ខណៈ​អន្តរជាតិ​ ក្នុងនោះ​មាន​សិក្ខាសាលា​អន្តរជាតិ​ ស្តីពី​ការ​ស្រាវ​ជ្រាវ​ បង្រៀន​ភាសា​ និង វប្បធម៌​ជប៉ុន​។ នេះជា​វិស័យ​អប់រំ​ជប៉ុន​ ដែល​មាន​ទ្រងទ្រាយ​ធំ​បំផុត​ បាន​រៀប​ចំ​នៅប្រទេស​​វៀត​ណាម​​។ ជាមួយនឹង​សកម្មភាព​បែបនេះ វិស័យភាសា​​ជប៉ុន​​នៅ​សកលវិទ្យាល័យ​ភាសា​បរទេស​ បាន​រួម​ចំណែកលើ​​ការ​អភិវឌ្ឍ​នៃ​វិស័យ​ភាសា​ជប៉ុន​នៅ​វៀតណាម​​និយាយរួម​។​

ក្រៅ​ពីនោះ បណ្ឌិត​ ងោ មិញ​ធ្វី​ (Ngo Minh Thuy) នៅ​ជានិពន្ធនាយក​​សៀវភៅ​ពុម្ព​ ឯកសារ​បង្រៀន​ភាសា​ជប៉ុន​។ មកដល់​សព្វថ្ងៃ​ បងស្រី​ជា​និពន្ធ​នាយក​​ និងជា​​​​​អ្នក​និពន្ធរួម​​សៀវភៅ​​ភាសា​ជប៉ុន​ទាំង​៣២​ក្បាល​ បម្រើការ​​អប់រំ​សកល​។ បងស្រី​ក៏ជា​ប្រធាន​ក្រុម​ និងជា​​អ្នកនិពន្ធរួម​​​កសាង​កម្មវិធី​បង្រៀន​ភាសា​ជប៉ុនទាំង​៥​ លើ​វិទ្យុ​សំឡេង​វៀតណាម​​ អនុវត្ត​អំឡុង​៥​ឆ្នាំ​កន្លង​ (២០០៨ - ២០១៣)។

បណ្ឌិត​ ងោ មិញ​ធ្វី​ (Ngo Minh Thuy) បាន​បោះ​ពុម្ព​សៀវ​ភៅឯកទេស​ ​អំពី​សុភាសិត​ជប៉ុន​ សៀវ​ភៅ​អំពី​វប្បធម៌​ - អក្សរសិល្បរ៍ជប៉ុន សៀវភៅ​សិក្សា​ភាសា​វៀតណាម ​សម្រាប់​បម្រើ​ជនជាតិ​ជប៉ុន​ សៀវភៅ​ឆែក​រក​អំពី​ប្រព័ន្ធ​អប់រំ​វៀតណាម​ (បោះពុម្ព​នៅ​ជប៉ុន)។ ទន្ទឹមនោះ បងស្រី​ក៏មាន​ចុះផ្សាយ​កម្រង​កំណាព្យ​ពីរច្បាប់​​។ ខែមេសា​ ឆ្នាំ​២០១៩ សាស្រ្តាចារ្យរង​​ បណ្ឌិត​ ងោ មិញ​ធ្វី​ (Ngo Minh Thuy) បាន​រដ្ឋមន្រ្តី​ ក្រសួង​អប់រំ​ជូន​បណ្ណ​សរសើរ​ ស្តីពី​​លទ្ធផល​ឆ្នើម​​ ក្នុងការ​ងារកសាង​កម្មវិធី​ភាសាជប៉ុន​ អប់រំ​សកល។​

 


 ក្រុម​អ្នក​ជំនាញ​ជប៉ុន​​និ​ងវៀតណាម​ ចូលរួម​រៀបរៀង​សៀវភៅ​ពុម្ព​ភាសា​ជប៉ុន​ កម្រិត​​បឋមសិក្សា។​ រូបថត៖ ឯកសារ​ NVCC


 កម្រង​សៀវភៅ​ពុម្ព​ភាសា​ជប៉ុន​ កម្រិត​បឋមសិក្សា​ដោយ​សាស្រ្តាចារ្យរង បណ្ឌិត​​ ងោ មិញ​ធ្វី​ (Ngo Minh Thuy) និពន្ធ​នាយក​​។ រូបថត៖ ត្រឹន​ថាញយ៉ាង


 សាស្រ្តាចារ្យរង​ បណ្ឌិត​ ងោ​ មិញ​ធ្វី (Ngo Minh Thuy) ធ្វើការរួមនឹង​កម្មាភិបាល​នៃ​ការិយាល័យ​បេសសកកម្ម​នយោបាយ​ និស្សិត​ត្រៀម​សម្រាប់​ការ​បើ​ក​​បវេសនកាល​ឆ្នាំ​សិក្សាថ្មី​។ រូបថត៖ ត្រឹន​ថាញយ៉ាង​


 ក្រុម​និស្សិត​ស្មគ្រចិត្ត​ថតរូប​រួមនឹង​សាស្រ្តាចារ្យរង​ បណ្ឌិត​ ងោ មិញ​ធ្វី (Ngo Minh Thuy) នៅ​សិក្ខាសាលា​​អប់រំ​ជប៉ុន​ JASSO ឆ្នាំ​២០១៨។ រូបថត៖ ឯកសារ​ NVCC


 សាស្រ្តាចារ្យ​រង បណ្ឌិត ងោ មិញ​ធ្វី (Ngo Minh Thuy) រួមនឹង​និស្សិ​ត​ស្មគ្រ​ចិត្ត​ត្រៀម​ទទួល​និស្សិត​ឆ្នាំទី​មួយ​។ រូបថត៖ ឯកសារ​ NVCC


 សាស្រ្តាចារ្យ​រង បណ្ឌិត ងោ មិញ​ធ្វី (Ngo Minh Thuy) ទៅ​សួរ​សុខទុក្ខ​និស្សិត​យោធា​នៅ​ហ្វ័រ​ឡាក​ (Hoa Lac)។ រូបថត៖ ឯកសារ​ NVCC

 

ការ​ប្រើប្រាស់​ជំនាញ​ភាសា​បរទេសទាំងបី​៖ អង់គ្លេស​ រុស្ស៊ី​ ជប៉ុន​ បាន​ជួយឱ្យ​ ​បងស្រី​ធ្វី​ (Thuy) ប្រើប្រាស់​ភាសា​ដូចជា​​អ្នក​ការទូត​វប្បធម៌ម្នាក់​ ដែល​ចងស្ពាន​​ទំនាក់ទំនង​ជាមួយនឹង​ប្រទេសនានា​លើ​សកលលោក​។ សព្វថ្ងៃ សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ងោ មិញ​ធ្វី​ (Ngo Minh Thuy) ​ជា​អនុប្រធាន​សមាគម​មិត្ត​ភាព​វៀតណាម​ -​ ជប៉ុន​ និងជា​ប្រធាន​ក្លឹប​អតីត​​អន្តរនិស្សិត​វៀតណាម​ នៅ​ជប៉ុន​ (JAV)។ ជា​អ្នក​ជម្រុញការ​​រួម​ប្រាស្រ័យ​វប្បធម៌​ សេដ្ឋកិច្ច ​រវាង​វៀតណាម​និង​ជប៉ុន សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ងោ​ មិញ​ធ្វី​ (Ngo Minh Thuy) មាន​ទំនួល​ខុសត្រូវ​កសាង​​ផែនការ​ និង ណែនាំ​អនុវត្ត​នូវ​សកម្មភាព​ចំណុះ​វិស័យ​អប់រំ​ និង រួម​ប្រាស្រ័យ​រវាង​សិស្ស​ - និស្សិត​។​

១៨​ឆ្នាំ​កន្លង​ JAV បាន​រៀប​ចំ​កម្មវិធី​រួម​ប្រាស្រ័យ​សម្រាប់​សិស្ស​និស្សិត​ប្រកប​ដោយ​ជោគ​ជ័យ​ ជ្រើស​រើស​​បាន​បេក្ខជន​ឆ្នើម​បញ្ជូនទៅ​បណ្តុះបណ្តាល​នៅ​ជប៉ុន ក៏ដូចជា​ទទួល​ស្វាគមន៍​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​​របស់ជប៉ុន ដែល​អញ្ជើញ​​មក​ប្រទេស​វៀតណាម ជា​ពិសេស​​ ព្រះ​មហាក្សត្រ​ និង អគ្គម​ហេសី​ជប៉ុន​។ ក្រុម​ការងារ​ជាច្រើន​របស់​ជប៉ុន និង​ ស្ថាបន​វៀតណាម​ ក៏បាន​អញ្ជើញទៅ​ដល់​ក្លឹប​ ដើម្បី​ពិភាក្សា​ប្រឹក្សា​យោបល់​ ស្តីពី​សកម្មភាព​សហប្រតិបត្តិការ​​វៀតណាម​ - ជប៉ុន​។​

 

អត្ថបទ​៖ ប៊ិចវឹន រូបថត៖ ថាញ​យ៉ាង​ និង ឯកសារ​ NVCC

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top