ស្រុក មឿងតែ (Muong Te) មានទីរួមស្រុក និងឃុំចំនួន ១៤ រួមមានបងប្អូនជនជាតិចំនួន ១០ជនជាតិរួមរស់ជាមួយគ្នា។
ស្រុក មឿងតែ (Muong Te) មានទីរួមស្រុក និងឃុំចំនួន ១៤ រួមមានបងប្អូនជនជាតិចំនួន ១០ជនជាតិរួមរស់ជាមួយគ្នា។ ក្នុងចំណោមនោះ ជនជាតិកុង (Cong) គឺជាជនជាតិភាគតិចមួយក្នុងចំណោមជនជាតិភាគតិចចំនួន ៥ ដែលមានស្ថានភាពលំបាកខ្លាំង ភាគច្រើនរស់នៅនៅឃុំ ណឹមខាវ (Nam Khao) ដែលមាន ២២០ គ្រួសារ និងមានប្រជាជនប្រមាណជាង១.០០០នាក់។ ថ្វីត្យិតចំនួនប្រជាជនតិចក៏ដោយ ប៉ុន្តែតម្លៃវប្បធម៌ ទំនៀមទម្លាប់ និងជាពិសេសគឺមុខម្ហូបប្រពៃណីរបស់ជនជាតិកុង (Cong) តែងតែត្រូវបានរក្សា ។
ញាំបណ្ដូលស្មៅបបោស គឺជាមុខម្ហូបសាមញ្ញរបស់ជនជាតិកុង (Cong) នៅស្រុក មឿងតែ (Muong Te) ខេត្ត ឡាយចូវ (Lai Chau) ។ មុខម្ហូបនេះធ្វើពីបណ្ដូលខ្ចីនៃស្មៅបបោស ដែលជារុក្ខជាតិមួយដែលដុះតាមបែបធម្មជាតិនៅតាមដងភ្នំខ្ពស់នៃភាគពាយ័ព្យ។
គ្រឿងផ្សំសំខាន់ៗសម្រាប់ឆ្នៃញាំនេះគឺបណ្ដូលខ្ចីនៃស្មៅបបោស ម្កាក់ព្រៃ ជីរវ៉ាន់ស៊ុយ ...
ថតផ្ទាល់បណ្ដូលខ្ចីនៃស្មៅបបោសសម្រាប់កែច្នៃមុខម្ហូបនេះ
ម្ហូបអាហាររបស់ជនជាតិកុង (Cong) គឺមានភាពថ្លៃថ្នូរ និងសម្បូរបែប ដូចជានំជាច្រើនប្រភេទ ញាំ ត្រីឆ្អើរ និងសាច់ងៀតផ្អប់ជូរ ឬឆ្អើរសម្រាប់រក្សាទុក។ ក្នុងចំណោមនោះ ញាំបណ្ដូលខ្ចីនៃស្មៅបបោស ប្រហែលជាមុខម្ហូបចម្លែកមួយរបស់ប្រជាជនកុង (Cong) ។ បើតាមអ្នកចាស់ព្រឹទ្ធាចារ្យបានឲ្យរៀបរាប់ថា កាលពីមុន ពេលទៅធ្វើស្រែចម្ការ ប្រជាជនកុង (Cong) តែងតែបេះបណ្ដូលខ្ចីនៃស្មៅបបោស ដើម្បីហូប។ យូរទៅៗ បណ្ដូលខ្ចីនៃស្មៅបោស មានអារម្មណ៍ប្លែក គេយកវាទៅផ្ទះ ចំហុយ ហើយរួមផ្សំនឹងផ្លែម្កាក់ព្រៃ និងជីរអំបើស ដើម្បីបង្កើតមុខម្ហូបប្លែកមួយ។
ដើម្បីធ្វើញាំបណ្ដូលខ្ចីនៃស្មៅបបោស ប្រជាជនកុង (Cong) តែងតែជ្រើសរើសបណ្ដូលខ្ចីនៃបបោសដ៏ទន់ និងមានណព៌បៃតងខ្ចី។ បន្ទាប់បណ្ដូលនៃស្មៅបបោសត្រូវលាងសម្អាត និងត្រាំក្នុងទឹកអំបិល ដើម្បីបំបាត់ជាតិចត់ រួចយកលាងទឹកឱ្យស្អាត ហើយជ្រលក់ក្នុងទឹកពុះ។
ទឹកសម្រាប់ច្របល់ញាំ រួមមាន ទឹកត្រី ស្ករ ក្រូចឆ្មា ម្ទេស ខ្ទឹមស... តាមសមាមាត្រតាមរសជាតិល្មមហូប។ បណ្ដូលខ្ចីបន្ទាប់ពីបានជ្រលក់ក្នុងទឹកពុះរួច ត្រូវបានដាក់ចូលលាយច្របល់ជាមួយនឹងទឹកញាំ បន្ថែមជីរវ៉ាន់ស៊ុយ សណ្ដែកដីលីង... រួចច្របល់លាយចូលគ្នា។
ញាំបណ្ដូលខ្ចីនៃស្មៅបបោស មានរសជាតិជូរៗ ផ្អែមៗ ហឹរៗ ឈ្ងុយឆ្ងាញ់ ហើយងាយហូប។ ម្ហូបនេះធ្លាប់បានហូបជាមួយបាយ ឬនំបញ្ចុក។ កាលពីមុនមក ធ្លាប់តែឃើញយកស្មៅបបោសធ្វើជាអំបោស បោសផ្ទះ ប៉ុន្តែ បណ្ដូលខ្ចីនៃស្មៅបបោស អាចហូបបានយ៉ាងនេះ។ ពេលហូបដំបូង បណ្ដូលខ្ចីនៃស្មៅបបោស មានរសជាតិល្វីង ជាតិផ្អែមបន្តិច គួបផ្សំជាមួយនឹងរសជាតិជូរពីផ្លែម្កាក់ព្រៃ និងក្លិនឈ្ងុយនៃជីរអំបើស ដែលបង្កើតមុខម្ហូបញាំមួយមុខ គ្រាន់តែហូបម្តងនឹងចងចាំរសជាតិជារៀងរហូត។
នៅក្នុងស្ពកបាយប្រពៃណីរបស់ប្រជាជនកុង (Cong) នៅ ស្រុក មឿងតែ (Muong Te) ខេត្ត ឡាយចូវ (Lai Chau) គឺមិនអាចខ្វះញាំបណ្ដូលខ្ចីនៃស្មៅបបោសឡើយ។ ភ្ញៀវទេសចរដែលមកដល់ស្រុក មឿងតែ (Muong Te) មានការភ្ញាក់ផ្អើល និងចាប់ចិត្តយ៉ាងខ្លាំង នៅពេលគេបានស្គាល់ និងហូបមុខម្ហូបដ៏ពិសេសនេះ។
លើសពីនេះទៀត ញាំបណ្ដូលខ្ចីនៃស្មៅបបោស ក៏ត្រូវបានគេប្រើជាមុខម្ហូបត្រូវញ៉ាំដំបូងគេបង្អស់ នៅក្នុងពិធីជប់លៀងនីមួយៗ ។ រមុខម្ហូបនេះមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងមានជីវជាតិច្រើន មានប្រយោជន៍រំសាយកម្ដៅ បន្សាបរាងកាយផង./.
ញាំបណ្ដូលខ្ចីនៃស្មៅបំបោសបានគេប្រើជាមុខម្ហូបត្រូវញ៉ាំដំបូងគេបង្អស ក្នុងពិធីជប់លៀង។ម្ហូបនេះមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងមានជីវជាតិច្រើន មានប្រយោជន៍រំសាយកម្ដៅ បន្សាបរាងកាយផង។
អត្ថបទ និងរូបថត៖ កុងដាត កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង