ញាំបណ្ដូលខ្ចីនៃស្មៅបបោស - ម្ហូបពិសេសរបស់ជនជាតិកុង (Cong)

ញាំបណ្ដូលខ្ចីនៃស្មៅបបោស - ម្ហូបពិសេសរបស់ជនជាតិកុង (Cong)

ស្រុក មឿងតែ (Muong Te) មានទីរួមស្រុក ​និង​ឃុំ​ចំនួន ១៤ រួមមានបងប្អូន​ជនជាតិ​ចំនួន ១០ជនជាតិរួមរស់ជាមួយគ្នា។ ក្នុងចំណោមនោះ ជនជាតិកុង (Cong) គឺជាជនជាតិភាគតិចមួយក្នុងចំណោមជនជាតិភាគតិចចំនួន ៥ ដែលមានស្ថានភាពលំបាកខ្លាំង ភាគច្រើនរស់នៅ​នៅឃុំ ណឹម​ខាវ (Nam Khao)  ដែលមាន ២២០ គ្រួសារ និងមានប្រជាជនប្រមាណជាង១.០០០នាក់។ ថ្វីត្យិតចំនួនប្រជាជនតិចក៏ដោយ ប៉ុន្តែតម្លៃវប្បធម៌ ទំនៀមទម្លាប់ និងជាពិសេសគឺមុខម្ហូបប្រពៃណីរបស់ជនជាតិកុង (Cong) តែងតែត្រូវបានរក្សា ។

ញាំបណ្ដូលស្មៅ​បបោស ​ គឺជាមុខម្ហូបសាមញ្ញរបស់ជនជាតិកុង (Cong) នៅស្រុក មឿង​តែ (Muong Te) ខេត្ត ឡាយ​ចូវ (Lai Chau) ។ មុខម្ហូប​នេះ​ធ្វើ​ពីបណ្ដូលខ្ចីនៃស្មៅ​បបោស ​​ដែល​ជារុក្ខជាតិមួយដែល​ដុះ​តាម​បែប​ធម្មជាតិនៅតាមដង​ភ្នំ​ខ្ពស់​នៃភាគ​ពាយ័ព្យ។

គ្រឿង​ផ្សំ​សំខាន់ៗ​សម្រាប់ឆ្នៃញាំនេះគឺបណ្ដូលខ្ចីនៃស្មៅ​បបោស ម្កាក់ព្រៃ ជីរវ៉ាន់ស៊ុយ ​...
  ថតផ្ទាល់បណ្ដូលខ្ចីនៃស្មៅ​បបោសសម្រាប់​កែច្នៃ​មុខ​ម្ហូបនេះ

ម្ហូបអាហាររបស់ជនជាតិកុង (Cong) គឺមានភាពថ្លៃថ្នូរ និងសម្បូរបែប ដូច​ជានំ​ជាច្រើន​ប្រភេទ ញាំ ត្រីឆ្អើរ និងសាច់ងៀតផ្អប់ជូរ ឬឆ្អើរសម្រាប់រក្សាទុក។ ក្នុង​ចំណោម​នោះ ញាំបណ្ដូលខ្ចីនៃស្មៅបបោស  ​ប្រហែល​ជា​មុខ​ម្ហូប​ចម្លែក​មួយ​របស់​ប្រជាជន​កុង (Cong) ។ បើ​តាម​អ្នក​ចាស់​ព្រឹទ្ធាចារ្យ​បាន​ឲ្យ​រៀបរាប់​​ថា កាល​ពី​មុន ពេល​ទៅ​ធ្វើ​ស្រែ​ចម្ការ ប្រជាជន​​កុង (Cong) ​តែង​តែ​បេះបណ្ដូល​ខ្ចី​នៃស្មៅ​បបោស ​ដើម្បី​ហូប។  យូរទៅៗ បណ្ដូល​ខ្ចី​នៃស្មៅបោស មានអារម្មណ៍ប្លែក គេយកវាទៅផ្ទះ ចំហុយ ហើយរួមផ្សំនឹងផ្លែម្កាក់ព្រៃ និងជីរអំបើស ដើម្បីបង្កើតមុខម្ហូបប្លែកមួយ។

ដើម្បី​ធ្វើ​ញាំបណ្ដូល​ខ្ចី​នៃស្មៅបបោស ប្រជាជន​កុង (Cong) ​តែងតែ​ជ្រើសរើសបណ្ដូល​ខ្ចី​នៃបបោសដ៏ទន់ និងមានណព៌​បៃតងខ្ចី។ បន្ទាប់បណ្ដូលនៃស្មៅបបោសត្រូវលាងសម្អាត និងត្រាំក្នុងទឹកអំបិល ដើម្បីបំបាត់ជាតិចត់​ រួចយក​​លាង​ទឹក​ឱ្យ​ស្អាត ហើយជ្រលក់​ក្នុង​ទឹក​ពុះ។

ទឹកសម្រាប់ច្របល់ញាំ រួមមាន  ទឹកត្រី ស្ករ ក្រូចឆ្មា ម្ទេស ខ្ទឹមស... តាមសមាមាត្រតាមរសជាតិល្មមហូប។ បណ្ដូល​ខ្ចី​បន្ទាប់​ពី​បានជ្រលក់ក្នុងទឹកពុះរួច ត្រូវបានដាក់ចូលលាយច្របល់ជាមួយនឹងទឹកញាំ​ ​ បន្ថែម​ជីរវ៉ាន់ស៊ុយ សណ្ដែក​ដី​លីង... រួច​ច្របល់​លាយចូល​គ្នា។


​ញាំបណ្ដូលខ្ចីនៃស្មៅបបោស មានរសជាតិជូរៗ ផ្អែមៗ ហឹរៗ ឈ្ងុយឆ្ងាញ់ ហើយងាយហូប។ ម្ហូបនេះធ្លាប់បាន​ហូប​ជាមួយ​បាយ​ ឬនំបញ្ចុក។ កាលពីមុនមក ធ្លាប់តែឃើញយកស្មៅបបោសធ្វើជាអំបោស បោសផ្ទះ ប៉ុន្តែ បណ្ដូលខ្ចីនៃស្មៅបបោស អាចហូបបានយ៉ាងនេះ។ ពេលហូបដំបូង បណ្ដូលខ្ចីនៃស្មៅបបោស មានរសជាតិល្វីង ជាតិផ្អែមបន្តិច គួបផ្សំជាមួយនឹងរសជាតិជូរពីផ្លែម្កាក់ព្រៃ និងក្លិនឈ្ងុយនៃជីរអំបើស ដែល​បង្កើត​មុខម្ហូប​ញាំមួយមុខ ​គ្រាន់តែហូបម្តងនឹងចងចាំរសជាតិជារៀងរហូត។

នៅក្នុងស្ពកបាយប្រពៃណីរបស់ប្រជាជន​កុង (Cong) នៅ ស្រុក​ មឿង​តែ (Muong Te) ខេត្ត ឡាយ​ចូវ (Lai Chau) គឺមិនអាចខ្វះញាំបណ្ដូលខ្ចីនៃស្មៅបបោសឡើយ។ ភ្ញៀវ​ទេសចរ​ដែល​មក​ដល់​ស្រុក មឿង​តែ (Muong Te) មាន​ការ​ភ្ញាក់​ផ្អើល និង​ចាប់​ចិត្ត​យ៉ាងខ្លាំង នៅ​ពេល​គេបាន​ស្គាល់ និង​ហូបមុខ​ម្ហូប​ដ៏​ពិសេស​នេះ។

លើសពីនេះទៀត ញាំបណ្ដូលខ្ចីនៃស្មៅ​បបោស ក៏ត្រូវបានគេប្រើជាមុខម្ហូបត្រូវញ៉ាំដំបូងគេបង្អស់ នៅក្នុងពិធីជប់លៀងនីមួយៗ ។ មុខម្ហូបនេះមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងមានជីវជាតិច្រើន មានប្រយោជន៍រំសាយកម្ដៅ បន្សាបរាងកាយផង./.

ញាំបណ្ដូលខ្ចីនៃស្មៅបំបោសបានគេប្រើជាមុខម្ហូបត្រូវញ៉ាំដំបូងគេបង្អស ក្នុង​ពិធីជប់លៀង។ម្ហូបនេះមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងមានជីវជាតិច្រើន មានប្រយោជន៍រំសាយកម្ដៅ បន្សាបរាងកាយផង។

អត្ថបទ និងរូបថត៖ កុង​ដាត កាសែតរូបភាពវៀតណាម

ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង


Top