• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

អំបុកបាយដំណើប រសជាតិនៃរដូវស្លឹកឈើជ្រុះនៅក្រុងហាណូយ​

អំបុក​ជា​ផលិត​ផល​ពិសេស​ប្រចាំតំបន់​ក្រុង​​ហាណូយ​ រាល់​ពេល​​រដូវ​ស្លឹក​ឈើ​ជ្រុះមកដល់។ អំ​ពី​អំបុក​ ​​យើង​អាច​ច្នៃ​ចេញ​ជា​មុខ​អាហារ​ជាច្រើន​ដូចជា៖ ប្រហិត​អំបុក​ នំអំបុក បង្អែម​អំបុក​ជាដើម។ ក្នុងនោះ​ បើ​នរណាម្នាក់​ធ្លាប់​ពិសា​អំបុក​បាយ​ដំណើរ​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ មាន​ពណ៌ស្អាតជក់ចិត្ត​ នឹង​ចង់​ចាំ​ជានិច្ច​នូវ​មុខអាហារទាំងអស់​នេះ របស់​អ្នក​ក្រុង​ហាណូយ​។

អាសយដ្ឋាន​៖ លេខ​១៨ ច្រក៩៩ ផ្លូវ​ស្វឹន​ធ្វី​ (Xuan Thuy) ខណ្ឌ​កូវ​យី (Cau Giay) ក្រុង​ហាណូយ​។​
- មូលដ្ឋាន​ផលិត​អំបុកបាយ​ដំណើប​ភូមិ​វង់ (Vong)។
Hotline: 012345.02353 - 012345.01312
Email:  dacsancomvong@gmail.com
Website: http://comvonghanoi.net
លោកយាយ ​ឡេ ​ថិញ (Le Thinh) ​- ម្ចាស់​អាហារដ្ឋាន​​អំបុក​បាយ​ដំណើប​ចាស់​ឆ្នាំ​ នៅ​លេខ​២៦ ផ្លូវ​យ៉ាងងឺ (Gia Ngu) ខណ្ឌ​ហ្វាង​គីម (Hoan Kiem) ក្រុង​ហាណូយ​។​

លោក​យាយ​ ឡេ ថិញ​ (Le Thinh) ជា​ម្ចាស់​ហាង​ដ្ឋាន​បាយ​ដំណើប​​​​ជាយូរឆ្នាំ ​នៅ​ទីប្រជុំ​ជន​យ៉ាង​ងឺ (Gia Ngu) ឱ្យ​ដឹងថា អ្នក​​ក្រុង​ហាណូយ​ តែង​ធ្វើ​អំបុកបាយ​ដំណើប​ និង គ្រាប់​ឈូក នេះជា​ផលិតផល​ពិសេស​ប្រចាំតំបន់​ទាំងពីរ​ ដែល​នរណាម្នាក់ឃ្លាត​ឆ្ងាយ​ពីស្រុក ​ក៏តែង​នឹកដល់​ក្រុង​​ហាណូយ ​រាល់ពេល​​រដូវ​​ស្លឹក​ឈើ​ជ្រុះធ្លាក់​មក​ដល់​​។ អំបុក​តែង​បាន​ជ្រើសទិញ​នៅ​អាសយដ្ឋានពីរ​ ដែល​ល្បី​ឈ្មោះ​ជាយូរ​​នៅ​ក្រុង​​ហាណូយ​ គឺ​ភូមិ​វង់ (Vong) និង មែទ្រី​ (Me Tri)។​​

រសជាតិ​ផ្អែម​នៃ​បាយ​ដំណើប​ នឹង​មិនពេញលេញ​ប្រសិនបើ​ខ្វះ​នូវ​ម្សៅ​សណ្តែក​ខៀវ​ និង ចំណិត​សាច់​ដូង​សស្គុះ​ ដែលបាន​ប្រឡាក់​ដោយ​ស្ករ​និង​ប្រេង​។ ជាមួយ​នឹង​​ការ​គួប​ផ្សំ​ដ៏​ចំណាប់អារម្មណ៍​ រវាង​ពណ៌ធម្មជាតិ ពណ៌​​ខៀវ​ ពណ៌ស និង ពណ៌លឿង​​នៃ​អំបុក​ គ្រាប់​ឈូក ដូង សណ្តែក​ខៀវ​ ដូច្នេះ​​អំបុក​បាយ​ដំណើប​មិនត្រឹមតែ​ទាក់​ទាញជិវិ្ហន្រ្ទិយ ​​ដោយមាន​​រសជាតិ​ផ្អែមឈ្ងុយ​ នៅទាំង​រំញោច​ចក្ខុន្រ្ទិយនៃ​អ្នក​ពិសាវា​​។

 


មុខ​អាហារ​អំបុក​បាយ​ដំណើប​ដូង​ បង្កប់​ក្លិន​រសជាតិ​នៃ​រដូ​វស្លឹក​ឈើ​ជ្រុះ​​ នៅ​ក្រុង​ហាណូយ​។
 

ផ្សេង​នឹង​ប្រភេទ​បាយ​ដំណើប​ដទៃ​ គឺ​តែង​បាន​ធ្វើ​ពេញ​មួយ​ឆ្នាំ​ តែអំបុក​បាយ​ដំណើប​​ បាន​ពិសាតែ​​អំឡុង​ពេល​យ៉ាង​ខ្លី នៅ​​រដូវ​ស្លឹក​ឈើ​ជ្រុះ ដែល​គ្រប​ដណ្តប់ក្រសោប​​​ភូមិ​សង្កាត់។ ប្រហែល​ហេតុនេះហើយ នេះ​ក៏ជា​អំណោយ​ពិសេស​នៃ​អ្នក​ក្រុង​ហាណូយ​ សម្រាប់​នរណា​ឃ្លាត​ឆ្ងាយពី​​ស្រុក​ នឹក​ក្រុង​ហាណូយ​ នៅ​​រដូវ​ស្លឹក​ឈើ​ជ្រុះ​មមក​ដល់​៕​
 


 អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ​ឡុង
 



Top