

ស្ពកបាយចុងឆ្នាំដោយមានមុខម្ហូបប្រពៃណីជាច្រើនត្រូវបានកែចៃ្នពីភោគផលព្រៃភ្នំ វាលស្រែ។
កម្មវិធីមានការចូលរួមរបស់បងប្អូនជនជាតិចំនួន ១៦ ក្រុមតំណាងឱ្យតំបន់វប្បធម៌នៅទូទាំងប្រទេសដូចជា នុង តៃ យ៉ាវ ម៉ុង មឿង ថៃ តាអូយ បាណា យ៉ារ៉ាយ អេដេ ខ្មែរ ។ល។ បណ្តាសហគមន៍រៀបចំ ដាក់តាំងបង្ហាញនិងឧទ្ទេសនាមស្ពកបាយចុងឆ្នាំដោយផ្ទាល់ រូបភាពប្រជុំជីវភាពវប្បធម៌ផ្សារភ្ជាប់ជាមួយនឹងពិធី បុណ្យចូលឆ្នាំថ្មីនិងពេលវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។

បងប្អូនជនជាតិ បាណា កែច្នៃមុខអាហារពិសេសដាច់ដោយឡែក ត្រូវបានរៀបដាក់តាមទំនៀមទម្លាប់ប្រពៃណី។
ក្នុងជីវភាពវប្បធម៌របស់ជនជាតិជាច្រើន ស្ពកបាយចុងឆ្នាំមិនត្រឹមតែមានអត្ថន័យភោជនាហារប៉ុននោះទេ ថែមទាំងផ្សារភ្ជាប់ជាមួយនឹងពិធីកិច្ចមនោវិញ្ញាណទៀតផង។ មុខអាហារទាំងឡាយត្រូវបានរៀបចំឡើងដើម្បីសែនជូនបុព្វការីជន អាទិទេព សម្តែងសីលធម៌ “ផឹកទឹកអោយនឹកដល់ប្រភព” ស្របពេលនោះដែរផ្ញើជូនបំណងប្រាថ្នាអំពីឆ្នាំថ្មីមួយប្រកបដោយអាកាសធាតុអំណោយផល ជីវភាពមានស្ថិរភាព ផលិតកម្មរីកចម្រើន។

បងប្អូនជនជាតិនិងភ្ញៀវទេសចរចូលរួមរៀបចំ បំពេញស្ពកបាយឱ្យបានគ្រប់គ្រាន់ថ្ងៃចុងឆ្នាំរបស់សហគមន៍បណ្តាជនជាតិ។
បាយមួយស្ពកៗ ឆ្លុះបញ្ចាំងពីលក្ខខណ្ឌធម្មជាតិ វិធីសាស្រ្តផលិតកម្មនិងទំនៀមទម្លាប់ម្ហូបអាហាររបស់ជនជាតិនីមួយៗ។ មុខអាហារជាច្រើនត្រូវបានកែចៃ្នពីភោគផលព្រៃភ្នំ វាលស្រែ ជ្រោះទន្លេ តួយ៉ាងដូចជា ខៅញុក នំ បាញ់យ៉ី របស់ជនជាតិ នុង នំអាក្វាតរបស់ជនជាតិ តាអូយ សាច់ព្យួរលើ ធ្នើចង្រ្កាន សាច់ក្រករបស់ជនជាតិ ថៃ ត្រីអូតដូ បាយដំណើបបញ្ចពណ៌របស់ជនជាតិ មឿង សម្លម្ជូររបស់បងប្អូនជនជាតិ ខ្មែរ ។ល។ មុខអាហារទាំងឡាយមិនត្រឹមតែមានតម្លៃភោជនាហារប៉ុននោះទេ ថែមទាំងផ្សារភ្ជាប់ជាមួយនឹងជំនឿ ត្រូវបានប្រើដើម្បីសែនជូនបុព្វការីជន អាទិទេព បួងសួងសុំឱ្យឆ្នាំថ្មីមួយប្រកបដោយកក់ក្តៅសម្បូរសប្បាយ អំណោយផល។

ស្ពកបាយរបស់បងប្អូនជនជាតិ បាណា ដោយមានបណ្តាមុខអាហារពិសេសដាច់ដោយឡែក ត្រូវបានរៀបដាក់តាមទំនៀមទម្លាប់ប្រពៃណី។
សកម្មភាពឧទ្ទេសនាមស្ពកបាយមូលមីថ្ងៃចុងឆ្នាំជាឱកាសដើម្បីលើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណី ពង្រឹងទំនាក់ទំនងរវាងបណ្តាសហគមន៍ជនជាតិនៅ "គេហដ្ឋានរួម" ស្របពេលនោះដែរបង្កើតបរិយាកាសឆ្លងកាត់បទពិសោធវប្បធម៌សម្រាប់ភ្ញៀវទេសចរក្នុងអំឡុកថ្ងៃចុងឆ្នាំ ឆ្ពោះទៅរកការទទួលស្វាគមន៍ឆ្នាំថ្មី ២០២៦។



បាយដំណើបបញ្ចពណ៌ មុខអាហារប្រពៃណីរបស់បងប្អូនជនជាតិ មឿង បង្ហាញឱ្យឃើញទស្សនទានអំពីភាពគ្រប់គ្រាន់បរិបូរណ៍និងសំណាងល្អ។
យោងតាមមាត្រា ៤ នៃច្បាប់ស្តីពីបេតិកភណ្ឌ៖ "បេតិកភណ្ឌវប្បធម៌ វៀតណាម គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់បណ្តាជនជាតិ វៀតណាម ជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌មនុស្សជាតិ មានតួនាទីដ៏ធំធេងក្នុងបុព្វហេតុកសាង រក្សាការពារប្រទេសជាតិរបស់ប្រជាជន។ រដ្ឋតំណាងឱ្យម្ចាស់កម្មសិទ្ធនិងឯកភាពគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ស្ថិតក្នុងកម្មសិទ្ធិប្រជាជនទាំងមូល ទទួលស្គាល់និងការពារបេតិកភណ្ឌវប្បធម៌ស្ថិតក្នុងរូបភាពកម្មសិទ្ធិឯកជន កម្មសិទ្ធិរួម តាមការកំណត់របស់រដ្ឋធម្មនុញ្ញ បទបញ្ញត្តិរបស់ច្បាប់នេះនិងបទបញ្ញត្តិផ្សេងទៀតរបស់ច្បាប់មានពាក់ព័ន្ធ”។

