• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

សាច់ចង្កាក់អាំង ឡាងសើន (Lang Son)

ក្នុងឃ្លាំងមុខ​ម្ហូបអាហារវៀតណាម នៅតំបន់នីមួយ​​មាន​បន្លែ និង​គ្រឿង​ទេស​ខុស​គ្នា ដូច្នេះ​នៅពេល​រួមផ្សំ​ជាមួយមុខ​ម្ហូបនឹង​បង្កើតជា​រសជាតិ​ពិសេស​របស់​តំបន់​នោះ។ 
សាច់​ជ្រូកដែលបានជ្រើសរើស គឺ​សាច់​ជ្រូក​បីជាន់ មាន​សាច់​ នង​ខ្លាញ់
បន្ទាប់ពី​ហាន់សាច់​ជាចំណិត ប្រឡាក់​ជាមួយ​គ្រឿង​ផ្សំ រួច​ដោត​ចង្កាក់

ក្នុងឃ្លាំងមុខ​ម្ហូបអាហារវៀតណាម នៅតំបន់នីមួយ​​មាន​បន្លែ និង​គ្រឿង​ទេស​ខុស​គ្នា ដូច្នេះ​នៅពេល​រួមផ្សំ​ជាមួយមុខ​ម្ហូបនឹង​បង្កើតជា​រសជាតិ​ពិសេស​របស់​តំបន់​នោះ។ ​​ក៏ជាសាច់​ចង្កាក់អាំងដូចគ្នា​ ប៉ុន្តែបើ​សិន​នៅ​រដ្ឋធានីហាណូយ ​នឹងត្រូវបានប្រឡាក់ជាមួយ​កម្លោចស្ករទុកឲ្យឡើងពណ៌ និង​រសជាតិ​ពិសេស ​រីឯនៅខាង​ត្បូង​វិញ សាច់​​ចង្កាក់ត្រូវបានអាំអជាមួយ​ម្ទេសហាវៃ​ ខ្ទឹម​បារាំង និង​រោយ​ល្ងនៅតំបន់​ភ្នំ​នៃភាគ​ខាងជើង មាន​ស្លឹកឈើ​មួយ​ប្រភេទបាន​ចាត់​ទុក​ជា​ គ្រឿង​ផ្សំ​ឆ្ងាញ់បំផុតនោះគឺជា​ស្លឹក Clausena indica (នៅ​វៀតណាម​គេ​ហៅ​ថា ស្លឹក​ mac mat) ដែល​ជួយ​បង្កើន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​របស់​សាច់ជ្រូក​ចង្កាក់​អាំង។

ស្លឹក Clausena indica មានជាតិប្រេងក្រអូប រួមជាមួយនឹងរសជាតិផ្អែមឆ្ងាញ់ ដូច្នេះហើយត្រូវបានជនជាតិភាគតិចប្រើប្រាស់ជាគ្រឿង​ទេសសម្រាប់​ប្រឡាក់​សាច់។ សាច់អាំងស្លឹក Clausena indica បានជាមានក្លិនឈ្ងុយ ទាក់ទាញខ្លាំង ដែលធ្វើឲ្យ​អ្នក​ពិសារ​ចូល​ចិត្ត​ខ្លាំង​ណាស់។ សម្រាប់មុខម្ហូបអាំង ដើម្បីកុំឲ្យសាច់អាំងស្ងួត គេអាទិភាព ជ្រើសរើសសាច់ជ្រូក​បី​ជាន់ផ្នែកខាង​ក្រោមពោះជ្រូកមិនជាប់នឹងឆ្អឹងជំនី។ សាច់ផ្នែកនេះនេះមានស្រទាប់ខ្លាញ់ និង​សាច់ស្តើងៗឆ្លាស់គ្នា។ បន្ទាប់​ពីសាច់​បាន​​លាង​សម្អាត​រួច សាច់​ត្រូវ​បានហាន់​​ជាចំណិត​តូចៗ ហើយ​ប្រឡាក់​ជាមួយ​គ្រឿង​ទេស ខ្ទឹម​ស ខ្ទឹមក្រហាម​ និង​ស្លឹក Clausena indica ។ 

សាច់ត្រូវបាន​អាំង​លើរងើកធ្យូង

សាច់ជ្រូក​ចង្កាក់អាំង ត្រូវបានហូប​ជាមួយ​មួយត្រសក់ ការ៉ុត និងជីស្រស់។

សាច់​ជ្រូក​ចង្កាក់អាំង

សាច់ជ្រូកត្រូវបានប្រឡាក់ជាមួយស្លឹក Clausena indica ហើយអាំង​ដោយផ្ទាល់លើរងើកធ្យូង ដែលនាំមកនូវភាពខុសប្លែករបស់​សាច់ជ្រូក​​ចង្កាក់អាំង ដោយសារក្លិនផ្សែងជាប់នឹងសាច់ ស្រទាប់សាច់​ខាងក្រៅស្រួយ។ ស្រទាប់សាច់​ខាងក្នុងទន់ មិនស្ងួត ព្រោះខ្លាញ់ហូរចេញពីសាច់ ដែលផ្តល់ឱ្យអ្នកទទួលទាននូវអារម្មណ៍ខុសប្លែកចំពោះមុខម្ហូបនេះ។ រួមជាមួយនឹងការធ្វើ​ដំណើរកម្សាន្តទៅកាន់តំបន់ភ្នំភាគខាងជើង ​បានទទួលទាន​សាច់ជ្រូក​ចង្កាក់អាំងនៅកណ្តាលបរិយាកាសព្រៃភ្នំក្បែរចង្ក្រានរងើក​ធ្យូង​ក្រហមឆ្អៅនោ./.

 

អនុវត្ត៖ ត្រឹន​ថាញ​យ៉ាង/កាសែតរូបភាពវៀតណាម

ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង    

អនុវត្ត៖ ត្រឹនថាញយ៉ាង/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង


Top