គួងសាយហ្គន (Sai Gon) - “រដ្ឋទូត” ម្ហូបអាហារភូមិភាគខាងត្បូង

គួងសាយហ្គន (Sai Gon) - “រដ្ឋទូត” ម្ហូបអាហារភូមិភាគខាងត្បូង

ក្នុងចំណោមបណ្តាមុខម្ហូបអាស៊ីធ្លាប់ល្បី ដោយមានម្ហូបខ្លះមានអណ្ដាតភ្លើងទ្រលោង ខ្លះមានរសជាតិឈ្ងុយឆ្ងាញ់សម្បូរដោយគ្រឿងទេស គួង​សាយហ្គន (Sai Gon) លេចធ្លោជា "រដ្ឋទូត" វប្បធម៌មានសម្រស់ប្រណិត បវរ

គួង នឹងពិតជាឈានដល់កម្រិតឈ្ងុយឆ្ងាញ់បំផុត ខណៈពេលហូបរួមជាមួយទឹកជ្រលក់ - ព្រលឹងនៃម្ហូបអាហារវៀតណាម។ រូបថត៖ ង្វៀនឡឹន / VNP

មិនស្មុគ្រស្មាញដោយចម្អិនតាមរយៈ​អណ្តាត​​​ភ្លើងក្តៅ ឬបំពងក្នុងប្រេងខ្លាញ់ ម្ហូបនេះគឺជាការលើកតម្កើងយ៉ាងពិតប្រាកដនូវរសជាតិធម្មជាតិ។ តាមរយៈស្រទាប់បាញ់ត្រាងស្តើងៗ ថ្លាដូចជាគ្រីស្តាល់ ភ្ញៀវបាន​គយគន់ស្នាដៃសិល្បៈដ៏ល្អឥតខ្ចោះ៖  ពណ៌ក្រហមឆ្អៅនៃបង្កងស្ងោរ ពណ៌សនៃសាច់ជ្រូកបីជាន់ លាយឡំជាមួយពណ៌បៃតងស្រស់នៃស្លឹកគូឆាយ និងប្រភេទរុក្ខជាតិក្នុងតំបន់​ត្រូពិច​។

ប៉ុន្តែ ការទទួលទានគួង នឹងពិតជាឈានដល់កម្រិតឈ្ងុយឆ្ងាញ់បំផុត ខណៈពេលហូបរួមជាមួយទឹកជ្រលក់ - ព្រលឹងនៃម្ហូបអាហារវៀតណាម។ នេះគឺជា "ការសន្ទនា" ពហុវិមាត្រនៃរសជាតិ។ ជម្រើសទីមួយគឺទឹកជ្រលក់ទឹកសៀងខ្មៅ លាយជាមួយ​ប៊ឺសណ្តែកដី បង្កើតបានជាទឹកជ្រលក់ខាប់រលោង ឈ្ងុយឆ្ងាញ់ បន្ថែមជ្រក់ និងសាតេបន្តិច នាំមកអារម្មណ៍កក់ក្តៅ និងពេញលេញរសជាតិសម្រាប់អ្នកដែលចូលចិត្តភាពទន់ភ្លាន់។ 

ជម្រើសទីពីរ សម្រាប់​អ្នកដែលចង់ស្វែងយល់ពីជម្រៅនៃវប្បធម៌​ក្នុងតំបន់ គឺទឹកប្រហុក។ ទឹកប្រហុកផ្អបជូរធ្លាប់ល្បីពីយូរមក ដែលផ្ទុកដោយដង្ហើមនៃមហាសមុទ្រ ត្រូវបានកែច្នៃយ៉ាងប៉ិនប្រសប់ រួមមានម្នាស់បានចិញ្ច្រាំហ្មត់ ខ្ទឹមស និងម្ទេស បង្កើតរសជាតិ ជូរ ហឹរ ប្រៃ ផ្អែម នៅនឹងអណ្តាត។

 

ការទទួលទានគួងមួយ មិនត្រឹមតែជាការហូបតែប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាការទទួលយកនូវបទពិសោធន៍ដ៏សុខសាន្ត ត្រជាក់ត្រជុំនៃវប្បធម៌ក្នុងតំបន់ផង។ តុល្យភាពដ៏ល្អឥតខ្ចោះ រវាងជាតិប្រូតេអ៊ីនបរិសុទ្ធ ជាតិសរសៃធម្មជាតិ រួមផ្សំ​នឹងការកែច្នៃទឹកជ្រលក់កំពូល បានកម្លាយគួងក្លាយជា រដ្ឋទូត“ ម្ហូបអាហារដ៏ទាក់ទាញ ជាការស្វាគមន៍យ៉ាងមួយកក់ក្តៅ ជូនចំពោះភ្ញៀវទេសចរជុំវិញពិភពលោក​៕

 

ទីតាំអមួយចំនួន អាច​ទទួលទាន​គួង នៅទីក្រុងហូជីមិញ៖

1. ហាងគួង សៃហ្គន” (Sai Gon)

អាសយដ្ឋាន៖ លេខ ៧៦ ផ្លូវ Vo Van Tan ទីក្រុង ហូជីមិញ

2. ភោជនីយដ្ឋានគួង “​មិញប៊ុយវៀន (Minh Bui Vien)”

អាសយដ្ឋាន៖ លេខ ៨៤/៣២ ផ្លូវ Bui Vien  ទីក្រុងហូជីមិញ

3. បាយូ (Ba Dzu)” ភោជនីយដ្ឋាន គួងឈ្ងុយឆ្ងាញ់មួយក្នុងទីក្រុង សៃហ្គន (Sai Gon)

អាសយដ្ឋាន៖ លេខ ២៦/២៦ ផ្លូវ ដូក្វាងដូវ (Do Quang Dau) ទីក្រុង ហូជីមិញ

អត្ថបទ និង​រូបថត៖ ង្វៀនឡឹន / VNP



top