• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

បុកល្ហុង - អាហារពិសេសប្រចាំតំបន់របស់ជនជាតិ ខ្មែរ បង្កើតការចាប់អារម្មណ៍ខ្លាំងនៅតំបន់ បៃនូយ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំ វៀតណាម

ក្នុងអំឡុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំ វៀតណាម ឆ្នាំមមី ២០២៦ ផ្លូវឆ្ពោះទៅភូមិ ភ្នំពីរ ឃុំ ទ្រីតូន ខេត្ត អានយ៉ាង មានមនុស្សម្នាច្រើនកុះករជាងធម្មតា។

ហាងបុកល្ហុងជិត ២០ ហាងរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅជាប់ៗគ្នាតាមបណ្តោយផ្លូវមិនដល់ ៥០០ ម៉ែត្រតែងតែស្ថិតក្នុងស្ថានភាពមានមនុស្សច្រើនកុះករ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៃតំបន់ បៃនូយ នាដើមនិទាឃរដូវ។

a.jpg
បុកល្ហុងជាអាហារមួយមុខយ៉ាងពេញនិយមរបស់បងប្អូនជនជាតិ ខ្មែរ ដោយមានរសជាតិដិតនៃល្បាយទឹកកាពិប្រហុកកូរជាមួយស្ករត្នោតក្តៅឧណ្ហៗយ៉ាងឈ្ងុយ រួមជាមួយនឹងរសជាតិហឹរ និងជូរអែមធ្វើឲ្យអតិថិជន​ពេញចិត្តមួយ​ទំហឹងតែម្តង។
goi-du-du-7.jpg
ហាងគីមស៊ីន កំពុងតែមមាញឹកអាំងសាច់សម្រាប់បម្រើអតិថិជន។

បុកល្ហុងជាអាហារមួយមុខដ៏ពេញនិយមរបស់ ខ្មែរ។ ផ្តើមពីគ្រឿងផ្សំសាមញ្ញៗដូចជា ផ្លែល្ហុង (ផ្លែខ្ចី ឬស្រគាល) យកទៅសាប់​ជាសរសៃៗ ត្រកួន សណ្តែកកួរ សណ្តែកដី ប៉េងប៉ោះ ជីរនាងវង ជីរអង្កាម ខ្ទឹមក្រហម ក្រូចឆ្មារ ម្ទេស។ល។ លាយផ្សំជាមួយទឹកកាពិប្រហុកកូរជាមួយនឹងស្ករត្នោតដែលលើកចេញពីចង្ក្រាននៅក្តៅឧណ្ហៗ។ ល្បាយនេះធ្វើតាមរូបមន្តរបស់ហាងបុកល្ហុងរៀងៗខ្លួន ធ្វើឲ្យម្ហូបនេះមានរសជាតិហឹរ និងជូរអែមលាយឡំគ្រប់រសជាតិ ផ្តល់នូវចំណាប់អារម្មណ៍ ហើយមើលទៅទំនងសម្រាប់អ្នកពិសា។ ល្ហុងបុករួចហើយត្រូវផ្អាប់ក្លាសេឱ្យត្រជាក់ដើម្បីរក្សាភាពស្រួយស្រឹបរបស់វា ដែលត្រូវបានបងប្អូនជនជាតិ ខ្មែរ រៀបចំយ៉ាងសម្រិតសម្រាំង។

goi-du-du-6.jpg
ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំ វៀតណាម បុកល្ហុងមួយចានទាបមានតម្លៃចាប់ពី ២០.០០០ ទៅ ៣០.០០០ដុង។
goi-du-du-4.jpg
បុគ្គលិកហាងបុកល្ហុង រីណា កំពុងតែដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការអាំងម្ហូប។

តាមការសង្កេតរបស់អ្នកយកព័ត៌មាន កាសែតព័ត៌មាននិងជនជាតិ ក្នុងអំឡុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំ វៀតណាម ចាប់ពីព្រឹកដល់រសៀល មនុស្សម្នាមកពីមូលដ្ឋានជាច្រើនបានមូលមីរគ្នាមកទស្សនា និងលេងកម្សាន្តចូលឆ្នាំ​ វៀតណាម នៅឃុំ​ទ្រីតូន ភ្នំនូយកឹម កូតូ ជាដើម ហើយក៏បានឈប់សម្រាកនៅ "វិថីបុកល្ហុង" ដើម្បីពិសាមុខម្ហូបពិសេសប្រចាំ​តំបន់នេះ។

goi-du-du-3.jpg
ហាងបុកល្ហុងទាំងឡាយនៅឃុំទ្រីតូននេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់មជ្ឈដ្ឋាន ដោយសារតែរសជាតិបុកល្ហុងសុទ្ធតែមានរូបមន្តប្រចាំហាងនីមួយៗ។

បងស្រី នាង ស្រីនី ម្ចាស់ហាង រីណា បានប្រាប់ឱ្យដឹងថា ហាងបើកលក់តាំងពីព្រឹករហូត​ដល់រសៀល។ ក្នុងឱកាសបុណ្យចូលឆ្នាំ វៀតណាម បងលក់ដាច់ខ្លាំងណាស់ ជួនកាលលក់បានរាប់ពាន់​ចានទាប​ក្នុងមួយថ្ងៃគឺជារឿងធម្មតា។ ដើម្បីបម្រើអតិថិជន ហាងត្រូវប្រមូលបុគ្គលិកជិត ១០ នាក់ដើម្បីអាំងសាច់គោ សាច់មាន់ និងបុកល្ហុងជាបន្តបន្ទាប់។

goi-du-du-5.jpg
អតិថិជនឈរចាំទិញបុកល្ហុងនៅហាងបុកល្ហុង រីណា។

មិនត្រឹមតែហាង រីណា ទេ ហាងផ្សេងៗដូចជា គីមស៊ីន រ៉ាធី ជាដើមក៏មមាញឹកដែរ មានអតិថិជនតម្រង់ជួរទិញ​ជាច្រើន។ បុកល្ហុងមួយចានទាបមានតម្លៃប្រហែល ២០.០០០ ទៅ ៣០.០០០ដុង ពិសាផ្សំជាមួយនឹងសាច់គោ​អាំង ជើងមាន់ ស្លាបមាន់អាំងដែលមានតម្លៃចាប់ពី ១០.០០០ ទៅ ២០.០០០ដុងក្នុងមួយចំណែក។

goi-du-du-8.jpg
អតិថិជនជាច្រើនតម្រង់ជួរចាំទិញបុកល្ហុង។

យោងតាមអ្នកស្រុកនៅទីនេះ ហាងបុកល្ហុងជាច្រើនបានដំណើរការជាង ១០ ឆ្នាំហើយ ហើយក៏ក្លាយជាកន្លែង​ឈប់សម្រាក​សម្រាប់ភ្ញៀវទេសចររាល់ពេលអញ្ជើញមកលេងកម្សាន្តទ្រីតូនម្តងៗ។ ហាងនីមួយៗមានរូបមន្ត​ទឹកគ្រឿងដោយឡែក បង្កើតរសជាតិពិសេសមួយផ្គាប់ចិត្តអតិថិជនខ្លាំង។

goi-du-du-2.jpg
គ្រឿងផ្សំផ្លែល្ហុង ត្រកួន សណ្តែកកួរ សណ្តែកដី ប៉េងប៉ោះ ជីរនាងវង ជីរអង្កាម។ល។ ល្បាយទឹក​កាពិប្រហុកកូរជាមួយស្ករត្នោតត្រូវបានច្របល់ហើយដាក់ចូលទៅក្នុងត្បាល់បុក។

បរិយាកាស​អ៊ូអរ​នៃ "វិថីបុកល្ហុង" នាអំឡុងប៉ុន្មានថ្ងៃដើម​ឆ្នាំ​មិន​ត្រឹម​តែ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ទាក់ទាញ​នៃ​ម្ហូប​អាហារ​របស់​តំបន់ បៃនូយ ប៉ុននោះ​ទេ ថែម​ទាំង​រួម​ចំណែក​ក្នុង​ការ​បង្កើតការងាររកស៊ីចិញ្ចឹមជីវិត​សម្រាប់​ប្រជាជន​ក្នុង​មូលដ្ឋាននេះ ​ធ្វើ​ឲ្យ​ការឆ្លងកាត់ពិសោធន៍​ទេសចរណ៍​នៅខេត្ត​អានយ៉ាង ​កាន់តែ​សម្បូរបែបថែមទៀត​ផង រៀងរាល់និទាឃ​រដូវ​ឈានមកដល់ម្តងៗ៕

តាម km-dantocmiennui.baotintuc.vn

នំអាកោដុត ហាកោ ដ៏វិសេសអស្ចារ្យរបស់បងប្អូនជនជាតិ ចាម

នំអាកោដុត ហាកោ ដ៏វិសេសអស្ចារ្យរបស់បងប្អូនជនជាតិ ចាម

ស្ថិតនៅតាមដងទន្លេ ហ៊ៅ ភូមិ ចាម ជៅផុង (ឃុំ ជៅផុង ខេត្ត អានយ៉ាង) មានមុខអាហារនំអាកោដុត ហាកោ ដ៏សាមញ្ញក៏ប៉ុន្តែបង្កើតបានជាកម្លាំងទាក់ទាញដោយឡែកដែនមានស្រាប់វិញ។

Top