គួងសាយហ្គន (Sai Gon) - “រដ្ឋទូត” ម្ហូបអាហារភូមិភាគខាងត្បូង
ក្នុងចំណោមបណ្តាមុខម្ហូបអាស៊ីធ្លាប់ល្បី ដោយមានម្ហូបខ្លះមានអណ្ដាតភ្លើងទ្រលោង ខ្លះមានរសជាតិឈ្ងុយឆ្ងាញ់សម្បូរដោយគ្រឿងទេស គួងសាយហ្គន (Sai Gon) លេចធ្លោជា "រដ្ឋទូត" វប្បធម៌មានសម្រស់ប្រណិត បវរ។
មិនស្មុគ្រស្មាញដោយចម្អិនតាមរយៈអណ្តាតភ្លើងក្តៅ ឬបំពងក្នុងប្រេងខ្លាញ់ ម្ហូបនេះគឺជាការលើកតម្កើងយ៉ាងពិតប្រាកដនូវរសជាតិធម្មជាតិ។ តាមរយៈស្រទាប់បាញ់ត្រាងស្តើងៗ ថ្លាដូចជាគ្រីស្តាល់ ភ្ញៀវបានគយគន់ស្នាដៃសិល្បៈដ៏ល្អឥតខ្ចោះ៖ ពណ៌ក្រហមឆ្អៅនៃបង្កងស្ងោរ ពណ៌សនៃសាច់ជ្រូកបីជាន់ លាយឡំជាមួយពណ៌បៃតងស្រស់នៃស្លឹកគូឆាយ និងប្រភេទរុក្ខជាតិក្នុងតំបន់ត្រូពិច។
ប៉ុន្តែ ការទទួលទានគួង នឹងពិតជាឈានដល់កម្រិតឈ្ងុយឆ្ងាញ់បំផុត ខណៈពេលហូបរួមជាមួយទឹកជ្រលក់ - ព្រលឹងនៃម្ហូបអាហារវៀតណាម។ នេះគឺជា "ការសន្ទនា" ពហុវិមាត្រនៃរសជាតិ។ ជម្រើសទីមួយគឺទឹកជ្រលក់ទឹកសៀងខ្មៅ លាយជាមួយប៊ឺសណ្តែកដី បង្កើតបានជាទឹកជ្រលក់ខាប់រលោង ឈ្ងុយឆ្ងាញ់ បន្ថែមជ្រក់ និងសាតេបន្តិច នាំមកអារម្មណ៍កក់ក្តៅ និងពេញលេញរសជាតិសម្រាប់អ្នកដែលចូលចិត្តភាពទន់ភ្លាន់។
ជម្រើសទីពីរ សម្រាប់អ្នកដែលចង់ស្វែងយល់ពីជម្រៅនៃវប្បធម៌ក្នុងតំបន់ គឺទឹកប្រហុក។ ទឹកប្រហុកផ្អបជូរធ្លាប់ល្បីពីយូរមក ដែលផ្ទុកដោយដង្ហើមនៃមហាសមុទ្រ ត្រូវបានកែច្នៃយ៉ាងប៉ិនប្រសប់ រួមមានម្នាស់បានចិញ្ច្រាំហ្មត់ ខ្ទឹមស និងម្ទេស បង្កើតរសជាតិ ជូរ ហឹរ ប្រៃ ផ្អែម នៅនឹងអណ្តាត។
ការទទួលទានគួងមួយ មិនត្រឹមតែជាការហូបតែប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាការទទួលយកនូវបទពិសោធន៍ដ៏សុខសាន្ត ត្រជាក់ត្រជុំនៃវប្បធម៌ក្នុងតំបន់ផង។ តុល្យភាពដ៏ល្អឥតខ្ចោះ រវាងជាតិប្រូតេអ៊ីនបរិសុទ្ធ ជាតិសរសៃធម្មជាតិ រួមផ្សំនឹងការកែច្នៃទឹកជ្រលក់កំពូល បានកម្លាយគួងក្លាយជា ”រដ្ឋទូត“ ម្ហូបអាហារដ៏ទាក់ទាញ ជាការស្វាគមន៍យ៉ាងមួយកក់ក្តៅ ជូនចំពោះភ្ញៀវទេសចរជុំវិញពិភពលោក៕
ទីតាំអមួយចំនួន អាចទទួលទានគួង នៅទីក្រុងហូជីមិញ៖
1. ហាងគួង សៃហ្គន” (Sai Gon)
អាសយដ្ឋាន៖ លេខ ៧៦ ផ្លូវ Vo Van Tan ទីក្រុង ហូជីមិញ
2. ភោជនីយដ្ឋានគួង “មិញប៊ុយវៀន (Minh Bui Vien)”
អាសយដ្ឋាន៖ លេខ ៨៤/៣២ ផ្លូវ Bui Vien ទីក្រុងហូជីមិញ
3. “បាយូ (Ba Dzu)” ភោជនីយដ្ឋាន គួងឈ្ងុយឆ្ងាញ់មួយក្នុងទីក្រុង សៃហ្គន (Sai Gon)
អាសយដ្ឋាន៖ លេខ ២៦/២៦ ផ្លូវ ដូក្វាងដូវ (Do Quang Dau) ទីក្រុង ហូជីមិញអត្ថបទ និងរូបថត៖ ង្វៀនឡឹន / VNP



